នេះជាដំណឹងល្អសម្រាប់អ្នកកើតជំងឺមហារីក ពិសេសមហារីកគ្រាប់ឈាម អ្នកវិទ្យាសាស្ត្របានរកឃើញ វ៉ាក់សាំងព្យាបាលមហារីកហើយ ដោយការសាកល្បងលើអ្នកជំងឺមហារីកគ្រាប់ឈាម ១១នាក់ ប៉ុន្មានឆ្នាំចុងក្រោយ ឃើញថាមួយចំនួនបានជាសះស្បើយពីជំងឺ។
នេះជាដំណឹងល្អសម្រាប់អ្នកកើតជំងឺមហារីក ពិសេសមហារីកគ្រាប់ឈាម អ្នកវិទ្យាសាស្ត្របានរកឃើញ វ៉ាក់សាំងព្យាបាលមហារីកហើយ ដោយការសាកល្បងលើអ្នកជំងឺមហារីកគ្រាប់ឈាម ១១នាក់ ប៉ុន្មានឆ្នាំចុងក្រោយ ឃើញថាមួយចំនួនបានជាសះស្បើយពីជំងឺ។
អ្នកស្រាវជ្រាវ សាកល្បងវ៉ាក់សាំងនេះ លើអ្នកថ្នាំមហារីកគ្រាប់ឈាម ១១នាក់ និងបញ្ជាក់ថា អ្នកជំងឺមួយចំនួន សះស្បើយ ក្រោយព្យាបាលរយៈពេលជាច្រើនខែ។ ជោគជ័យលើការព្យាបាលសាកល្បងនេះ នាំឲ្យអ្នកជំនាញជឿជាក់ថា អាចផ្ដល់ក្ដីសង្ឃឹមសម្រាប់អ្នកជំងឺមហារីកផ្សេងទៀត ដូចជា មហារីក និង មហារីកខួរក្បាល ជាដើម។
ទោះបីជាការព្យាបាល ត្រូវហៅថា “វ៉ាក់សាំង” តែវាមិនមែនជាការបង្ការមហារីកនោះទេ ជំនួសមកវិញ គឺជាការជំរុញប្រព័ន្ធការពារប្រឆាំងជំងឺ។
អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Mount Sinai ក្នុងក្រុងញូវយ៉ក បានចាក់បញ្ចូលសារធាតុរំញោចទៅដុំសាច់មហារីក ដើម្បីបង្កើតឲ្យមានកោសិកាប្រព័ន្ធការពារ ទៅប្រយុទ្ធប្រឆាំងនឹងជំងឺ ហៅថា កោសិកាភាពស៊ាំ (Dendritic)។
ក្រោយព្យាបាលដុំសាច់ដោយបាញ់កាំរស្មីក្នុងកម្រិតទាប ចាក់បញ្ចូលសារធាតុរំញោចលើកទី ២ ដើម្បីធ្វើឲ្យកោសិកាភាពស៊ាំ សកម្មឡើង។ បែបនេះ នឹងជំរុញកោសិកាឈាមស (T cell) ចេញមកសម្លាប់កោសិកាមហារីកក្នុងរាងកាយ ក៏ដើម្បីចៀសវាងបំផ្លាញកោសិកាគ្មានមហារីកផងដែរ។ វិធីព្យាបាលនេះ ធ្វើឡើងចំពោះអ្នកជំងឺ ៣នាក់ ក្រោយមកក៏មានសភាពធូរសា្រល ដោយដុំសាច់មហារីក និងដុំសាច់ផ្សេងទៀតក្នុងរាងកាយ រួមកាន់តែតូចៗទៅ។
អត្ថបទពាក់ព័ន្ធ៖
វេជ្ជបណ្ឌិតជាច្រើន លើកសរសើរពីការសិក្សានេះ ប៉ុន្ដែទាមទារឲ្យមានការសិក្សាធំជាងនេះ និងបើប្រាស់វិធីសាស្រ្តច្រើនបន្ថែមទៀត ពិសេសគួរសាកល្បងលើអ្នកជំងឺមហារីកច្រើនជាង ១១នាក់ ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕