តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គួរធ្វើបែបណា បើនៅក្នុងគ្រួសារមានអ្នកឆ្លង COVID-19?

    គួរធ្វើបែបណា បើនៅក្នុងគ្រួសារមានអ្នកឆ្លង COVID-19?

    ដូច​ដែល​បាន​ដឹង​ហើយ​ថា វីរុស COVID-19 គឺ​ឆ្លង​ពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​ឆាប់​រហ័ស​បំផុត។ អង្គការសុខភាពពិភពលោក (WHO) បាន​ឲ្យ​ដឹង​ពី​វិធី​ដែល​គួរ​ធ្វើ​ប្រសិន​បើ​នៅ​ក្នុង​គ្រួសារ​មាន​សមាជិក​ដែល​សង្ស័យ ឬ​បាន​ឆ្លង​វីរុសCOVID-19។

    ១.សម្រាប់​អ្នក​មើល​ថែ​អ្នក​ជំងឺ

    -ត្រូវ​ធានា​ថា​អ្នក​ជំងឺ​បាន​សម្រាក ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ច្រើន

    -ពាក់​ម៉ាស់​ពេល​នៅ​ក្នុង​បន្ទប់​តែ​មួយ​ជាមួយ​អ្នក​ជំងឺ មិន​ត្រូវ​ប៉ះ​ម៉ាស់ ឬ​មុខ​ពេល​កំពុង​ប្រើប្រាស់ ហើយ​ត្រូវ​បោះ​ម៉ាស់​ចោល​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​ឈប់​ប្រើ។

    -លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​អាល់កុល (ជាពិសេស ក្រោយ​ពេល​ប៉ះពាល់​អ្នក​ជំងឺ ឬ​វត្ថុ​ជុំ​វិញ​ខ្លួន​អ្នក​ជំងឺ មុន ឬ​ក្រោយ​ពេល​រៀប​ចំ​អាហារ។ល។

    -សម្លាប់​មេរោគ​លើ​វត្ថុ​ដែល​អ្នក​ជំងឺ​ប៉ះ​ពាល់​ញឹក​ញាប់។

    -ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មាន​អាការៈ​មិន​ល្អ ឬ​ពិបាក​ដក​ដង្ហើម។

    ២.សម្រាប់​សមាជិក​គ្រួសារ

    -ត្រូវ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ នឹង​ទឹក​ស្អាត ឬ​អាល់កុល (ពិសេស ក្រោយ​ក្អក ឬកណ្តាស់ មុន​ពេល​ញ៉ាំអាហារ ក្រោយ​ប្រើ​ប្រាស់​បន្ទប់​ទឹក។ល។

    -ជៀស​វាង​ទៅ​ជិត​អ្នក​ជំងឺ និង​ប្រើប្រាស់​វត្ថុ​តែ​មួយ​អ្នក​ជំងឺ​ដូចជា កន្សែង ចាន ស្លាបព្រាជាដើម

    -ក្អក ឬកណ្តាស់​ត្រូវខ្ទប់​មាត់ ឬ​ច្រមុះ​ជាមួយ​ក្រដាស រួច​បោះ​ចោល​ភា្លម

    -តាមដាន​សុខភាព​សមាជិក​ក្នុង​គ្រួសារ​ដើម្បី​រក​មើល​រោគសញ្ញា​ដូចជា ក្តៅខ្លួន ក្អក ហើយ​ប្រសិនបើ​ពិបាក​ដកដង្ហើម ត្រូវ​ទូរស័ព្ទ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: