គ្នាយើងជាពិសេសស្រីៗ ពិតជាបានដឹងច្បាស់ណាស់ថាស្លឹកគ្រៃត្រូវបានប្រើយ៉ាងទូលំទូលាយសម្រាប់ការចម្អិនអាហារប្រចាំថ្ងៃ។ ប៉ុន្តែគ្នាយើងមានធ្លាប់អាន ឬបានដឹងពីគុណប្រយោជន៍របស់ស្លឹកគ្រៃលើសុខភាពស្បែក និងការសម្រកទម្ងន់ដែរទេ? នេះគុណសម្បត្តិ ៥យ៉ាង គ្នាយើងគួរស្វែងយល់។
១. ជួយដល់បញ្ហារំលាយអាហារ
តាមការស្រាវជ្រាវបង្ហាញថា ស្លឹកគ្រៃត្រូវបានគេប្រើដើម្បីជួយព្យាបាលបញ្ហាទាក់ទងនឹងការរំលាយអាហារ ដូចជាបញ្ហាទល់លាមក ហើមពោះ ឬអាការៈមិនរំលាយអាហារ ជាដើម។ ស្លឹកគ្រៃ មានផ្ទុកសារធាតុសំខាន់មួយហៅថា citral ដែលមានប្រយោជន៍ជួយដោះស្រាយបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារ។ ក្រៅពីនេះស្លឹកគ្រៃក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសាធាតុប្រឆាំងការរលាក យើងថាបើយើងញ៉ាំស្លឹកគ្រៃជាប្រចាំនឹងមានប្រយោជន៍ច្រើនដល់សុខភាព។