ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ថ្មីៗនេះ បានអះអាងថា ថ្នាំពិសោធទៅលើជំងឺមហារីក អាចនឹងមានលទ្ធភាពជួយទប់ស្កាត់ ការពារមនុស្សពីការឆ្លង វីរុសផ្លូវដង្ហើមថ្មី COVID-19 បាន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្រុមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ថ្មីៗនេះ បានអះអាងថា ថ្នាំពិសោធទៅលើជំងឺមហារីក អាចនឹងមានលទ្ធភាពជួយទប់ស្កាត់ ការពារមនុស្សពីការឆ្លង វីរុសផ្លូវដង្ហើមថ្មី COVID-19 បាន។
សារព័ត៌មានអង់គ្លេស Daily Mail បានផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ថាថ្នាំពិសោធមហារីកខាងលើ មានឈ្មោះថា “Aptamer” ដែលជាបន្ទះសំយោគ DNA ដោយភ្ជាប់ជាមួយប្រូតេអ៊ីនឈ្មោះ Nucleolin។
ក្នុងការសិក្សាមុនៗ បានបង្ហាញថា ថ្នាំពិសោធខាងលើ អាចបង្ការពីជំងឺមហារីកផ្សេងៗ តាមរយៈការចាក់ថ្នាំនេះ រួចថ្នាំនេះបានបញ្ចេញប្រសិទ្ធិភាពដោយការរារាំង កោសិកាមហារីកមិនឱ្យចម្លងខ្លួន និងរាលដាលដល់កោសិកាផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖
ការស្រាវជ្រាវខាងលើនេះ ធ្វើឡើងដោយក្រុមការងារនៃសាកលវិទ្យាល័យ Louisville សហរដ្ឋអាមេរិក ដោយអះអាងថាបច្ចេកទេសនេះ បានពិសោធជោគជ័យទៅលើកោសិកាគំរូ និងបានតេស្តសាកល្បងមនុស្សក្នុងទ្រង់ទ្រាយតូច។ ដោយឡែក នីតិវិធីនឹងត្រូវការរយៈពេលយូរផងដែរ ដើម្បីសិក្សាពីសុវត្ថិភាព១០០% មុននឹងតេស្តសាកល្បងលើមនុស្សក្នុងទ្រង់ទ្រាយធំ។
ទោះជាយ៉ាងណា លោកស្រីវេជ្ជបណ្ឌិត Paula Bates ជាសាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវខាងលើ បានឱ្យដឹងតាមរយៈសារព័ត៌មានថា នីតិវិធីខាងលើពិតជាត្រូវការរយៈពេលយូរ រាប់ឆ្នាំដើម្បីពិសោធ មុននឹងសាកល្បងលើមនុស្ស ប៉ុន្តែក្នុងករណីខ្លះ ពិសេសករណី COVID-19 ដើម្បីជួយស្រោចស្រង់ជីវិតមនុស្ស ការសាកល្បងអាចនឹងធ្វើឡើង។
អត្ថបទពាក់ព័ន្ធ៖
សម្រាប់នីតិវិធីខាងលើត្រូវបានដាក់ស្នើទៅ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) រួចហើយ ដើម្បីសម្រេចពិចារណាធ្វើតេស្តសាកល្បងអនុវត្តវិធីនេះ ក្នុងការទប់ស្កាត់វីរុស COVID-19៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕