តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

បុរសកាណាដា បម្រើការងារនៅសាលាអន្តរជាតិ នៅកោះពេជ្រ ជាសះស្បើយពី COVID-19 ហើយ

    បុរសកាណាដា បម្រើការងារនៅសាលាអន្តរជាតិ នៅកោះពេជ្រ ជាសះស្បើយពី COVID-19 ហើយ

    បុរស​ជនជាតិ​កាណាដា បម្រើ​ការងារ​នៅ​សាលា​អន្តរជាតិ​មួយ នៅ​កោះពេជ្រ បាន​ជា​សះស្បើយ​ពី COVID-19 ហើយ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី១៨ មេសា​នេះ។

    បុរស​ជនជាតិ​កាណាដាខាងលើ អាយុ​៤៩ឆ្នាំ ស្នាក់​នៅបុរី​មួយ នៅកោះពេជ្រ រាជធានីភ្នំពេញ តេស្ត​ឃើញ​អវិជ្ជមាន COVID-19 ចំនួន​២លើក និង​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ នៅ​រាជធានី​ភ្នំពេញ។

    ក្រៅពី​បុរសជន​ជាតិ​កាណាដា​ខាង​លើ ក៏​មាន​អ្នក​ជា​សះស្បើយ​ពី COVID-19 ៤នាក់​បន្ថែម​ទៀត​ដែរ ក្នុងនោះ​មាន​ជន​ជាតិ​អាមេរិកកាំង​អាយុ៥៩ឆ្នាំ​ជា​ស្វាមី និង​ស្ត្រី​អាយុ៦២ឆ្នាំ​ជាភរិយា បុរស​ជន​ជាតិ​អង់គ្លេស​អាយុ៦១ឆ្នាំ អ្នក​ទាំង​៣​ជាភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​តាម​នាវា Viking Cruise Journey និង​បុរស​ជនជាតិ​ខ្មែរ​អាយុ៣៨​ឆ្នាំ រស់នៅ​ឃុំគារ ស្រុកមោងឫស្សី ខេត្ត​បាត់ដំបង។

    សរុប​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស គិត​ត្រឹម​ថ្ងៃទី១៨ មេសា ២០២០នេះ មានចំនួន ១២២នាក់ដដែល ពុំមានអ្នកឆ្លងថ្មីនោះទេ ក្នុង​នោះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១០៣នាក់ ឯករណី​ស្លាប់​ពុំ​មាននោះ​ទេ។

    COVID-19

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 18/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: