តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពន្លឺថ្មី! ចាក់ប្រូតេអ៊ីនបញ្ឆោត អាចមានលទ្ធភាពបញ្ឈប់ការឆ្លងវីរុស COVID-19

    ពន្លឺថ្មី! ចាក់ប្រូតេអ៊ីនបញ្ឆោត អាចមានលទ្ធភាពបញ្ឈប់ការឆ្លងវីរុស COVID-19

    ផ្អែក​តាម​​​ការ​អះ​អាង​របស់​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៅ​អង់គ្លេស​ បាន​ឱ្យ​ដឹង​ថា ការ​ចាក់​បញ្ចូល​ប្រូតេអ៊ីន​បញ្ជោត ឬ ហៅ​ថា “Decoy Proteins” ទៅ​ក្នុង​រាង​កាយ នឹង​អាច​បញ្ឈប់​លទ្ធភាព​ឆ្លង​​នៃ​វីរុស COVID-19 បាន។

    យោង​​ព័ត៌មាន​អង់គ្លេស Daily Mail ផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Leicester បាន​ពន្យល់​ថា វីរុស COVID-19 ដែល​ជ្រាប​ចូល​​រាង​កាយនិង​ទៅ​ក្នុង​កោសិកា​ដោយ​សារ​តែ រេសេបទ័រ ​ឈ្មោះ​ថា ACE-2 receptors។ រ៉េសេបទ័រនេះ ហើយ​ គឺ​ជា​ច្រក​ផ្លូវ​ដែល​វីរុស អាច​ចូល​ទៅ​ក្នុង​ចរន្តឈាម និង​សម្រួល​ដល់​វីរុស​ធ្វើ​ការ​បង្ក​រោគ​លើ​រាង​កាយ។

    អត្ថបទពាក់ព័ន្ធ៖

    តាម​រយៈ​កោសិកា​ទទួល ដែល​ជា​ផ្លូវ​ចម្លង​ឥទ្ធិពល​​របស់​ COVID-19 នេះ គេ​អាច​បង្កើត​ រេសេបទ័រ ​​ខាង​លើ​នេះ​បាន ដើម្បី​​បញ្ឆោត​ ឬ​ឱ្យ​វីរុស COVID-19 ទៅ​ភ្ជាប់​ជា​មួយ​កោសិកា​ក្លែង​ក្លាយ​ដែល​គេ​បង្កើត ភ្ជាប់​ជា​​មួយ​​ថ្នាំ​ព្យាបាល​ ដែល​នោះ​ជា​នីតិវិធី​អាច​កម្ចាត់​ឥទ្ធិពល​​សមត្ថភាព​របស់ COVID-19 មិន​ឱ្យ​បង្ក​ចេញ​​ជា​អាការៈ​ឈឺ​នៃ​ជំងឺ​នេះបាន។

    អត្ថបទពាក់ព័ន្ធ៖

    សម្រាប់​នីតិវិធី​រក​ឃើញ​នេះ ត្រូវ​បាន​អ្នក​វិទ្យាសាស្រ្ត​ហៅ​ថា​ជា “ក្តី​សង្ឃឹម​​ថ្មី​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​ COVID-19”។

    ទោះ​ជា​យ៉ាង​ណា អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​បន្ថែម​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ ក៏​នៅ​​មាន​ឧបសគ្គ​ខ្លះ​ទៀត ពោល​គឺ​ការ​បិទ​ទៅ​លើ​កោសិកា​ប្រសាទ​ពី​ធម្មជាតិ នៅ​ក្នុង​រាង​កាយ​មនុស្ស ដែល​នឹង​អាច​បង្ក​​ផល​ប៉ះ​ពាល់​ផង​ដែរ៕

    អត្ថបទពាក់ព័ន្ធ៖

    ​​

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: