តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​បេះដូង​ កុំរំលង​​វិធីងាយៗ​ទាំង​នេះ

    កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​បេះដូង​ កុំរំលង​​វិធីងាយៗ​ទាំង​នេះ

    ជំងឺ​បេះដូង​​ គឺ​ជា​ជំងឺ​មួយ​ដ៏​គ្រោះថ្នាក់​ ដែល​អាច​សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ​។ យ៉ាង​ណា​មិញ​ ទោះ​បី​ជា​យើង​មិន​អាច​ផ្លាស់ប្ដូរ​កត្តា​ហានិភ័យ​មួយ​ចំនួន​ ដូចជា​ប្រវត្តិ​គ្រួសារ​ ភេទ​ ឬ​អាយុ​ យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​យើង​ក៏​អាច​សាកល្បង​​វិធីសាស្ត្រ​​ងាយៗ​មួយ​ចំនួន​ ដើម្បី​បញ្ចៀស​ ក៏​ដូចជា​កាត់​បន្ថយ​គ្រោះថ្នាក់​ដោយ​សារ​តែ​ជំងឺ​បេះដូង​នេះ​បាន​ផង​ដែរ។

    . ការ​ដើរ

    គ្រាន់​តែ​ចំណាយ​ពេល​៤០​នាទី​ និង​អនុវត្តន៍​លំហាត់​ប្រាណ​ដ៏​សាមញ្ញ​នេះ​ ចំនួន​៣ទៅ​៤ដង​ក្នុង​មួយ​សប្ដាហ៍​ ​យើង​ក៏​អាច​កាត់​​បន្ថយ​សម្ពាធ​ឈាម​ កូលេស្តេរ៉ូល​​ និង​ទម្ងន់​ខ្លួន​របស់​យើង​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព​​​។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​ឈប់​សម្រាក​ជា​រៀងរាល់​១០​នាទី​ម្ដង​ ​នឹង​ធ្វើ​ឲ្យ​បេះដូង​របស់​យើង​មាន​ដំណើរការ​កាន់​តែ​ប្រសើរ​ឡើង​​។

    . គេង​​យ៉ាង​តិច​៧ម៉ោង​ក្នុង​មួយ​ថ្ងៃ​​

    ​​​​​​​រាងកាយ​របស់​យើង​ត្រូវ​ការ​ការ​សម្រាក​រយៈពេល​វែង។​ អំឡុង​ពេល​នោះ​ ចង្វាក់​​បេះដូង​ និង​សម្ពាធ​ឈាម​នឹង​ធ្លាក់​ចុះ​មួយ​រយៈ​ ​ដែល​កត្តា​នេះ​ មាន​សារប្រយោជន៍​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​បេះដូង​។ ប៉ុន្តែ​ បើ​យើង​គេង​តិច​ជាង​៧​ម៉ោង​ រាងកាយ​យើង​នឹង​ចាប់ផ្ដើម​​ផលិត​សារធាតុ​គីមី​​ ក៏​ដូចជា​អាច​កើត​មាន​​ការ​រលាក​ និង​​មាន​ជាតិ​ស្ករ​ខ្ពស់​ ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​បេះដូង​របស់​យើង​​ឡើយ​។​ ​​​

    ​​​​. ឈប់​ជក់​បារី

    យើង​ទាំង​អស់​គ្នា​ សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ ​ការ​ជក់​បារី​​​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យើង​យ៉ាង​ធ្ងន់ធ្ងរ​។​ ​វា​មិន​ត្រឹម​តែ​បង្កើន​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ឈាម​របស់​យើង​ប្រែ​ទៅ​ជា​កក​ និង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ថែម​ទៀត​ផង​។​ ​ប៉ុន្តែ​ ប្រសិនបើ​យើង​ឈប់​ជក់​បារី​ ឱកាស​នៃ​​ការ​កើត​ជំងឺ​បេះដូង​នឹង​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​​២៤​ម៉ោង​ក្រោយ​ពី​ឈប់​ជក់​បារី​។

    បេះដូង២

    ​​​​. រួម​ភេទ​ញឹកញាប់

    យើង​ប្រហែល​ជា​នឹក​ស្មាន​មិន​ដល់​ទេ​ថា​ ​ការ​រួម​ភេទ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​មួយ​កម្រិត​ដែរ​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​រួម​ភេទ​ត្រឹម​តែ​មួយ​ដង​​ក្នុង​មួយ​ខែ។​ ពិត​ណាស់​ ការ​រួម​ភេទ​ គឺ​ជា​លំហាត់​ប្រាណ​មួយ​ប្រភេទ​ ដែល​អាច​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង​ បន្ថយ​សម្ពាធ​ឈាម​​ កាត់​បន្ថយ​ស្រ្តេស​ និង​​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​ថែម​ទៀត​ផង​។​

    . ចៀសវាង​អង្គុយ​ស្ងៀម​មួយ​កន្លែង

    ការ​អង្គុយ​ស្ងៀម​មួយ​កន្លែង​រយៈ​ពេល​យូរ​ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​ផង​ដែរ​។ ​វា​អាច​ផ្លាស់ប្ដូរ​ការ​ផលិត​ជាតិ​ស្ករ​ និង​ខ្លាញ់​នៅ​ក្នុង​រាងកាយ​ ដែល​​ពាក់ព័ន្ធ​ទៅ​នឹង​ជំងឺ​បេះដូង​។​ ចូរ​ព្យាយាម​​កុំ​អង្គុយ​ស្ងៀម​មួយ​កន្លែង​យូរ​ពេក​​ ដោយ​ឧស្សាហ៍​ក្រោក​ឈរ​ ឬ​ធ្វើ​ចលនា​ចុះ​ឡើង​ ​មិន​ថា​​នៅ​កន្លែង​ការងារ​ ឬ​នៅ​ផ្ទះ​ក៏​ដោយ​។

    . រក្សា​ទម្ងន់​ខ្លួន​​

    ​​​​​​​​​​ការ​ឡើង​ទម្ងន់​ អាច​​ធ្វើ​ឲ្យ​កូលេស្តេរ៉ូល​​ និង​សម្ពាធ​ឈាម​ឡើង​​ខ្ពស់​ ព្រម​ទាំង​មាន​ឱកាស​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ថែម​ទៀត​ផង​ ដែល​កត្តា​​ទាំង​នេះ​ សុទ្ធតែ​ទាក់ទង​ទៅ​នឹង​ជំងឺ​បេះដូង​។ យើង​មិន​គួរ​ញ៉ាំ​អាហារ​បំប៉ន​ដើម្បី​សម្រក​រាងទេ​ តែគួរ​​ងាក​មក​ធ្វើ​លំហាត់​ប្រាណ​ និង​ញ៉ាំ​អាហារមាន​ផល​ល្អចំពោះ​សុខ​ភាព​​​ជំនួស​វិញ​​។

    health-tool-icon

    រង្វាស់ចង្វាក់បេះដូង

    លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

    ប្រុស

    ស្រី

    អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

    អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

    60

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.webmd.com/heart-disease/ss/slideshow-cut-heart-disease-risk

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 08/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត