តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្រុមមនុស្សមួយប្រភេទនេះក៏ប្រឈមនឹងការឆ្លង COVID-19 ខ្ពស់ដែរ

    ក្រុមមនុស្សមួយប្រភេទនេះក៏ប្រឈមនឹងការឆ្លង COVID-19 ខ្ពស់ដែរ

    មនុស្ស​គ្រប់​រូប​សុទ្ធតែ​អាច​ប្រឈម​នឹង​ការ​ឆ្លង​ពី​វីរុស​ដ៏​កាច​សាហាវ​ COVID-19 ​បាន​ងាយ​ស្រួល​បំផុត ប្រសិន​បើ​មិន​ប្រុង​ប្រយ័ត្ន​ទេនោះ ហើយអ្នក​ដែល​មាន​ហានិភ័យ​ប្រឈម​នឹង​ឆ្លងវីរុស​នេះ​ខ្ពស់​ជាងគេ​ គឺមនុស្ស​ចាស់ អ្នកដែល​ជំងឺប្រចាំ​កាយ​ជាដើម ក៏​ប៉ុន្តែ​មានមនុស្ស​មួយ​ក្រុម​ទៀត​ក៏​ប្រឈម​នឹង​ការ​ឆ្លង​វីរុស COVID-19 ខ្ពស់​ដែរ។

    អង្គការសុខភាពពិភពលោក ​(WHO) បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា ក្រៅពី​មនុស្ស​ចាស់ និង​អ្នកដែល​មាន​ជំងឺ​ប្រចាំ​កាយ “ជនពិការ​” ក៏​មាន​ហានិភ័យ​ខ្ពស់​ការ​ឆ្លង​វីរុស ​COVID-19 បាន​ដែរ។ ហេតុ​ដែល​ជន​ពិការ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​វីរុស​ COVID-19 ក៏ព្រោះ​តែ៖

    ពិបាក​ក្នុង​ការ​ចូល​ទៅ​ធ្វើ​អនាម័យ​ដៃ
    ត្រូវ​ការ​ប៉ះពាល់​វត្ថុ​ផ្សេងៗ ដើម្បី​ផ្លាស់ទី
    ពិបាក​ក្នុង​ការ​រក្សា​គម្លាត​ពី​សង្គម (ឧទាហរណ៍. ត្រូវការ​មនុស្ស​ជួយ​នាំ​ផ្លូវ ដឹក​ដៃ ឬ​រុញ​រទះ​។ល។)
    ពិបាក​ក្នុង​ការ​ទទួល​បាន​ការ​ណែនាំ ឬ​ព័ត៌មាន​ទាក់ទង​នឹងវីរុសCOVID-19។

    ទាក់​ទង​នឹង​បញ្ហា​នេះ អង្គការសុខភាពពិភពលោក បាន​ណែនាំ​ឲ្យ​ដឹង​ពី​វិធី​ការពារ​ខ្លួន​សម្រាប់​ជនពិការ​ដើម្បី​បង្ការ​មិន​ឲ្យ​ឆ្លង​វីរុស​ COVID-19 នេះ​រួមមាន៖

    ចៀស​វាង​កន្លែង​ដែល​មាន​​មនុស្ស​ច្រើន
    ធ្វើ​ការ​ពី​ផ្ទះ
    សម្លាប់​មេរោគ​លើ​វត្ថុ​ដែល​ប្រើ​ជា​ជំនួយ​(ឈើច្រត់ រទះ​រុញ​។ល។)
    ប្រមូល​ទុក​នូវ​វត្ថុ​សំខាន់ៗ​ដូចជា អាហារ ឧបករណ៍សម្អាត ថ្នាំ ឬ​ឧបករណ៍វេជ្ជសាស្រ្តជាដើម។​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 17/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: