តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

COVID-19 លុកលុយខ្លាំង សហភាពអឺរ៉ុប អនុម័តកញ្ចប់ថវិកាសង្គ្រោះ ៥៤០ពាន់លានដុល្លារ

    COVID-19 លុកលុយខ្លាំង សហភាពអឺរ៉ុប អនុម័តកញ្ចប់ថវិកាសង្គ្រោះ ៥៤០ពាន់លានដុល្លារ

    បណ្តា​រដ្ឋ​មន្រ្តី​​ហិរញ្ញវត្ថុ​នៃ​ប្រទេស​​ក្នុងសហភាព​អឺរ៉ុប​ ថ្មី​ៗ​នេះ បាន​មូល​មតិ​​ជា​ឯកច្ឆ័ន​​អនុម័ត​ កញ្ចប់​ថវិកា​​សង្គ្រោះ​ ប្រមាណ​ ៥០០​ពាន់លាន​អឺរ៉ូ ឬ​ប្រហាក់ប្រហែល​នឹង​​ ៥៤០​​ពាន់លាន​ដុល្លារ​អាមេរិក សម្រាប់​​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ ពាក់​ព័ន្ធ​នឹង​វីរុស​ COVID-19 ដែល​កំពុង​រាត​ត្បាត​ខ្លាំង​នៅ​បណ្តា​ប្រទេស​ទាំង​នោះ​។

    តាម​ប្រភព​ព័ត៌មាន​ BBC ចេញផ្សាយ​នៅថ្ងៃទី១០ ខែមេសា ការ​សម្រេច​អនុម័ត​ថវិកា​ច្រើន​សន្ធឹក​សន្ធាប់​នោះ គឺ​ក្រោយ​ពេល​ដែល​ ប្រទេស​អេស្ប៉ាញ​ ត្រូវ​បាន​បិទ ដើម្បី​គ្រប់​គ្រង​ស្ថានភាព​រាត​ត្បាត​​​ដ៏​អាក្រក់​នៃ​វីរុស​ COVID-19។ អេស្ប៉ាញ​ ជា​ប្រទេស​អឺរ៉ុប​មួយ​ដែល​​គិត​មក​ត្រឹម​ពេល​នេះ មាន​ចំនួន​ករណី​ឆ្លង​ហក់​ខ្ពស់​ជាង​គេ រហូត​ ១៥២ ៤៤៦​ករណី ហើយ​មាន​មនុស្ស​​​ប្រមាណ​ជាង​១​ម៉ឺន​៥​ពាន់​​នាក់ បាន​ស្លាប់​។

    អត្ថបទពាក់ព័ន្ធ៖

    ដោយ​ឡែក ប្រធាន​នៃ​អង្គការ​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ (IMF) ក៏​បាន​ព្រមាន ផង​ដែរ​ថា បណ្តា​ប្រទេស​លើ​ពិភព​លោក នឹង​អាច​ជួប​ស្ថានភាព​​វិបត្តិ​សេដ្ឋកិច្ច​​ដ៏​អាក្រក់​ជា​សកល ដូច​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៣០។

    អត្ថបទពាក់ព័ន្ធ៖

    ​យ៉ាង​ណា​មិញ តាម​ប្រភព​ព័ត៌មាន​ដដែល លោក​​ Mario Centeno សេដ្ឋកិច្ចវិទូនយោបាយ​​នៃ​ប្រទេស​ព័រទុយហ្គាល់ និង​ជា​ប្រធាន​​នៃ​អង្គ​ប្រជុំ​​ក្រុម​រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​សហភាព​អឺរ៉ុប បាន​ប្រកាស​ពី​ចំនួន​ទឹក​ប្រាក់​​ខាង​លើ សម្រាប់​សហភាព​អឺរ៉ុប​ ​ក្រោយ​មាន​​កិច្ច​ប្រជុំ​​ជជែក​ពិភាក្សា​​យ៉ាង​​តឹង​តែង​ នៅ​ទី​ក្រុង​​ព្រុច​ហ្សែល នៃ​ប្រទេស​ប៊ែលហ្ស៊ិក។

    អត្ថបទគួរអាន៖

    ​​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: