home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រុសៗគួរ​ដឹង! អាហារ ៦​ មុខនេះអាចជួយកាត់បន្ថយ​ហានិភ័យ​មហារីក​ក្រពេញប្រូស្តាត

ប្រុសៗគួរ​ដឹង! អាហារ ៦​ មុខនេះអាចជួយកាត់បន្ថយ​ហានិភ័យ​មហារីក​ក្រពេញប្រូស្តាត

របប​អាហារ​ដែល​យើង​ញ៉ាំ​បាន​​ផ្តល់​ឥទ្ធិពល​ខ្លាំង​ដល់​សុខភាព​ រួម​ទាំង​សុខភាព​ក្រពេញ​ប្រូស្តាត​ដែរ។ ក្រពេញ​ប្រូស្ដាត​មនុស្ស​ប្រុស ​ជា​ក្រពេញ​តូច មាន​តួនាទី​ផលិត​ទឹកកាម ចិញ្ចឹម និង​ដឹក​ជញ្ជូន​មេជីវិត។ ការ​ន្ថែម​អាហារ​ដែល​ល្អ​សម្រាប់​ក្រពេញ​ប្រូស្តាត យើង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ក្រពេញ​ប្រូស្តាត​​រួម​ទាំង​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ដែរ។ ដើម្បី​ពង្រឹង​​សុខភាព​ក្រពេញ​ប្រូស្តាត យើង​អាច​បន្ថែម​អាហារ​ប៉ុន្មាន​មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ។

១. ផ្លែ​ប៉េងប៉ោះ

ផ្លែ​ប៉េងប៉ោះ​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ឈ្មោះ lycopene ដែល​អាច​ជួយ​បង្ការ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​កាត់បន្ថយ​ការ​លូតលាស់​ដុំ​សាច់​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។ សារធាតុ lycopene អាច​បន្ថយ​ការខូចខាត​កោសិកា​ និង​ពន្យាពេលការ​ផលិត​កោសិកា​មហារីក។ ទោះបីជា​​ត្រូវ​មាន​ការ​​ស្រាវជ្រាវ​បន្ថែម​ក៏​ដោយ​ នៅ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នៃ​ការ​សិក្សា​ចំនួន​២៤ អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា​បុរស​ដែល​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ​ច្រើន​មាន​ហានិភ័យ​ទាប​ក្នុង​ការ​វិវត្ត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។

២. ផ្កា​ខាត់ណា​ខៀវ

ផ្កា​ខាត់ណា​ខៀវ​គឺ​ជា​បន្លែ​មួយ​ផ្ទុក​សារធាតុ​ជា​ច្រើន​ដែល​អាច​ការពារ​យើង​ពី​ជំងឺ​មហារីក។ ការសិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ពី​ទំនាក់ទំនង​រវាង​បរិមាណ​នៃ​ពពួក​ផ្កា​ខាត់ណា​ដែល​យើង​ញ៉ាំ និង​ការ​ថយ​ចុះ​ហានិភ័យ​ជំងឺ​មហារីកក្រពេញ​​ប្រូស្តាត។ ទោះបី​អ្នកវិទ្យាសាស្ត្រ​មិន​ដឹង​ច្បាស់​ពី​មូលហេតុ ប៉ុន្តែ​ពួក​គេ​បាន​លើក​ឡើង​ថា​នេះ​អាច​មក​ពី​សារធាតុ​ phytochemical មាន​ក្នុង​ពពួក​ផ្កា​ខាត់ណា​ដែល​ក្នុង​នោះ​មាន​សារធាតុ sulforaphane។ សារធាតុ​នេះ​គឺ​អាច​កម្ចាត់​កោសិកា​មហារីក ហើយ​ជួយ​រក្សា​ទុក​កោសិកា​​ក្រពេញ​ប្រូស្តាត​ដែល​ល្អ​។

៣. តែ​បៃតង

អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការ​សិក្សា​ជាច្រើន​រវាង​​ឥទ្ធិពល​របស់​តែ​បៃតង​ទៅ​លើ​ជំងឺ​មហារីក។ ភស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ថា​សមាសធាតុ​ពិសេស​មាន​ក្នុង​តែ​បៃតង​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​តាមរយៈ​ការ​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​លូតលាស់​នៃ​ដុំ​សាច់​ កោសិកា​ងាប់ និង​ប្រព័ន្ធ​សារ​បញ្ជូន​អ័រម៉ូន។ តែបៃតង​ក៏​អាច​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​ជំនួយ​ដល់​ការ​ចង​ចាំ​ផង​ដែរ។

៤. ពពួក​សណ្ដែក

ពពួក​សណ្ដែក​​រួម​មាន​គ្រាប់​សណ្ដែក សណ្ដែក​ដី និង​សណ្ដែក lentil​ គឺ​មាន​ផ្ទុក​សមាសធាតុ​រុក្ខជាតិ​ឈ្មោះ phytoestrogen។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​សារធាតុ​នេះ​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ក្រពេញ​ប្រូស្តាត​ជាង​អ្នក​ញ៉ាំ​សារធាតុ​នេះ​តិច​រហូត​ដល់​២០%។ ប្រសិទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​មហារីក​របស់​សារធាតុ phytoestrogen អាច​មក​ពី​ឥទ្ធិពល​របស់​សារធាតុ​នេះ​ទៅលើ​ការ​រក្សា​លំនឹង​អ័រម៉ូន ការ​ងាប់​របស់​កោសិកា និង​ការ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។

៥. ទឹក​ផ្លែ​ទទឹម

ដូចទៅ​នឹង​តែបៃតង​ដែរ ទឹក​ផ្លែ​ទទឹម​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​បង្ការ​ជំងឺ​រ៉ាំរ៉ៃ​បង្ក​ដោយ​អាការៈ oxidative stress។ វិទ្យាស្ថាន​ជំងឺ​មហារីក​ជាតិ​សហរដ្ឋ​អាមេរិក​បាន​លើក​ឡើង​ថា​ទឹក​ផ្លែ​ទទឹម និង​សមាសធាតុ bioactive របស់​ទឹក​ផ្លែ​ឈើ​នេះ​អាច​ទប់ស្កាត់​ការ​រាលដាល​នៃ​កោសិកា​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាតបាន។

៦. សាច់​ត្រី

អ្នក​ជំនាញ​ជាច្រើន​បាន​ណែនាំ​ឲ្យ​កាត់បន្ថយ​សាច់​ដែល​មាន​ខ្លាញ់​​ដើម្បី​ជួយ​ដល់​សុខភាព​ក្រពេញ​ប្រូស្តាត​ ប៉ុន្តែ​របប​អាហារ​ដែល​មាន​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​គឺ​អាច​ជួយ​ពង្រឹង​សុខភាព​ក្រពេញ​ប្រូស្តាត​បាន។ ការ​សិក្សា​ចេញ​ផ្សាយ​ឆ្នាំ​មុន​បាន​លើក​ឡើង​ពី​ឥទ្ធិពល​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ផ្លាស់​ប្តូរ​ការ​វិវត្ត​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​​ដែល​នេះ​មក​ពី​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ការ​រលាក​ និង​ទប់ស្កាត់​ការ​លូតលាស់​នៃ​ដុំ​សាច់។ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ក្នុង​សាច់​ត្រី​សាល់ម៉ុន ត្រី​ធូណា ត្រី​សាឌីន និង​ត្រី ​trout ជាដើម។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.everydayhealth.com/pictures/superfoods-for-a-healthy-prostate/

https://www.healthline.com/health/prostate-cancer/foods-for-prostate-health

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា
កែ 13/07/2020
x