home

សុខភាពប្រព័ន្ធរំលាយអាហារ

សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ ​- បញ្ហា​មួយ​ចំនួន​ដែល​បង្ក​ទុក្ខទោស​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​​គ្រប់​គ្នា​មាន ដំបៅក្រពះ ​ហើមពោះ ​​ជំងឺទល់លាមក ​ជំងឺរាក ​រលាកពោះវៀនរ៉ាំរ៉ៃ ​​រលាកពោះវៀន ​ក្រហាយទ្រូង ​ចាល់អាស៊ីដក្រពះ ​ដំបៅកក្រពះ ​ការបង្ករោគក្នុងពោះវៀន ​​រលាកក្រពះ ​ការលូតលាស់បាក់តេរីក្នុងពោះវៀន​ ជំងឺថង់ប្រមាត់ ​ជំងឺឫសដូងបាត ​រលាកក្រពះពោះវៀន ​​​បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

អត្ថបទ សុខភាពប្រព័ន្ធរំលាយអាហារ

បញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត

ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​រាងកាយ​របស់​យើង​ ពី​ព្រោះ​វា​អាច​ជួយ​ឲ្យ​រាងកាយ​​បំពេញ​មុខងារ​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​មាន​បញ្ហា​រំលាយ​អាហារ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​ដូចជា​ហើម​ពោះ​ ទល់​លាមក​ រាក​ ឬ​ក្អួត​ជាដើម​​ ​យើង​គួរ​ចៀសវាង​ប្រភេទ​អាហារ​មួយ​ចំនួន​ ដើម្បី​កុំ​ឲ្យ​អាការៈ​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​​លើស​ដើម​​។ ១. អាហារ​ទុកយូរ ឬ​មិន​បាន​លាង​សម្អាត​ ​បាក់តេរី​ដែល​កើត​ឡើង​ពី​អាហារ​ដែល​ទុក​យូរ​ ឬ​ឆៅ អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​ដូចជា​​ពុល​អាហារ​ ចុក​ពោះ​ ឬ​មាន​បញ្ហា​ដទៃ​ទៀត។​ ជំនួស​មកវិញ​ យើង​គួរ​ញ៉ាំ​​​គ្រាប់​ធញ្ញជាតិ​​ ឬ​បន្លែ​ដែល​ឆ្អិន​ល្អ​​​ឲ្យ​បាន​ច្រើន​ ដើម្បី​ជំរុញ​ជាតិ​សរសៃ ក៏​ដូចជា​​ធ្វើ​ឲ្យ​សុខភាព​រំលាយ​អាហារ​​របស់​យើង​កាន់​តែ​ល្អ​​ប្រសើរ​ជាង​មុន​។ ២. អាហារ​ហឹរ​ ឬ​ក្ដៅ ប្រសិនបើ​យើង​មាន​អាការៈ​ឆ្អល់​ពោះ​ ក្អួត​​ ឬ​រាក​ យើង​មិន​គួរ​ញ៉ាំ​អាហារ​ណា​ដែល​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឡើយ​​ ជាពិសេស​គឺ​អាហារ​ក្ដៅ​ និង​ហឹរ។​ ផ្ទុយ​ទៅ​វិញ​ យើង​អាច​​ងាក​មក​ញ៉ាំ​អាហារ​ណា​ដែល​ទន់​ៗ​ និង​ស្រួល​រំលាយ ទើប​ជា​ការ​ប្រសើរ​។ ​​​​​​​​៣. អាហារ​​ធ្វើ​ពី​ទឹក​ដោះ​ ក្រុម​អាហារ​មួយ​ប្រភេទ​ដែល​អាច​ពិបាក​​​ក្នុង​ការ​រំលាយ​នោះ​​ គឺ​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ ​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​ជាតិ​Lactose ជា​ជាតិ​ស្ករ​ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ និង​អាហារ​ដែល​ធ្វើ​ពី​ទឹក​ដោះ​ផ្សេង​ទៀត​។​ នៅ​ពេល​ដែល​​ជាតិ​Lactose ​មិន​បាន​រំលាយ​ត្រឹមត្រូវ​ ​វា​នឹង​បង្ក​ទៅ​ជា​ជាតិ​ហ្គាស​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​​ហើម​ពោះ​​ជាដើម​។​ លើស​ពី​នេះ​ ​ប្រសិនបើ​យើង​​ញ៉ាំ​ជាតិ​Lactose ​ច្រើន​ជ្រុល​ វា​នឹង​ចូល​ទៅ​​​​ក្នុង​ពោះវៀន​ធំ ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​រាក​រូស​ ឬ​​ធ្ងន់ធ្ងរ​​ជាង​នេះ​​ទៅ​ទៀត​​។ ៤. អាហារ​​មាន​ជាតិ​អាស៊ីដ​ ទឹក​ប៉េងប៉ោះ​ និង​ពពួក​ផ្លែ​ក្រូច​ ដូចជា​ក្រូច​ឆ្មារ​ ក្រូច​ខ្វិច​ជាដើម​ ​មាន​​​ផ្ទុក​ជាតិ​អាស៊ីដ​ច្រើន​​ ដែល​​ធ្វើ​ឲ្យ​រលាក​ដល់​ស្រទាប់​ក្រពះ​របស់​យើង​ នឹង​បណ្ដាល​ទៅ​ជា​បញ្ហា​​រំលាយ​អាហារ​។​ […]

សុខភាពប្រព័ន្ធរំលាយអាហារ

មាន​ការ​លើក​ឡើង​តៗគ្នា​ថា ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល ឬ​ចូល​ចិត្ត​ញ៉ាំ​ម្ទេស យូរៗ​ទៅ​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ក្រពះ។ បញ្ហា​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺ ថ្លើម ក្រពះ ពោះ​វៀន អះ​អាង​ថា មិន​ពិត​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​ថា ការ​ដែល​ញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​មែន​ជា​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ ប៉ុន្តែ​ការ​ដែល​ពេទ្យ​សំណូមពរ​ឲ្យ​ញ៉ាំ​អាហារ​ទៀង​ពេល គឺ​ដើម្បី​សុខភាព​ទូទៅ។ "បើ​និយាយ​ថា ការ​ញ៉ាំ​មិន​ទៀង​ពេល ខ្ញុំ​គ្រូពេទ្យ​ហ្នឹង​ហើយ​ញ៉ាំ​មិន​ទៀង​ពេល​លើស​គេ​លើស​ឯង"។ ពាក់ព័ន្ធ​នឹង​ការ​ញ៉ាំ​ហឹរ ឬ​ញ៉ាំ​ម្ទេស​វិញ លោក​សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បកស្រាយ​ថា នៅ​ក្នុង​វិទ្យាសាស្ត្រ​មិន​មាន​ការ​ស្រាវជ្រាវ​ណា​មួយ​បញ្ជាក់​ថា ការ​ញ៉ាំ​ម្ទេស​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ គ្រាន់​តែ​បើ​យើង​ឈឺ​ក្រពះ ហើយ​ញ៉ាំ​ម្ទេស​ថែម​ទៀត រឹត​ឲ្យ​ក្រហល់​ក្រហាយ​ក្រពះ​បន្ថែម​តែ​ប៉ុណ្ណោះ។ ចំពោះ​មូលហេតុ​សំខាន់ៗ​នាំ​ឲ្យ​កើត​ជំងឺ​ក្រពះ រួម​មាន​៖ - ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ពិសេស​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ - ជក់​បារី - ផឹក​គ្រឿង​ស្រវឹង - ស្ត្រេស​ខ្លាំង​ ជា​ដើម។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា បើ​មិន​មាន​មូលហេតុ​ទាំង​ប៉ុន្មាន​ខាង​លើ​រួម​ផ្សំ​ទេ ការ​ញ៉ាំ​មិន​ទៀង​ពេល ឬ​ញ៉ាំ​ហឹរ​តែ​មួយ​មុខ មិន​ធ្វើ​ឲ្យ​កើត​ជំងឺ​ក្រពះ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត​ថា បើ​​មាន​ជំងឺ​ក្រពះ​ហើយ យើង​ញ៉ាំ​មិន​ទៀង​ពេល ឬ​ញ៉ាំ​ហឹរ​ទៀត រឹត​តែ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​កាន់​តែ​ធ្វើ​ទុក្ខ​បន្ថែម​ទៀត។ [caption id="attachment_139592" align="aligncenter" width="1920"] វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ ថ្លើម ក្រពះ ពោះ​វៀន[/caption]

សុខភាពប្រព័ន្ធរំលាយអាហារ

នៅ​ពេល​ខ្លះ​ យើង​ស្រាប់តែ​ចុក​ទ្រូង​ ឬ​​ចុក​ពោះ​ភ្លាម​ៗ​ ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នៅ​​​មិន​សុខ​ក្នុង​ខ្លួន​។​ ​ពោះ​របស់​​យើង​អាច​​ឡើង​ហើម​ និង​រមួល​ពោះ​ជាដើម​។ ​​បន្ថែម​​ពី​នេះ​ ការ​ឈឺចាប់​ដែល​កើត​ចេញ​ពី​ហ្គាស​​ដែល​ប្រមូល​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ពោះវៀន​ធំ​ អាច​សាយភាយ​ចេញ​ពី​ទ្រូង​របស់​យើង​ ដែល​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា​ ជា​អាការៈ​គាំងបេះដូង​។ ចំណែក​ឯ​ហ្គាស​ដែល​​ប្រមូល​នៃ​ផ្នែក​ខាង​ស្កាំ​នៃ​ពោះវៀន​ធំ ​ក៏​អាច​ឲ្យ​យើង​សន្និដ្ឋាន​ថា ជា​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ ឬ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ផង​ដែរ​​។ ​យ៉ាង​ណា​មិញ​ ​បើ​ទោះ​បី​ជា​បញ្ហា​ហ្គាស​មើល​ទៅ​មិន​សូវ​​​ជា​ធ្ងន់ធ្ងរ​​ប៉ុន្មាន​​ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ជាច្រើន​​ទៀត​នៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។​ ​ដូច្នេះ​ហើយ​​ យើង​ចាំបាច់​ត្រូវ​ដឹង​​ពី​​មូលហេតុ​​ដែល​ធ្វើ​ឲ្យ​កើត​មាន​ហ្គាស​ក្នុង​ក្រពះ​​ ក៏​ដូចជា​​ស្វែង​រក​នូវ​ដំណោះស្រាយ​ឲ្យ​​បាន​ទាន់​ពេលវេលា​។ ​១. ទល់លាមក ការ​ទល់​លាមក​ ​ដែល​បណ្ដាល​មក​ពី​ការ​​​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ​ ក៏​អាច​បង្ក​ឲ្យ​មាន​ហ្គាស​ក្នុង​ក្រពះ​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ នៅ​ពេល​ដែល​​យើង​មិន​បាន​បន្ទោបង់​ត្រឹមត្រូវ​ ​វា​នឹង​​ធ្វើ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ហ្គាស​ ដូចជា​កាបូនឌីអុកស៊ីត អ៊ីដ្រូសែន​ និង​មេតាន​​​។ ​ ២. ​​ការ​​លូតលាស់​របស់​មេរោគ​  ​​​ការ​​លូតលាស់​របស់​មេរោគ​ក្នុង​​ពោះវៀន​តូច​ (SIBO) កើត​ឡើង​នៅ​ពេល​​​មេរោគ​​​​​​​ជា​ធម្មតា​លូតលាស់​នៅ​ផ្នែក​ផ្សេង​នៃ​ពោះវៀន​ ចាប់ផ្ដើម​លូតលាស់​នៅ​ក្នុង​ពោះវៀន​តូច​។ ករណី​នេះ​ នឹង​បណ្ដាល​ឲ្យ​​​មាន​ហ្គាស​ក្នុង​ពោះវៀន​​​ច្រើន​ជាង​ធម្មតា​។ ៣. ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ  ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​​​ កើត​ឡើង​ដោយ​សារ​តែ​ការ​រំលាយ​អាហារ​មិន​ត្រឹមត្រូវ។​ លើស​ពី​នេះ​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិចតួច​ វា​ក៏​នាំ​ឲ្យ​កើត​មាន​ជំងឺ​នេះ​ផង​ដែរ​​។ ៤. ស្រ្តេស យើង​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា​ ​បញ្ហា​ស្រ្តេស​​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​​ច្រើន​ដល់​​សុខភាព​រាងកាយ​ ​និង​​ផ្លូវ​ចិត្ត​​របស់​យើង​។​ ជាមួយ​គ្នា​នេះ​ដែរ​ វា​ក៏​​ឫសគល់​​ដែល​ធ្វើ​ឲ្យ​យើង​កើត​មាន​ហ្គាស​ក្នុង​ពោះវៀន​ផង​ដែរ​។ ៥. ​ឥរិយាបថ​រស់នៅ​ ទម្លាប់​ជាច្រើន​ ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផលិត​ហ្គាស​ក្នុង​ពោះវៀន​កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ​។ ជា​ពិសេស​ គឺ​ស្រូប​យក​ខ្យល់​ច្រើន​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ ដូចជា​ការ​ញ៉ាំ​ច្រើន​ ការ​ជក់បារី ​ការ​ទំពា​ស្ករ​កៅស៊ូ​ ​ការ​ញ៉ាំ​បណ្ដើរ​ […]

សុខភាពប្រព័ន្ធរំលាយអាហារ

សរសៃ​ហ្វាយប៊័ (Fiber) គឺ​ជា​សារធាតុ​ដែល​យើង​តែង​តែ​ឮ​ជា​ប្រចាំ និង​មាន​សារៈ​ប្រយោជន៍​លើស​លប់​ដែល​យើង​មិន​ធ្លាប់​បាន​ដឹង។ សរសៃ Fiber គឺ​ជា​ក្រុម​ប៉ូលីសាការ៉ាយ (polysaccharides) ដែល​មិន​ងាយ​នឹង​បំបែក​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​បាន។ សរសៃ Fiber ជា​ច្រើន ត្រូវ​បាន​​រាងកាយ​​យើង​យក​មក​ប្រើ​ក្រោយ​ពេល​មាន​​បាក់​តេរី​ច្រើន​ទៅ​ធ្វើ​សកម្មភាព​ក្នុង​ពោះ​វៀន​ធំ។ តាម​ពិត​ទៅ​សរសៃ​ Fiber គឺ​ជា​ប្រភេទ​សារធាតុ​ចិញ្ចឹម​ពិសេស​ម្យ៉ាង ហើយ​​ក៏​ជា​ប្រភេទ​សារធាតុ​គីមីដែល​មាន​តួនាទី​សំខាន់​ក្នុង​ខ្លួន​របស់​យើង។​ ១- តើអ្វីជាសរសៃ Fiber? សរសៃ​ Fiber គឺ​ជា​ចង្កោម​ ឬ​បណ្ដុំ​សរសៃ​ដែល​មាន​ក្នុងរុក្ខជាតិ ហើយ​រាងកាយ​​របស់​យើង​មិន​អាច​រំលាយ ឬ​បឺត​ស្រូប​វា​បាន​ឡើយ។ ដោយ​សារ​តែ​វា​មិន​អាច​រលាយ​បាន ដូច​នេះ​វា​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រព័ន្ធ​រំលាយ​អាហារ​ទាំង​អស់ ទាំង​ពោះ​វៀន​តូច ពោះ​វៀន​ធំ និង​ចេញ​មក​ក្រៅ​ខ្លួន​របស់​យើង​វិញ។ យើង​អាច​រក​ប្រភេទ​សរសៃ​ Fiber​ បាន​នៅ​ក្នុង​ផ្លែ​ឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ ហើយ​យើង​បាន​ដឹង​ហើយ​ថា​វា​ក៏​ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​បញ្ហា​ទល់​លាមក។ លើស​ពី​នេះ​ទៀត​នោះ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ ​Fiber​ ជួយ​ដល់​សុខ​ភាព​របស់​យើង​បាន​ជា​ច្រើន​ទៀត មាន​ដូច​ជា ជួយ​រក្សា​ទម្ងន់​ដង​ខ្លួន កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម និង​បេះ​ដូង។ ២- តើសរសៃ Fiber​ មានប៉ុន្មានប្រភេទ? ជា​ធម្មតា​គេ​ចែកFiber ​ចេញ​ជា​ពីរ​ក្រុម​ គឺ​ក្រុម​អាច​រលាយ និង​មិន​អាច​រលាយ។ ជាតិ​សរសៃ Fiber រលាយ ជាតិ​សរសៃ​ប្រភេទ​នេះ​គឺ​អាច​រលាយ​ក្នុង​ទឹក​បាន និង​មាន​​​សភាព​ដូច​ជា​ចាហ៊ួយ។ ជាតិសរសៃអាច​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជាតិ​សរសៃ​រលាយ​ […]

សុខភាពប្រព័ន្ធរំលាយអាហារ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នា​យើង​មិន​តិច​នាក់ទេ ទំនងជាធ្លាប់​ជួប​បញ្ហា​ក្រពះ។ បើអ៊ីចឹង​ គ្នា​យើង​មាន​ធ្លាប់​ឮពីជំងឺ​រលាក​ក្រ​ពះ​ដែរ​ឬទេ? រលាក​ក្រពះ ជា​ជំងឺ​​កើត​ឡើង​ដោយ​សារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ។ ជំងឺ​នេះ អាច​កើត​ឡើង​ភ្លាមៗ ឬ​កើត​មាន​រាប់​ឆ្នាំ​ហើយ​ដោយ​យើង​មិន​បាន​ដឹង​ជា​មុន។ យ៉ាង​ណា រលាក​ក្រពះ មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ អាច​ព្យាបាល​ជា​ក្នុង​ពេល​ខ្លី បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ។ តែ​ករណី​ខ្លះ ជំងឺនេះ​អាច​នឹង​​វិវត្ត​ជា​ដំបៅ​ក្រពះ នាំ​ឲ្យ​ប្រឈម​មុខ កើត ជំងឺ​មហារីក​ក្រពះ​ ទៀត​ផង​។ ជំងឺ​នេះ កើត​មាន​ជា​ញឹក​ញាប់​ណាស់ ហើយ​កាន់​តែ​សម្បូរចំពោះ​គ្នា​យើងប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ផឹក​ស្រា។ ជំងឺរលាក​ក្រពះ​ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែរោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖ – មិន​ឃ្លាន​អាហារ – ក្អួត​ចង្អោរ – ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម) – ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។ បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ – លាមក​ខ្មៅ – ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ បើ​សិន​ជា​អាការៈ​មិន​បាន​ធូរ​ស្រាល គួរ​ទៅ​ជួប​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​ទាំង​នេះ។ យើង​ត្រូវ​ប្រាប់​ពេទ្យ​រាល់​បញ្ហាយើង​កំពុង​ជួប​ប្រទះ ពិសេស​ថ្នាំ​មួយ​ចំនួន​យើង​កំពុង​ប្រើផ្សេងៗ។ លើស​ពី​នេះ បើ​មាន​ឈាម​ក្នុង​លាមក ឬ​ក្អួត​ឈាម​នោះ ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​​រក​មូល​ហេតុ​ពិត​ប្រាកដ​ឲ្យ​ឃើញ។ មូលហេតុ​បង្ក​ឲ្យ​រលាក​ក្រពះ​រួម​មាន៖ មូលហេតុ​ឧស្សាហ៍​កើត​មាន​បំផុតមាន​ដូច​ជា៖ – ប្រើ​ថ្នាំ​មួយ​ចំនួន មាន​ថ្នាំ អាសេ្ពរីន ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ – ផឹក​ស្រា – មាន​មេរោគ Helicobacter […]

សុខភាពប្រព័ន្ធរំលាយអាហារ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ពី​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ ក្នុង​ការ​ក៏​មាន​ការ​ញ៉ាំ​ម្ទេស​ដែរ។ តើ​ការ​ញ៉ាំ​ម្ទេស ងាយ​ប្រឈម​នឹង​ការ​ឈឺ​ក្រពះ​មែន​ឬ? តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ក្រពះ​ពោះវៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ការ​ញ៉ាំ​ម្ទេស​មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ឈឺ​ក្រពះ​ទេ។ "តាម​ពិត​ទៅ​នៅ​ក្នុង​វិទ្យាសាស្ត្រ​មិន​មាន​ការ​ស្រាវជ្រាវ​ណាមួយ​បញ្ជាក់​ថា ការ​ញ៉ាំ​ម្ទេស​នាំ​ឲ្យ​ឈឺ​ក្រពះ​ទេ តែ​គ្រាន់​តែ បើ​សិន​ជា​យើង​ឈឺក្រពះ ហើយ​ញ៉ាំ​ម្ទេស​ថែម​ទៀត អា​ហ្នឹង​វា​រឹត​តែ​ឲ្យ​ក្រហល់​ក្រហាយ​ថែម"។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។ ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​ថ្លើម ក្រពះ ពោះវៀន នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​អះអាង​ថា មូលហេតុ​ពិត​ប្រាកដ​ធ្វើឲ្យ​មាន​ជំងឺ​ក្រពះ មាន​ដូច​ការ ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ផឹក​គ្រឿង​ស្រវឹង ជក់បារី ស្ត្រេស ជាដើម។ ១.​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ នៅ​​ពេល​ឈឺ​អ្វីមួយ មិនថា ផ្តាសាយ ឈឺ​ឆ្អឹង​ឆ្អែង​នោះ​ទេ យើង​តែង​ទៅ​ឱសថស្ថាន​ដើម្បី​ផ្សំថ្នាំ​លេប ដោយ​គ្មាន​វេជ្ជបញ្ជា។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ពេល​ទៅ​ផ្សំ​ថ្នាំ ឱសថ​ការី​អាច​ផ្តល់​ថ្នាំ​​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​បាន តែ​ផ្ទុយ​ទៅ​វិញ ថ្នាំ​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​។ ២.ផឹក​គ្រឿង​ស្រវឹង លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា តម្រូវ​ការ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង មាន​ការ​កើន​ឡើង​ខ្លាំង​​នៅ​ក្នុង​ប្រទេស​​យើង។ សូម្បី​តែ​នៅ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ ​ក៏​មាន​ការ​ផឹក​គ្រឿង​ស្រវឹង​ដែរ។ នេះ​ហើយ គឺ​ជា​កត្តា​មួយ​ដែល​បណ្តាល​ឲ្យ​ឈឺ​ក្រពះ។ ៣.ជក់បារី មាន​បញ្ហា​ឈឺ​ក្រពះ ក៏​អាច​បណ្តាល​មក​ពី​ការ​ជក់​បារី​បាន​ដែរ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា […]

បញ្ហាប្រព័ន្ធរំលាយអាហារ

មិន​ថា​សម័យ​ណា​នោះ រឿង​ដែល​ម៉ាក់​ប៉ា​ខ្វាយ​ខ្វល់​មុន​គេ គ្មាន​អ្វី​ក្រៅ​ភាព​ឆ្លាត​វៃ​របស់​កូន​នោះ​ទេ ម្នាក់ៗ​ប្រាថ្នា​ចង់​បាន​តែ​កូន​មាន​សុខភាព ហើយ​ឆ្លាត។ តើ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ឆ្លាត សុខភាព​ក្រពះ​ពោះ​វៀន​កូន​មិន​ល្អ បើងាកៗ ហើមពោះ រាក ទល់លាមក អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​កូន​ទេ? កូន​ឆ្លាត​ទៅ​បាន​អាស្រ័យ​លើ​កត្តា​ច្រើន ដូចជា​របប​អាហារ កត្តាហ្សែន ស្ថានភាព​សុខភាព និង​បរិស្ថាន​រស់​នៅ​ជុំវិញ​ជាដើម។ ជាពិត សុខភាព​ក្រពះ​ពោះ​វៀន​កូន​មិន​ល្អ អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូតលាស់​ខួរក្បាល​ពួក​គេ ធ្វើ​ឲ្យ​ការ​បឺត​ស្រូប​យក​សារធាតុ​ចិញ្ចឹម​មួយ​ចំនួន (គេ​និយម​ហៅថា micro-nutrient) ដែល​មាន​តួនាទី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ខួរក្បាល​របស់​ក្មេង បណ្ដាល​ឲ្យ​លូតលាស់​ខួរក្បាល​របស់​ក្មេង​មិន​បាន​ល្អ​ប្រក្រតី​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។ “កាល​ណា​បើ​ក្រពះ-ពោះ​វៀន​ក្មេង​មាន​សុខភាព​ល្អ គឺ​ធ្វើ​ឲ្យ​ក្មេង​មាន​ការ​លូតលាស់​បាន​ល្អ ទាំង​មាឌ និង​កម្ពស់​គឺ​បាន​ប្រក្រតី​ធម្មតា​ទាំង​អស់”។ ធ្វើម៉េច​ទើប​ដឹង​ថា ក្រពះ​ពោះវៀន​កូន​មាន​សុខភាពល្អ? កាល​ណា​ក្រពះ​ពោះវៀន​ក្មេង​មាន​សុខភាព​ល្អ មាន​ន័យថា ពួក​គេ​ស្រួល​គេង ស្រួល​ញ៉ាំ មិន​សូវ​ឈឺ រីករាយ​ស្រស់​ថ្លា ចូល​ចិត្ត​លេង ហើយ​ក្នុង​នោះ​ម៉ាក់ប៉ា​អាច​សម្គាល់​បាន​តាម​រយៈ​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ។ ១. កូន​គ្មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ បើ​កូន​យើង​មិន​សូវ​មាន​បញ្ហា​រាក​រូស ទល់​លាមក ឬ​ហើម​ពោះ​នោះ​មាន​ន័យ​ថា ប្រព័ន្ធ​រំលាយ​អាហារ​ពួក​គេ​ដំណើរ​ការ​បាន​ល្អ មិន​ចាំ​បាច់​បារម្ភ​ច្រើន​នោះ​ទេ។ ២. កូន​រីករាយ​គ្រប់​ពេល ស្នាម​ញញឹម និង​ភាព​រីករាយ​របស់​កូន ជា​សញ្ញា​បញ្ជាក់​ថា កូន​មាន​សុខភាព​ល្អ​ហើយ ចំណែក ប្រព័ន្ធ​រំលាយ​អាហារ​វិញ​ក៏​ធ្វើការ​បាន​ល្អ​ដែរ គ្មាន​បញ្ហា​ចោទ​នោះ​ទេ។  ៣. បន្ទោរ​បង់​ទៀង​ទាត់ កាល​ណា​ក្រពះ​ពោះវៀន​កូន​ល្អ ពេល​ញ៉ាំ​អ្វី​ទៅ​មិន​ធ្វើ​ឲ្យ​ហើម ចុក […]

រលាកក្រពះពោះវៀន

អាហារ​មាន​កាក​សរសៃ ឬ​យើង​និយម​ហៅ “ហ្វៃបឺរ” ​ជា​ពពួក​ស្ករ​ប៉ូលី​សាការាយ​ដែល​មិន​ងាយ​នឹង​រលាយ​ក្នុង​ពោះ​វៀន​ឡើយ។ បាក់តេរី​ជា​ច្រើន​លូត​លាស់​ក្នុង​សារធាតុ​សរសៃ​នេះ​ក្នុង​ពោះ​វៀន​ធំ។ វា​មាន​គុណ​តម្លៃ​ជា​ច្រើន​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​ដែល​រាងកាយ​ត្រូវការ។ ថ្ងៃ​នេះ​យល់​ពាក្យ​នេះ​ឲ្យ​ច្បាស់ ហើយ​ប្រយោជន៍​អី​ខ្លះ ដែល​បាន​ពី​វា បើ​ញ៉ាំ? ១- អ្វី​ទៅ​ជា​"ហ្វៃបឺរ" ឬជាតិ​កាកសរសៃ? បើ​និយាយ​ពី​សម្បូរ​វិញ គឺ​នៅ​ក្នុង​រុក្ខជាតិ ​ជា​ពិសេស​ដើម​រុក្ខជាតិ​តែ​ម្ដង។ តែ​ក្រពះ​ពោះ​វៀន​យើង​មិន​អាច​បំបែក​សារធាតុ​សរសៃ​នេះ​បាន​ឡើយ។ យើង​អាច​​ញ៉ាំ​​​សារធាតុ​សរសៃ​បាន ​ដោយ​ញ៉ាំ​ផ្លែ​ឈើ បន្លែ និង​គ្រាប់​រុក្ខជាតិ។ យើង​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ហើយ​ថា ​វា​ជួយ​សម្រួល​បញ្ហា​ទល់​លាមក។ លើស​ពី​នេះ ​វា​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់ បន្ថយ​​ការ​ប្រឈម​​កើត​ទឹក​នោម​ផ្អែម ​ជំងឺ​សរសៃ​ឈាម ​និងជំងឺ​បេះដូង​ជា​ច្រើន​ទៀត។ ២- ប្រភេទ"ហ្វៃបឺរ" របស់​ដែល​ញ៉ាំ​បាន​មាន​កាក​សរសៃ​នេះ ត្រូវ​បាន​គេ​ចែក​ជា​ពីរ​ប្រភេទ ​គឺរលាយ​ក្នុង​ទឹក និង​មិន​រលាយ​ក្នុង​ទឹក។ តើ​ពីរហ្នឹង​ខុស​គ្នា​យ៉ាង​ម៉េច? - "ហ្វៃបឺរ"រលាយ​ក្នុង​ទឹក៖ ​មាន​សណ្ឋាន​រាង​ខាប់ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ហើយ​ជួយ​បន្ថយ​ជាតិ​កូលេស្តេរ៉ុល​ក្នុង​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀត​ផង។ ពពួក​សារធាតុ​សរសៃ​ប្រភេទ​នេះ​សម្បូរ​ណាស់​ក្នុងគ្រាប់​សណ្ដែក​បារាំង សណ្ដែក​ក្រហម ផ្លែ​ប៉ោម ការ៉ុត ពពួក​ស្រូវ​សាលី និង​ពពួក​ផ្លែ​ក្រូច។ល។ - "ហ្វៃបឺរ"មិន​រលាយ​ក្នុង​ទឹក៖ ខុស​ពី​ប្រភេទ​ខាង​លើ​ត្រង់​ថា​ ជួយ​សម្រួល​ដល់​ការ​បត់​ជើង (ជុះ​ស្រួល មិន​ក្ដៀន មិន​រាក)។ "ហ្វៃបឺរ" មិន​រលាយ​ក្នុង​ទឹក​សម្បូរ​ណាស់​ក្នុង​គ្រាប់​ធញ្ញជាតិ គ្រាប់​សណ្ដែក​ក្រហម ដំឡូង​ជ្វា ដំឡូង​បារាំង ផ្កា​ខាត់​ណា។ល។ ៣- ប្រយោជន៍​អ្វីខ្លះ? ច្រើន​ប៉ុនណា? - បន្ទោ​បង់​ស្រួល៖ ជួយ​ឲ្យ​លាមក​ទន់ ងាយ​ស្រួល​បញ្ចេញ​ចោល។ ​បើ​សិន​ជា​លាមក​រាវ​វិញ សារធាតុ​សរសៃ​នេះ​ ក៏​អាច​ធ្វើ​វា​រឹង​វិញ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ បើ​ទល់​លាមក ញ៉ាំ​របស់​ទាំង​នេះ​អាច​ជួយ​បាន ចំណី​ជាង ១០មុខ​នេះ​ជួយបណ្តេញជាតិ​ពុល ពី​ថ្លើម​បាន​ល្អ​ណាស់ - បត់ជើង​ទៀង៖ ពេល​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ យើង​អាច​បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​ឫសដូង​បាត និង​ភាព​មិន​ប្រក្រតី​ក្នុង​ពោះ​វៀន​ធំដែល​ធ្វើ​ឲ្យ​យើង​បត់​ជើង​អត់​ទៀង ឬ​មាន​ពេល​ខ្លះ រាប់​ថ្ងៃ​ អត់​ទាន់​បាន​បត់ជើង។ ក៏​មាន​សារធាតុ​សរសៃ​ខ្លះ​ទៀត​កាច់​មេ​ក្នុង​ពោះ​វៀន ដែល​អាច​នឹង​ការពារ​ជំងឺ​ក្នុង​ពោះ​វៀន​ធំ​ជា​ច្រើន។ - បន្ថយ​កូលេស្តេរ៉ុល​ក្នុង​ឈាម៖ វា​ទៅ​បន្ថយ​លីប្រូ​តេអ៊ីន​កំហាប់​ទាប​ដែល​ជា​ខ្លាញ់​អាក្រក់ (LDL)។ វា​ក៏​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខ​ភាព​បេះ​ដូង​ ​ដូច​ជា​ គ្រប់​គ្រងសម្ពាធ​ឈាម​ […]

x