តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចម្ងល់ពាក់ព័ន្ធនឹងវីរុស COVID-19 ទាំងនេះ នៅតែមានអ្នកឆ្ងល់

    ចម្ងល់ពាក់ព័ន្ធនឹងវីរុស COVID-19 ទាំងនេះ នៅតែមានអ្នកឆ្ងល់

    មក​ទល់​ពេល​នេះ ករណី​ឆ្លង​ជំងឺ ​COVID-19 កើន​ឡើង​កាន់​តែ​ច្រើន​ទៅៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទូទាំង​ពិភពលោក ប៉ុន្តែ​​គ្នាយើងមួយចំនួន នៅ​តែ​មាន​ការ​ងឿង​ឆ្ងល់​ទាក់​ទង​នឹង​វីរុស ​COVID-19 នេះ​នៅ​ឡើយ។ ខាងក្រោមមនេះជាការបកស្រាយរបស់​អង្គការសុខភាពពិភពលោក (WHO) ​អំពីចម្ងល់ខ្លះ​ៗ​ទាក់​ទង​នឹង​វីរុស​COVID-19។

    ទី១. តើ COVID-19 អាចឆ្លងតាមរយៈចំណីអាហារអត់?

    ​អាជ្ញាធរ​សុវត្ថិភាព​ចំណី​អាហារ​អន្តរជាតិ កំពុង​សិក្សា​បន្ថែម​ស្តី​ពី​ការ​ស៊ូ​រស់​នៅ​លើ​អាហារ​របស់​វីរុស COVID-19។ មក​ដល់​សព្វ​ថ្ងៃ​នេះ ករណី​ឆ្លង​វីរុស COVID-19 ​តាម​រយៈ​ចំណី​អាហារ​នៅ​មិន​ទាន់​ត្រូវ​បាន​រាយការណ៍​មួយ​ករណី​នៅ​ឡើយ​ទេ។

    អង្គការ​សុខភាព​ពិភពលោក បាន​បន្ត​ទៀត​ថា ទោះ​យ៉ាង​នេះក្តី ការ​ទទួលទាន​អាហារឆៅ ឬ​ចម្អិន​មិន​ឆ្អិន​គួរ​តែ​ជៀស​វាង។ សាច់ឆៅ ទឹក​ដោះ​គៅ​ឆៅ ឬ​គ្រឿង​ក្នុង​សត្វ​ឆៅ​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ផ្សេងៗ​តាមរយៈ​អាហាររ​មិន​ឆ្អិនល្អ។​​

    ទី២. តើ​អាច​ឆ្លង​វីរុស ​COVID-19 ​ពី​សត្វ​បាន​ទេ?

    វា​អាច​ដែល​សត្វ​អាច​ឆ្លង​វីរុស ​COVID-19 ​ពី​មនុស្ស​ដែល​មាន​ផ្ទុក​ជំងឺ​នេះ តាម​រយៈ​ការ​ទាក់​ទង​ជិត​ស្និទ្ធ។ ទាក់​ទង​នឹង​បញ្ហា​សត្វ​អាច​ចម្លង​វីរុស COVID-19 ទៅ​មនុស្ស ឬ​អត់ ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ដើម្បី​រក​ភស្តុតាង​មក​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់។ ផ្អែក​លើ​ភស្តុតាង​បច្ចុប្បន្ន ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​តែ​ជា​កត្តា​ចម្បង​ក្នុង​ចម្លង​វីរុស​នេះ។

    អត្ថបទពាក់ព័ន្ធ៖

    ទី៣. តើ​អ្វី​ដែល​មិន​ធ្វើ​គួរ​អំឡុង​ពេល​រាល​ដាល​វីរុសCOVID-19?

    វិធានការទាំង​នេះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំងនឹង​វីរុសCOVID-19បាន និង​អាច​បង្ក​ហានិភ័យ​ដូច​ជា ជក់បារី ពាក់ម៉ាស់ច្រើនជាន់ និង​ញ៉ាំថ្នាំ អង់ទីប៊ីយូទិក។ល។ ក្នុង​ករណី​ណា​ក៏​ដោយ ប្រសិន​បើ​យើងក្តៅ​ខ្លួន ក្អក និង​ពិបាក​ដកដង្ហើម សូមស្វែង​រក​ការ​ព្យាបាល​ជាមុន​ដើម្បី កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិវត្ត​​ឆ្លង​ធ្ងន់​ធ្ងរ និង​ត្រូវ​ចែក​រំលែក​ប្រវត្តិ​ធ្វើ​ដំណើរ​ថ្មីៗរបស់​យើងជាមួយ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​។

    ទី៤.តើ​ថ្នាំ​អង់ទីប៊ីយូទិក​អាច​ទប់​ស្កាត់ ឬ​ព្យាបាល​ជំងឺ​ COVID-19 បាន​ទេ?

    ថ្នាំ​អង់ទីប៊ីយូទិក មិន​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស COVID-19 ទេ។ ថ្នាំ​អង់ទីប៊ីយូទិក មិន​គួរ​ប្រើ​ជា​មធ្យោបាយ​សម្រាប់​ការពារ ឬ​ព្យាបាល​ជំងឺ COVID-19 ឡើយ ហើយ​វាគួរ​តែ​ប្រើ​បាន​នៅ​ពេល​ដែល​មាន​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​ប៉ុណ្ណោះ។

    ទី៥. តើ​វីរុស ​COVID-19 អាច​ឆ្លង​តាម​កាក់ ឬ​ក្រដាស​លុយ​បាន​ទេ?

    បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា វីរុស COVID-19 អាច​ចម្លង​បាន​តាម​រយៈ​កាក់ ឬលុយ​នៅ​ឡើយ​ទេ។ ទោះយ៉ាងណា ដំណក់​ទឹក​មាត់​ដែល​ខ្ទាត​ចេញ​ពី​មនុស្ស​ដែល​មាន​ផ្ទុក​ជំងឺ COVID-19 អាច​រស់​នៅ​លើ​វត្ថុ​ផ្សេងៗ​បាន។ ដូចនេះ លាង​សម្អាត​ដៃ​របស់​យើង​ឲ្យ​បាន​សព្វ និង​ទៀង​ទាត់ បន្ទាប់​ពី​ប៉ះពាល់​ផ្ទៃ​វត្ថុ​ដែល​មាន​អ្នក​ប៉ះពាល់​ច្រើន ដូចជា លុយ ឬកាក់​ដើម។ ប្រសិន​បើ​ដៃ​យើង​មិន​ស្អាត ត្រូវ​ចៀសវាង​ប៉ះពាល់​ភ្នែក មាត់ និង​ច្រមុះ​ដាច់ខាត។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 22/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: