តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ការសិក្សាថ្មីព្រមាន​មិនគួររំសាយការបិទប្រទេសរហូតរកឃើញវ៉ាក់សាំងវីរុស COVID-19

    ការសិក្សាថ្មីព្រមាន​មិនគួររំសាយការបិទប្រទេសរហូតរកឃើញវ៉ាក់សាំងវីរុស COVID-19

    ការ​បិទប្រទេស​ទូទាំង​ពិភពលោក​មិន​គួរ​បន្ធូរបន្ថយរហូតដល់​រកឃើញ​វ៉ាក់សាំង​ការពារ បើ​ផ្អែក​ទៅ​លើ​ការសិក្សា​របស់​ប្រទេស​ចិន​ចេញផ្សាយ​នៅ The Lancet

    សារព័ត៌មាន CNN បាន​ដកស្រង់​ការសិក្សានោះមកចុះផ្សាយ​កាលពីថ្ងៃទី៩ ខែ​មេសាថា ការ​រឹតត្បិត​របស់​អាជ្ញាធរចិន​ទៅ​លើ​សកម្មភាព​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​បញ្ឈប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19​នៅ​ក្នុង​ប្រទេស ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​រំសាយ​វិធានការណ៍​នេះ​លឿន​ពេក​អាច​នាំឲ្យ​មាន​ការ​ឆ្លង​រាលដាល​ជាលើកទី២។

    អាជ្ញាធរ​ប្រទេស​ចិន​បាន​បញ្ចប់​ការបិទទីក្រុង​អ៊ូហាន​ដែល​មាន​រយៈពេល​៧៦ថ្ងៃ​កាល​ពីថ្ងៃពុធ។ ​ការ​រឹតត្បិត​មួយ​ចំនួន​នៅ​តែមាន ព្រោះ​មន្ត្រី​ចិន​ដឹង​អំពី​ហានិភ័យ​នៅតែអាចមាននៅតាម​ស្ថានីយរថភ្លើង និង​តំបន់​ទេសចរណ៍​មាន​មនុស្ស​ច្រើនទូទាំងប្រទេស​។

    សាស្ត្រាចារ្យ Joseph T Wu មកពី​សាកលវិទ្យាល័យ​ហុងកុង​បាន​លើក​ឡើង​ថា​​វិធានការណ៍​នេះ​អាច​បន្ថយ​ចំនួន​អ្នកឆ្លង​ឲ្យ​នៅ​កម្រិត​ទាប​ដោយ​បង្ការ​ការ​ឆ្លង​ក្នុង​សហគម ប៉ុន្តែ​ករណី​ឆ្លង​អាច​នឹង​កើន​ឡើង​នៅ​ពេល​អាជីវកម្ម រោងចក្រ និង​សាលារៀន​ដំណើរការ​ឡើងវិញ​ ជាពិសេស​ករណី​ឆ្លង​ដោយ​នាំចូល​ពី​ប្រទេស​ផ្សេង​ព្រោះ​វីរុស COVID-19 កំពុង​រាតត្បាត​ទូទាំង​ពិភពលោក។

    លោក​បាន​បន្ត​ទៀត​ថា ការ​ឆ្លង​នឹង​ថយ​ចុះ​ប្រសិន​ជា​រដ្ឋាភិបាល​រំសាយ​ការ​រឹតត្បិត​បន្តិច​ម្ដងៗ និងត្រូវ​​តាម​ដាន​ការចម្លង​​យ៉ាង​តឹងរឹង។ទោះបីជា​គោលការណ៍​រក្សា​គម្លាតនៅទីសាធារណៈ​អាច​នៅ​អនុវត្តបាន ប៉ុន្តែ​ការ​រក្សា​តុល្យភាព​រវាង​ការ​បន្ត​សកម្មភាព​សេដ្ឋកិច្ច​ និង​ចំនួន​អ្នកឆ្លង​ឲ្យ​នៅ​ទាប​ គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​បំផុតដើម្បីទប់ស្កាត់ការរាលដាល​វីរុស COVID-19 ​រហូត​ដល់​មាន​ការ​រក​ឃើញ​វ៉ាក់សាំង​ដែល​មាន​ប្រសិទ្ធភាព។

    ការស្រាវជ្រាវ​នេះ​គឺ​សំខាន់ ​តែ​ប្រទេស​មួយ​ចំនួន​បិទ​ប្រទេស​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ ដោយសារប្រទេសទាំង​នោះ​បាន​ពិចារណា​ទៅ​លើ​ការ​បន្ធូរ​ការ​រឹតត្បិត​នេះ​សម្រាប់​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួនម្តងទៀត។ ការសិក្សា​បាន​រកឃើញ​ថា​ការ​ធ្វើ​បែបនេះ​អាច​​ប្រឈម​នឹង​ការ​ឆ្លង​កាន់តែខ្លាំង និងអាចមានការ​​កំណត់​ការ​រឹតត្បិត​ថ្មី ហើយ​នៅ​បង្ក​ជា​មហន្តរាយ​ដល់សេវាកម្ម​សុខាភិបាល និងសេដ្ឋកិច្ចទៀតផង។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://edition.cnn.com/2020/04/09/world/lockdown-lift-vaccine-coronavirus-lancet-intl/index.html

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: