តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នៅស្រុកខ្មែរយើង មានអ្នកជាសះស្បើយពី COVID-19 ៥នាក់បន្ថែមទៀតហើយ ពុំមានអ្នកឆ្លងថ្មីទេ

    នៅស្រុកខ្មែរយើង មានអ្នកជាសះស្បើយពី COVID-19 ៥នាក់បន្ថែមទៀតហើយ ពុំមានអ្នកឆ្លងថ្មីទេ

    តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ កម្ពុជា​ពុំ​រក​ឃើញ​ករណី​ឆ្លងវីរុស COVID-19 ថ្មីនោះទេ មានតែ​អ្នក​ជា​សះស្បើយ​ដល់​ទៅ​៥នាក់​បន្ថែម​ទៀត។

    អ្នក​ជា​សះ​ស្បើយពី COVID-19 ទាំង​៥​នាក់​នោះ រួម​មាន​ជន​ជាតិ​អាមេរិកកាំង​ អាយុ៥៩ឆ្នាំ​ជា​ស្វាមី និង​ស្ត្រី​ អាយុ៦២ឆ្នាំ​ជាភរិយា បុរស​ជន​ជាតិ​អង់គ្លេស​ អាយុ៦១ឆ្នាំ អ្នក​ទាំង​៣ជាភ្ញៀវទេសចរ ធ្វើដំណើរតាមនាវា Viking Cruise Journey បុរស​ជន​ជាតិ​កាណាដា អាយុ៤៩ឆ្នាំ បម្រើ​ការងារ​នៅ​សាលា​អន្តរជាតិ​មួយ នៅ​កោះពេជ្រ និង​បុរស​ជនជាតិ​ខ្មែរ​ អាយុ៣៨​ឆ្នាំ រស់នៅ​ឃុំគារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង។

    សរុប​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃទី១៨ មេសា ២០២០នេះ មានចំនួន ១២២នាក់ដដែល ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១០៣នាក់ ឯករណី​ស្លាប់​ពុំ​មាននោះ​ទេ។

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 18/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: