បញ្ហាតម្រងនោមមិនមែនកើតតែលើមនុស្សចាស់ទេ នៅក្មេងសោះក៏អាចកើតមានជំងឺនេះបើយើងមិនកែទម្លាប់ញ៉ាំ និងការរស់នៅប្រចាំថ្ងៃមួយចំនួន។ តើទម្លាប់ប្រចាំថ្ងៃណាខ្លះអាចចៀសផុតពីជំងឺលើសឈាម?
បញ្ហាតម្រងនោមមិនមែនកើតតែលើមនុស្សចាស់ទេ នៅក្មេងសោះក៏អាចកើតមានជំងឺនេះបើយើងមិនកែទម្លាប់ញ៉ាំ និងការរស់នៅប្រចាំថ្ងៃមួយចំនួន។ តើទម្លាប់ប្រចាំថ្ងៃណាខ្លះអាចចៀសផុតពីជំងឺលើសឈាម?
១- កាត់បន្ថយការញ៉ាំប្រៃ
ទម្លាប់ញ៉ាំប្រៃមិនល្អនោះទេ ធ្វើឲ្យយើងមានបញ្ហាតម្រងនោមចុះខ្សោយដោយសារជាតិប្រៃចាល់ជាតិទឹកមិនឲ្យបញ្ចេញតាមតម្រងនោមបានល្អ ជាពិសេសបញ្ហាសរសៃឈាមនេះឯង។ អង្គការសុខភាពពិភពលោកបានណែនាំឲ្យយើងម្នាក់ៗញ៉ាំអំបិលតិចជាង ៥ ក្រាម/ថ្ងៃ (១ស្លាបព្រាកាហ្វេ) នោះទើបមិនមានបញ្ហាលើសឈាម។
អត្ថបទពាក់ព័ន្ធ៖ មើលឲ្យហើយអ្នកចូលចិត្តញ៉ាំប្រៃ អាចមានគ្រោះថ្នាក់ធំពីរយ៉ាង
២- ញ៉ាំបន្លែផ្លែឈើជាប្រចាំ
របបអាហារល្អបំផុតចំពោះសុខភាពយើង ធ្វើឲ្យអាយុវែង អាចចៀសពីជំងឺផ្សេងៗ ពិសេសជំងឺលើសឈាម គឺការញ៉ាំសាច់តិច តែបន្លែផ្លែឈើច្រើន។ បន្លែផ្លែឈើសម្បូរវីតាមីន ជាតិទឹក និងកាកសរសៃ ធ្វើឲ្យស្បែកស្អាត ងាយស្រួលរំលាយអាហារ មានសារធាតុចិញ្ចឹមចាំបាច់ដែលអាចជួយការពារជំងឺបានទៀតផង។
៣- កាត់បន្ថយខ្លាញ់អាក្រក់ និងអាហារធ្វើឲ្យធាត់
យើងដឹងហើយថា ពពួក Fast Food និងខ្លាញ់អាក្រក់ដែលចម្រាញ់ពីសត្វគ្រប់ប្រភេទ ញ៉ាំទៅធ្វើឲ្យធាត់ កើតជំងឺលើសឈាម និងជំងឺផ្សេងៗទៀត ដូច្នេះបើយើងកាន់បន្ថយបានច្រើនកាលណា នោះសុខភាពយើងក៏ល្អដែរ ដោយជំនួសមកញំុាប្រេងចម្រាញ់ពីរុក្ខជាតិ។
៤- កុំជក់បារី
ជក់បារី ឬស្រូបផ្សែងបារីដោយប្រយោល បង្កផលប៉ះពាល់ចំពោះសុខភាពច្រើនមុខណាស់ ក្នុងនោះមាន ប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធដកដង្ហើម សរសៃឈាមបេះដូង រំលាយអាហារ មានបញ្ហាស្បែក សក់ និងក្រចក។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ក្នុង ១ ឆ្នាំ មានពលរដ្ឋកម្ពុជាប្រមាណ ១ ម៉ឺននាក់បានស្លាប់ដោយការជក់បារី។
៥- កាត់បន្ថយគ្រឿងស្រវឹង
គ្រឿងស្រវឹងក៏ជាមូលហេតុធ្វើឲ្យមានជំងឺលើសឈាមដែរ តែបើគ្នាយើងដែលអត់គ្រឿងស្រវឹងមិនបាន អាចកាត់បន្ថយកម្រិតនៃការញ៉ាំក៏បាន។
៦- ធ្វើលំហាត់ប្រាណជាប្រចាំ
ហាត់ប្រាណជួយដល់សុខភាពច្រើនណាស់ មិនមែនតែជំងឺលើសឈាមមួយមុខនោះទេ ដូច្នេះយើងគួរតែឆ្លៀតពេលហាត់ប្រាណ លេងកីឡា ឬជិះកង់ ឲ្យបានយ៉ាងតិចកន្លះម៉ោង/ថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖ លើសឈាមអ៊ីចឹង គួរហាត់ប្រាណបែបណាទើបមានសុវត្ថិភាព?
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕