ពិតណាស់ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ជួបប្រទះបញ្ហាទល់លាមកម្ដងម្កាល។ ក្រៅពីបញ្ហាកង្វះជាតិទឹក ការញ៉ាំអាហារជាតិសរសៃតិចតួច ស្រ្តេស ឬការញ៉ាំអាហារដែលធ្វើពីទឹកដោះគោច្រើនពេក ក៏នៅមានកត្តាជាច្រើនទៀតដែលបណ្ដាលឲ្យគ្នាយើងចេះតែទល់លាមក។ នៅពេលដែលយើងមានអារម្មណ៍ហើមពោះ ឬមិនស្រួលពោះ ការធ្វើរឿងរ៉ាវមួយចំនួនអាចនឹងនាំឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺន។ នៅក្នុងករណីដែលយើងជួបបញ្ហាទល់លាមក ចូរជៀសវាងធ្វើរឿងខាងក្រោមនេះ។
១. ញ៉ាំអាហារកែច្នៃ
សូម្បីតែអាហារកែច្នៃជាទូទៅក៏អាចប៉ះពាល់ដល់សុខភាពរបស់យើងបានដែរ ដូច្នេះហើយ នៅ ពេលដែលយើងទល់លាមក ចូរនៅឲ្យឆ្ងាយពីអាហារទាំងនេះ។ ជាក់ស្ដែង អាហារកែច្នៃ ឬអាហារសម្រន់មានជាតិខ្លាញ់ខ្ពស់ ដែលអាចពន្យឺតការរំលាយអាហារ។ បន្ថែមពីនេះ វាក៏ផ្ទុកជាតិFructans កាបូអ៊ីដ្រាត ដែលអាចបំផ្លាញដល់ដំណើរការរំលាយអាហារពីធម្មជាតិ។ ហេតុនេះហើយ គ្នាយើងគប្បីជៀសវាងការញ៉ាំនំប៉័ង ប៉ាស្តា មី និងរាល់អាហារវេចខ្ចប់ទាំងអស់ និងជំនួសដោយការញ៉ាំអាហារដែលមានជាតិសរសៃខ្ពស់ ទើបជាការប្រសើរ។