home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មនុស្សប៉ុន្មានប្រភេទនេះ ប្រឈមខ្ពស់កើតជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល

មនុស្សប៉ុន្មានប្រភេទនេះ ប្រឈមខ្ពស់កើតជំងឺគ្រោះថ្នាក់សរសៃឈាមក្នុងខួរក្បាល

ខួរក្បាល​ជា​ផ្នែក​សំខាន់​មួយ​នៃ​រាង​កាយ​របស់​យើង​ម្នាក់ៗ តែ​បើ​យើង​មិន​ចេះ​ថែ​ទាំ​ខួរ​ក្បាល ឬ​សុខភាព​ទូទៅ​ឲ្យ​បាន​ល្អ​ទេ វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខួរ​ក្បាល ក៏​ដូច​ជា​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​ប្រឈម​នឹង​ជំងឺ​កាចៗ​ដូច​ជាមហារីក ឬ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល​ជា​ដើម។

សម្រាប់​បញ្ហា​ទាក់​ទង​នឹង​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជំងឺ​នេះ​មាន​២​បែប យោង​ទៅ​តាម​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នោះ​គឺ៖

ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​ដោយ​សារ​ស្ទះ​សរសៃឈាម (AVCI)
ជំងឺ​ដាច់​សរសៃ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​ដោយ​សារ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល (AVCH)។

លោក​វេជ្ជបណ្ឌិតថា ​មនុស្ស​ច្រើន​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​កើត​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ក្នុង​នោះ​មាន​ដូច​ជា៖

១. អ្នក​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម ចង្វាក់​បេះ​ដូង​មិន​ទៀង​ទាត់ អ្នក​ជំងឺ​បេះដូង មាន​ជាតិ​ខ្លាញ់​នៅ​ក្នុង​ឈាម​ខ្ពស់
២. អាយុ​ច្រើន
៣. ប្រវត្តិ​គ្រួ​សារ​ធ្លាប់​មាន​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល
៤. អ្នក​ដែល​មាន​របៀប​រស់​នៅ​មិន​ល្អ​ដូច​ជា ជក់​បារី ញ៉ាំ​អាហារ​ប្រៃ​ច្រើន មាន​កម្រិត​អ័រម៉ូន(oestrogene)ខ្ពស់ និង​ធាត់​ខ្លាំង
៥. មាន​អារម្មណ៍​តាន​តឹង ឆាប់​ខឹង
៦. អ្នក​ដែល​មាន​ឈាម​ក្រុមA ឬ​AB។

សម្រាប់​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​នៅ​ក្នុង​ខួរក្បាល គឺ​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​របស់​អ្នក​ជំងឺ ឬ​អាច​បង្ក​គ្រោះ​ថ្នាក់​រហូត​មាន​ការ​គំរាម​កំហែង​ដល់​ជីវិត​។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ក្នុង​ករណី​សង្ស័យ​ថា មាន​កើត​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ត្រូវ​ពិនិត្យ​មើល​ទៅ៣ចំណុច​ គឺ ចលនា​ផ្ទៃ​មុខ ចលនា​ដៃ ការ​និយាយ​ស្តី។ ប្រសិន​បើ​បុគ្គល​មាន​ភាព​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ទាំង​នេះ ត្រូវ​នាំ​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​បន្ថែម និង​ទទួល​បាន​ការ​ព្យាបាល​បាន​ទាន់​ពេល។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 21/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត