តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដំណឹងល្អ! ពលរដ្ឋខ្មែរនៅកូរ៉េទាំង៣នាក់ មានទាំងទារកផងនោះ ជាសះស្បើយពី COVID-19 ហើយ

    ដំណឹងល្អ! ពលរដ្ឋខ្មែរនៅកូរ៉េទាំង៣នាក់ មានទាំងទារកផងនោះ ជាសះស្បើយពី COVID-19 ហើយ

    ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ទាំង​៣នាក់ ដែល​បាន​ឆ្លង​ជំងឺ COVID-19 ពេល​នេះ​បាន​ជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យហើយ។

    ឯកឧត្តម ឡុង ឌីម៉ង់ ឯក​​អគ្គរាជទូត​​កម្ពុជា ប្រចាំ​​សាធារណរដ្ឋ​​កូរ៉េ បាន​​ឲ្យ​​ដឹង​​ថា ពលរដ្ឋ​ខ្មែរទាំង​៣នាក់​បាន​រៀបចំ​បែប​បទ​ដើម្បី​ចេញ​ពី​ពេទ្យ​នៅ​ព្រឹកមិញ​នេះ បន្ទាប់​ពី​តេស្ត​ឃើញអវិជ្ជមាន COVID-19 ចំនួន​២លើក​ជាប់​គ្នា។ បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ គ្រូពេទ្យ​កូរ៉េ​បានផ្តាំ​ថា ពេល​ត្រលប់​មក​ផ្ទះវិញ​ក្នុង​មួយ​សប្ដាហ៍ បើមានអាការ:​ចេញ​រោគសញ្ញា​ជំងឺ​នេះ​ឡើង​វិញត្រូវ​ផ្ដល់​ដំណឹង​ទៅ​ពេទ្យ​ដើម្បី​ពិនិត្យ​បន្ត​ទៀត។

    ពលរដ្ឋ​ខ្មែរ​ទាំង​៣នាក់ ដែល​បាន​ជា​សះស្បើយ​ពី COVID-19 នោះ​រួម​មាន ស្ត្រី​អាយុ​២៣ឆ្នាំ បាន​រៀបការ​ជាមួយ​ប្តី​ជនជាតិ​កូរ៉េ រួម​ទាំង​កូន​ប្រុស​អាយុ​៣ខែ និង​ម្តាយ​អាយុ ៤៦ឆ្នាំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 15/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: