តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ហេតុអីនៅប្រទេសជឿនលឿនមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍?

    ហេតុអីនៅប្រទេសជឿនលឿនមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍?

    ប្រទេស​អភិវឌ្ឍន៍​ធំៗ​ដូចជា សហរដ្ឋអាមេរិក បារាំង អេស្ប៉ាញ អ៊ីតាលី សុទ្ធ​សឹង​តែ​ជា​មាន​អត្រា​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ COVID-19 ច្រើន​បំផុត។ បើ​ប្រទេស​អភិវឌ្ឍន៍​ទាំង​នោះ មាន​ប្រព័ន្ធ​សុខាភិបាល​ល្អ​ប្រសើរ​ទៅ​ហើយ តើ​ការ​ដែល​ពលរដ្ឋ​ស្លាប់​ដោយសារ COVID-19 ច្រើន​បែប​នេះ បណ្តាល​មក​ពី​អ្វី​ឲ្យ​ប្រាកដ?

    លោកស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា (WHO) បាន​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​បច្ចុប្បន្ន​ភាព​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា ប្រទេស​អភិវឌ្ឍន៍​ទាំង​នោះ​បាន​ស្ថិត​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ ទោះ​បី​ជា​មាន​ប្រព័ន្ធ​សុខាភិបាល​ល្អ​យ៉ាង​ណា​ក៏​ដោយ បើ​មិន​បាន​ត្រៀម​ខ្លួន​បាន​ល្អ អត្រា​ឆ្លង​ជំងឺ COVID-19 មាន​កាន់​តែ​ខ្លាំង ឯ​កត្តា​អាយុ​ច្រើន​ក៏​បញ្ហា​មួយ​ដែរ។

    បើ​ប្រៀបធៀប​នឹង​ប្រទេស​កម្ពុជា​យើង លោកស្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក​រូបនេះ​បញ្ជាក់ថា យើង​ធ្វើ​ការងារ​ឆ្លើយតប​យ៉ាង​ល្អ​ចំពោះ​ជំងឺ COVID-19 សម្រាប់​ជាង​១០០​ករណី​មក​នេះ ហើយ​ប្រទេស​កម្ពុជា​យើង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នៅ​ឡើយ។

    “នៅ​មាន​កត្តា​ជាច្រើន ឬ​ព័ត៌មាន​ទិន្នន័យ​ជា​ច្រើន​ទៀត ដែល​អង្គការ​សុខភាព​ពិភពលោក កំពុង​ធ្វើការ​ជាមួយ​ប្រទេស​នានា​លើ​ពិភព​លោក ដើម្បី​ប្រមូល​ព័ត៌មាន ដើម្បី​ឲ្យ​យល់​ច្បាស់​ពី​ COVID-19នេះ ដូចជា​យើង​នៅ​សិក្សា​អំពី​ករណី​ទៅ​លើអាយុ ឬ​បញ្ហា​ប្រជាជន​ជាក់​លាក់​មួយ​ចំនួន ដែល​អាច​ប្រឈម​ខ្លាំង​ជាមួយ​នឹង​មេរោគ​ហ្នឹង។ ប៉ុន្តែ​នាង​ខ្ញុំ​ចង់​ជម្រាប​ថា បើ​សិន​ជា​អ្វី​ដែល​យើង​ដឹង​ច្បាស់​ថា យើង​បាន​រៀបចំ​ខ្លួន​បានល្អ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​ក្នុង​សហគមន៍​នេះ គឺ​យើង​អាច​កាត់​បន្ថយ​អត្រា​ស្លាប់​ឲ្យ​នៅ​ទាប​បំផុត​បាន»

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 20/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: