home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

វិធីថែសុខភាពអ្នកមានបញ្ហាសម្ពាធឈាមខ្ពស់ ក្នុងវិបត្តិកូវីដ១៩

វិធីថែសុខភាពអ្នកមានបញ្ហាសម្ពាធឈាមខ្ពស់ ក្នុងវិបត្តិកូវីដ១៩

ក្នុង​រយៈពេល​នៃ​ការ​បិទ​ខ្ទប់​ដោយសារ​វីរុស​កូវីដ១៩ រាតត្បាត​នេះ​ អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​គួរ​តែ​ខិត​ខំ​ថែរក្សា​សុខភាព​បន្ថែម​ទៀត។ ការ​សិក្សា​ថ្មីៗ​នេះ​រក​ឃើញ​ថា​អ្នក​មាន​បញ្ហា​នេះ​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុសកូវីដ១៩ មាន​ចេញ​រោគ​សញ្ញា​ធ្ងន់ធ្ងរ និង​ងាយ​ស្លាប់​ដោយ​សារ​ការ​ឆ្លង​នេះ​។

១. មូល​ហេតុ​

សម្ពាធ​ឈាម​ខ្ពស់ ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ បើ​យើង​ទុក​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​នឹង​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ជា​ច្រើន​ទៀត​។ បញ្ហា​សុខភាព​ដែល​ទាក់ទង​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​មាន​ដូច​ជា​ជំងឺ​បេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរ​ក្បាល​ និង​បញ្ហា​ភ្លេចភ្លាំង​ជាដើម​។​​

ការ​សិក្សា​ថ្មីៗ​នេះ​បង្ហាញ​ទៀត​ថា អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ ហើយ​គ្រប់​គ្រង​មិ​ន​បាន​ល្អ​ កាន់​តែ​ប្រឈម​ខ្ពស់​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​​ធ្ងន់​ធ្ងរ​បើ​មាន​ឆ្លង​កូវីដ​១៩​។ ជា​ការ​កត់សម្គាល់ អ្នក​មិន​បាន​ថែទាំ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ឲ្យ​បាន​ល្អ ពេល​ឆ្លង​កូវីដ១៩ មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ជាង​អ្នក​ដែល​អាច​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន​ល្អ​។

ប្រ​ព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ជា​មួល​ហេតុ​មួយ​របស់​អ្នក​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត ដែល​នាំឲ្យ​មាន​ហានិភ័យ​ខ្ពស់​ពេល​ឆ្លង​កូវីដ១៩​។ ការ​មាន​បញ្ហា​សុខភាព​យូរអង្វែង ឬ​មនុស្ស​វ័យ​ចំណាស់ ច្រើន​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ខ្សោយ នាំ​ឲ្យ​ពិបាក​ប្រឆាំង​នឹង​វីរុស​ពេល​ឆ្លង​ចូល​ក្នុង​រាងកាយ​។ ​​

​បើសិនជា​គ្នា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ រឿង​សំខាន់​ណាស់​ដែល​ត្រូវ​គ្រប់​គ្រង​ស្ថាន​ភាព​សុខភាព​ឲ្យ​បាន​ល្អ។ ចូរ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​ការ​ពារ​ខ្លួន​ពី​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ ជា​ពិសេស​ជំងឺ​កូវីដ១៩​។

លើសសម្ពាធឈាម

២. តិចនិច​ថែទាំ​សុខភាព

ការ​ប្រើ​ប្រាស់​ថ្នាំ​ទៅ​តាម​ការណែនាំ និង​ការ​ផ្លាស់​ប្ដូរ​របៀបរបប​រស់​នៅ​មួយ​ចំនួន​មាន​ឥទ្ធិ​ពល​ក្នុង​ការ​ការពារ និង​កាត់​បន្ថយ​បញ្ហា​សុខភាព​កើត​ពី​សម្ពាធ​ឈាម​ខ្ពស់​។

  • ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខភាព​បេះដូង៖ ចូរ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រម​ជា​មួយ​នឹង​គ្រាប់​ធញ្ញជាតិ បសុបក្សី ត្រី និង​អាហារ​ធ្វើ​ពី​ទឹក​ដោះ​មាន​ជាតិ​ខ្លាញ់​ទាប​។
  • កាត់​បន្ថយ​អំបិល​ក្នុង​អាហារ៖ ព្យាយាម​កាត់​បន្ថយ​ការ​ញ៉ាំ​អំបិល​ឲ្យ​នៅ​តិច​ជាង​២ ៣០០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។
  • សម្រក​ទម្ងន់៖ បើ​គ្នា​យើង​ធាត់ ឬលើស​ទម្ងន់ ជា​ការ​ល្អ​ណាស់​បើ​យើង​អាច​សម្រក​ទម្ងន់​បាន​។ ការ​សម្រក​ទម្ងន់​អាច​កាត់​បន្ថយ​សម្ពាធ​ឈាម​។
  • ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ​ជួយ​កាត់បន្ថយ​ស្ត្រេស​ និង​សម្រក​ទម្ងន់​។​
  • កាត់​បន្ថយ​ស្ត្រេស៖​ ពេល​យើង​កើត​ស្ត្រេស​ ធ្វើ​ឲ្យ​យើង​មាន​សុខភាព​មិន​ល្អ នាំ​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់​។ បើ​យើង​មាន​ស្ត្រេស​សូម​ព្យា​យាម​គ្រប់​គ្រង​ឲ្យ​បាន​ល្អ ដូច​ជា​ធ្វើ​សមាធិ ឬ​ហាត់ប្រាណ​ជា​ដើម​។
  • កាត់​បន្ថយ​គ្រឿង​ស្រវឹង និង​ឈប់​ជក់​បារី៖ ការ​ផឹក​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​កើន​ឡើង​បាន​។ សម្រាប់​ការ​ជក់​បារី​វិញ ក៏​ធ្វើ​ឲ្យ​មាន​សម្ពាធ​ឈាម​កើន​​ឡើង​ខ្ពស់ និង​អាច​ធ្វើ​ឲ្យ​មាន​កើត​ដុំ​កំណក​ស្ទះ​ដល់​សរសៃឈាម​​អាក់​ទែ​ទៀត​ផង។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.mayoclinic.org/diseases-conditions/coronavirus/expert-answers/coronavirus-high-blood-pressure/faq-20487663

https://www.webmd.com/lung/coronavirus-high-blood-pressure#1

https://www.healthline.com/health-news/covid-19-lockdowns-appear-to-be-causing-more-cases-of-high-blood-pressure#Reasons-for-rising-blood-pressure

 

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 3 weeks ago
x