រលាកក្រពះ

រលាក​ក្រពះ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​រលាក​ក្រពះ​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

រលាកក្រពះ

អ្នកមានបញ្ហាស្រ្តេសខ្លាំង ប្រយ័ត្នមានជំងឺរលាកក្រពះមួយទៀត

ស្ដ្រេសពិតជាជំងឺមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រព័ន្ធរំលាយអាហារបាន តួយ៉ាងគឺជំងឺរលាកក្រពះតែម្ដង។ ស្រ្តេសអាចបង្កឲ្យក្រពះរលាក លែងសូវដំណើរការដូចប្រក្រតី ថែមទាំងមិនអាចកិន និងបញ្ចេញអាស៊ីដបំបែកអាហារបានល្អដូចរាល់ដង។ អាការៈនេះថ្វីដ្បិតតែមិនសូវធ្ងន់ធ្ងរ ដូចជំងឹរលាករ៉ាំរៃ ប៉ុន្ដែក៏អាចបង្ហាញរោគសញ្ញា បង្កការរំខានដល់ការរស់នៅប្រចាំថ្ងៃ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឹរលាកក្រពះប្រភេទនេះ គឺបណ្ដាលមកពីការកើនឡើងកម្រិតអាស៊ីដក្រពះ ពេលមនុស្សម្នាក់មានបញ្ហាស្ដ្រេសខ្លាំង នឹង​ជួបបញ្ហា​គេងមិនលក់ ថប់បារម្ភ គិតច្រើន ដែល​អ្វី​ទាំង​នេះ​ធ្វើ​ឲ្យ​អាស៊ីដក្រពះក៏បញ្ចេញមកច្រើនក្នុងខណៈពេលដែលក្រពះមិនមានអាហារសម្រាប់រំលាយ ហើយបង្កឲ្យប៉ះពាល់ទៅដល់ស្រទាប់មុយកូសានៅក្នុងក្រពះ។ ជំងឺរលាកក្រពះដោយស្ដ្រេស អាចព្យាបាលបាន ហើយជាសះស្បើយទៀតផង ប៉ុន្ដែត្រូវសិក្សាពីដើមហេតុដែល​ឈាន​​ដល់ការកើតឡើងជំងឺនេះ និងរយៈពេលនៃការវិវត្ដ។ រោគសញ្ញាសំខាន់ៗនៃជំងឺរលាកក្រពះដោយសារស្ដ្រេស អ្នកមានជំងឺរលាកក្រពះ ដោយសារស្ដ្រេស គឺបង្ហាញរោគសញ្ញាសំខាន់ៗដូចជា ក្ដៅទ្រូង ចង្អោរ បាត់បង់ចំណង់អាហារ ករណីស្រដៀងគ្នាគឺមានអារម្មណ៍ឆ្អែតពេលញ៉ាំអ្វីចូលបន្ដិចបន្ដួច ពិបាករំលាយអាហារ ការហើមពោះ ឈឺក្បាល អស់កម្លាំង ភើញឹកញាប់ និងចង់ក្អួត។ រោគសញ្ញាទាំងនេះអាចលេចឡើងពេលដែលអ្នកជំងឹប្រឈម​នឹងភាពតានតឹង និងជំងឺថប់បារម្ភ។ វិធីព្យាបាលជំងឹរលាកក្រពះដោយសារស្ដ្រេស ករណីដែលជំងឺរលាកក្រពះកើតមានក្នុងរយៈពេលខ្លី គឺអាចព្យាបាលបានដោយការផ្លាស់ប្ដូររបបអាហារ ការប្រើប្រាស់ថ្នាំជំនួយក្រពះចេញ​ដោយ​គ្រូពេទ្យ និងកត្ដាសំខាន់បំផុត គឺគ្រប់គ្រងជំងឺស្ដ្រេសឲ្យបានល្អ។ ១.ការផ្លាស់ប្ដូររបបអាហារ ក្នុងដំណាក់កាលនេះអ្នកជំងឺត្រូវផ្លាស់ប្ដូររបបអាហារ ពោលត្រូវញ៉ាំអាហារដែលមានភាពងាយស្រួលក្នុងការរំលាយ និងប្រភេទអាហារដែលជួយកាត់បន្ថយស្ដ្រេស ដូចជា ពពួកសាច់ត្រី បន្លែ ផ្លែឈើ និងផឹកទឹកឲ្យបានច្រើន រហូតអាការៈរោគសញ្ញាទាំងនោះត្រូវបានបាត់ទៅវិញ។ ២.ការគ្រប់គ្រងស្ដ្រេស អ្នកជំងឹរលាកក្រពះដោយសារស្ដ្រេស សុខភាពរាងកាយមិនទ្រុឌទ្រោមទេ […]

ស្វែងរក រលាកក្រពះ

រលាកក្រពះ

ពិតអត់ ចូលចិត្តញ៉ាំម្ទេស ងាយធ្វើឲ្យឈឺក្រពះ?

មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ពី​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ ក្នុង​ការ​ក៏​មាន​ការ​ញ៉ាំ​ម្ទេស​ដែរ។ តើ​ការ​ញ៉ាំ​ម្ទេស ងាយ​ប្រឈម​នឹង​ការ​ឈឺ​ក្រពះ​មែន​ឬ? តាម​ការ​បក​ស្រាយ​របស់​លោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​ក្រពះ​ពោះវៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ការ​ញ៉ាំ​ម្ទេស​មិន​មែន​ជា​មូលហេតុ​ធ្វើ​ឲ្យ​ឈឺ​ក្រពះ​ទេ។ “តាម​ពិត​ទៅ​នៅ​ក្នុង​វិទ្យាសាស្ត្រ​មិន​មាន​ការ​ស្រាវជ្រាវ​ណាមួយ​បញ្ជាក់​ថា ការ​ញ៉ាំ​ម្ទេស​នាំ​ឲ្យ​ឈឺ​ក្រពះ​ទេ តែ​គ្រាន់​តែ បើ​សិន​ជា​យើង​ឈឺក្រពះ ហើយ​ញ៉ាំ​ម្ទេស​ថែម​ទៀត អា​ហ្នឹង​វា​រឹត​តែ​ឲ្យ​ក្រហល់​ក្រហាយ​ថែម”។ លោក​វេជ្ជបណ្ឌិត​រៀប​រាប់។ ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​ថ្លើម ក្រពះ ពោះវៀន នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​អះអាង​ថា មូលហេតុ​ពិត​ប្រាកដ​ធ្វើឲ្យ​មាន​ជំងឺ​ក្រពះ មាន​ដូច​ការ ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ផឹក​គ្រឿង​ស្រវឹង ជក់បារី ស្ត្រេស ជាដើម។ ១.​ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ នៅ​​ពេល​ឈឺ​អ្វីមួយ មិនថា ផ្តាសាយ ឈឺ​ឆ្អឹង​ឆ្អែង​នោះ​ទេ យើង​តែង​ទៅ​ឱសថស្ថាន​ដើម្បី​ផ្សំថ្នាំ​លេប ដោយ​គ្មាន​វេជ្ជបញ្ជា។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ពេល​ទៅ​ផ្សំ​ថ្នាំ ឱសថ​ការី​អាច​ផ្តល់​ថ្នាំ​​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​បាន តែ​ផ្ទុយ​ទៅ​វិញ ថ្នាំ​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​។ ២.ផឹក​គ្រឿង​ស្រវឹង លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា តម្រូវ​ការ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង មាន​ការ​កើន​ឡើង​ខ្លាំង​​នៅ​ក្នុង​ប្រទេស​​យើង។ សូម្បី​តែ​នៅ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ ​ក៏​មាន​ការ​ផឹក​គ្រឿង​ស្រវឹង​ដែរ។ នេះ​ហើយ គឺ​ជា​កត្តា​មួយ​ដែល​បណ្តាល​ឲ្យ​ឈឺ​ក្រពះ។ ៣.ជក់បារី មាន​បញ្ហា​ឈឺ​ក្រពះ ក៏​អាច​បណ្តាល​មក​ពី​ការ​ជក់​បារី​បាន​ដែរ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​យើង​ជក់បារី ឬ​ផឹក​ស្រា​តែ​ឯងៗ វា​ធ្វើ​ឲ្យ​​យើង​ពុល​ល្មម​ៗ តែ​ប្រសិន​បើ​ជក់​ផង ផឹក​ផង​ក្នុង​ពេល​តែមួយ វា​នឹង​ធ្វើ​ឲ្យ​ពុល​ក្រពះ​ទ្វេ​ដង។ ៤.ស្រេ្តសខ្លាំង ​គ្រប់​គ្នា​នៅ​លើ​ពិភព​លោក​នេះ ទទួលរង​ប៉ះ​ពាល់​ពី​កម្រិត​នៃ​ការ​កើត​ស្រេ្តស ដោយ​សារ​បញ្ហា​ជីវភាព​រស់​នៅ […]


រលាកក្រពះ

អត់ដែលឈឺក្រពះសោះ តែក្រហល់ក្រហាយក្នុងពោះបណ្តាលមកពីអី?

មាន​គ្នា​យើង​មួយ​ចំនួន​ឆ្ងល់​ថា នៅ​សុខៗ​ក្នុង​ពោះ​មាន​អារម្មណ៍​ថា​ក្រហាយៗ តែ​មិន​ដឹង​ថា​វា​កើត​ឡើង​បាន​ដោយ​សារ​អី ព្រោះ​អត់​ដែល​ធ្លាប់​មាន​បញ្ហា​ឈឺ​ក្រពះ​ឈឺ​អី​ដូច​គេ​ទេ? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ដែល​នៅ​សុខៗ​បណ្តាល​ឲ្យ​ក្រហាយ​នៅ​ក្នុង​ក្រពះ មិន​អាច​កើត​ឡើង​បាន​ទេ បើយើង​គ្មាន​បញ្ហា​ក្រពះ​ដូច​ជា៖ - រលាកក្រពះ - ដំបៅក្រពះ - ច្រាលទឹកអាសុីដក្រពះ -  រលាកភ្នាសក្រពះ - មានមេរោគនៅក្នុងក្រពះ។ល។ ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិតបាន​បន្ត​ឲ្យ​ដឹង​ថា ពេល​ខ្លះ វា​ក៏​អាច​បណ្តាល​មក​ពី​យើង​ញ៉ាំ​អាហារហឹរ ជូរ ទើប​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ក្រហល់​ក្រហាយ​នៅ​ក្នុង​ពោះ​ក៏​ថា​បាន។​ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​ថា ប្រសិន​បើ​មាន​បញ្ហា​នេះ​កើត​ឡើង​ដោយ​មិន​បាន​ញ៉ាំ​អាហារ​ហឹរ​ ជូរ​អស់​ហ្នឹងទេ​នោះ គួរ​ទៅ​ពិនិត្យ​ជាមួយ​នឹង​ពេទ្យ​ឲ្យ​បាន​ត្រឹម​ត្រូវ ពី​ព្រោះ​ក្នុង​ករណី​ខ្លះ វា​អាច​ជា​ជំងឺ​ធ្ងន់​ធ្ងរ ដូច​ជា​មហារីក​រាលដាល​ជា​ដើម។


រលាកក្រពះ

ពិតទេ ញ៉ាំអាហារមិនទៀងពេល ធ្វើឲ្យយើងឈឺក្រពះ?

មាន​ការ​លើក​ឡើង​តៗ​គ្នា​មក​ថា កាល​ណា​យើង​ញ៉ាំ​អាហារ​មិន​បាន​ទៀង​ទាត់​ពេល​ល្អ ជួល​កាល​រវល់​ខ្លាំង ម៉ោង១ ឬ២ បាន​បាយ​ថ្ងៃ​ត្រង់ បែប​នេះ​ទើប​ទៅ​ជា​ឈឺ​ក្រពះ។ តើ​ពិត​ជា​អ៊ីចឹង​មែន​ឬ? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះវៀន បាន​បក​ស្រាយ​ថា ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​មែន​ជា​មូលហេតុ​នាំ​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ។ បដិសេធ​ការ​លើក​ឡើង​ខាង​លើ លោក​វេជ្ជបណ្ឌិត​ថា​មូលហេតុ​ចម្បងៗ​ដែល​នាំ​ឲ្យ​ឈឺ​ក្រពះ​រួម​មាន ការ​ប្រើ​ថ្នាំ​​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត ជក់បារី និង​ស្ត្រេស​ខ្លាំង​ពេក។ “ការ​ដែល​យើងញ៉ាំ​អាហារ​មិន​ទៀង​ពេល មិន​ជា​កត្តា​ឲ្យ​ឈឺ​ក្រពះ​នោះ​ទេ ខ្ញុំ​ហ្នឹង​ជា​គ្រូពេទ្យ​ញ៉ាំ​មិន​ទៀង​ពេល​ជាង​គេ​ជាង​ឯង តែ​បើអត់​មាន​កត្តា​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជប​បញ្ជា ផឹកស្រា ជក់បារី ស្ត្រេស​អី​ហ្នឹង មាន​តែញ៉ាំ​​អាហារ​មិន​ទៀងពេល​មួយ​មុខ គឺ​មិន​អាច​ឈឺ​ក្រពះ​ទេ”។ លោក​សាស្ត្រាចារ្យ​រៀបរាប់។ តែ​ទោះ​ជា​បែប​នេះក្តី សាស្ត្រាចារ្យ​បង្រៀន​នៅ​សាកល​វិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះ​បញ្ជាក់ គ្រូពេទ្យ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល​នោះ​ទេ ទោះ​វា​មិន​បង្ក​ឲ្យ​ឈឺ​ក្រពះ តែ​ដើម្បី​សុខភាព​ទូទៅ យើង​ម្នាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​ទៀង​ពេល។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ផ្ទុយ​ទៅ​វិញ​បើ​យើង​មាន​បញ្ហា​ក្រពះ​ហើយ ញ៉ាំ​អាហារ​មិន​ទៀង​ពេល​ទៀត នោះ​ទើប​ជា​បញ្ហា​ធ្ងន់ធ្ងរ ជា​បច្ច័យ​ធ្វើ​ឲ្យ​ក្រពះ​កាន់​តែ​ធ្វើ​ទុក្ខ​ខ្លាំង ទៅ​ជា​រមួល​ពោះ ឆ្អល់​ពោះ។ អត្ថបទពាក់ព័ន្ធ៖ កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ សញ្ញាសំខាន់ៗ បញ្ជាក់ថាយើងមានមេរោគក្នុងក្រពះ


រលាកក្រពះ

កត្តាធំៗ៤នេះហើយ បណ្តាលឲ្យមនុស្សសម័យឥឡូវងាយឈឺក្រពះ

ធ្លាប់​ឆ្ងល់​ទេ​ថា បញ្ហា​ឈឺ​ក្រពះ កើត​មាន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​លើ​មនុស្ស​សម័យ​នេះ បណ្តាល​មក​ពី​កត្តា​អ្វី​ឲ្យ​ប្រាកដ? អាច​ដោយ​សារ​ការ​ញ៉ាំ​អាហារ​មិន​ទៀង​ពេល ឬ​យ៉ាង​ណា? ទាក់​ទង​នឹង​បញ្ហា​នេះ លោកសាស្ត្រាចារ្យមហាបរិញ្ញា អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺ ថ្លើម ក្រពះ ពោះ​វៀន បាន​ណែនាំ​ឲ្យ​ដឹង​ពី កត្តា​ធំៗ​ចំនួន៤​ដែល​បណ្តាល​ឲ្យ​ងាយ​ឈឺ​ក្រពះ មាន​ដូច​ជា៖ ១.​ប្រើប្រាស់​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ នៅ​​ពេល​ឈឺ​អ្វីមួយ មិនថា ផ្តាសាយ ឈឺ​ឆ្អឹង​ឆ្អែង​នោះ​ទេ យើង​តែង​ទៅ​ឱសថស្ថាន​ដើម្បី​ផ្សំថ្នាំ​លេប ដោយ​គ្មាន​វេជ្ជបញ្ជា។ លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ថា ពេល​ដែល​ទៅ​ផ្សំ​ថ្នាំ ឱសថ​ការី​អាច​ផ្តល់​ថ្នាំ​​ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​បាន តែ​ផ្ទុយ​ទៅ​វិញ ថ្នាំ​ទាំង​នោះ​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​។ ២.ផឹក​គ្រឿង​ស្រវឹង លោក​វេជ្ជបណ្ឌិត ឲ្យ​ដឹង​ថា តម្រូវ​ការ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង មាន​ការ​កើន​ឡើង​ខ្លាំង​មែន​ទែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ សូម្បី​តែនៅ​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ ​ក៏​មាន​ការ​សេព​គ្រឿង​ស្រវឹង​ដែរ។ នេះ​ហើយ គឺ​ជា​កត្តា​មួយ​ដែល​បណ្តាល​ឲ្យ​ឈឺ​ក្រពះ។ ក្មេងៗ​យុវវ័យ​សម័យ​នេះ ងាយ​នឹង​ឈឺ​ក្រពះ ក៏​ដោយ​សារ​តែ​ការ​ផឹក​ស្រា​ច្រើន​ដែរ ព្រោះ​ឥលូវ​នេះ មិន​ថា ចាស់ ឬ​ក្មេង​ទេ សុទ្ធ​តែ​ចេះ​ផឹក​ស្រា ដើម្បី​បំពេញ​អារម្មណ៍​សប្បាយ​មួយ​ពេលៗ។ អត្ថបទពាក់ព័ន្ធ៖ ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? ៣.ជក់បារី មាន​បញ្ហា​ឈឺ​ក្រពះ ក៏​អាច​បណ្តាល​មក​ពី​ការ​ជក់​បារី​បាន​ដែរ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់​ថា “នៅ​ពេល​ដែល​យើង​ជក់បារី ឬ​ផឹក​ស្រា​តែ​ឯងៗ វា​ធ្វើ​ឲ្យ​​យើង​ពុល​ល្មម​ៗ តែ​ប្រសិន​បើ​ជក់ផង ផឹក​ផង​ក្នុង​ពេល​តែមួយ […]


រលាកក្រពះ

ឧស្សាហ៍​​ឈឺឆ្អល់ក្នុង​ពោះ អាច​សាក​វិធី​នេះ​បាន

ឈឺពោះ ឆ្អល់ពោះ​​ អាច​មាន​មូលហេតុ​ច្រើន​ណាស់ ដូចជា​ ច្រាល​ទឹកអាស៊ីដ ​ទល់​លាមក ​កន្ទ្រាក់​សាច់​ដុំ​ពោះ  ឬ​ដំបៅ​អាច​បង្ក​ឲ្យ​ឈឺ។ គ្នា​យើង​មាន​បញ្ហា​នេះ​​ភាគច្រើន អត់​សូវ​ខ្វាយខ្វល់ ស្វែង​រក​ការ​ព្យាបាល​ទេ ទិញ​ថ្នាំ​ផ្តេសផ្តាស​មក​លេប ទាំង​មិន​បាន​ទៅ​ជួប​ពេទ្យ ចុង​ក្រោយ​នឹង​ទឹកភ្នែក ព្រោះ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ។ បើ​មាន​បញ្ហាឈឺពោះ ឆ្ងល់ពោះ សូមស្វែង​ខាង​ក្រោម​ជាមួយ “Hello គ្រូពេទ្យ” ដើម្បីដឹង​វិធី​ធ្វើ​ឲ្យ​ធូរស្រាល។ ១- ឈឺឆ្អល់ដោយ​សារ​ច្រាល​អាស៊ីដ​ក្រពះ ថ្នាំ​កាត់​បន្ថយ ឬ​បន្សាប​អាស៊ីដ​ក្នុង​ក្រពះ ត្រូវថ្នាំ​ព្យាបាល​ជាតិ​ហ្គាស ​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជាទេ តាម​រយៈ​​ពពួក​ថ្នាំ​​ផ្ទុក​ធាតុផ្សំ​ Simethicone ដូចជា ​Mylanta® ​និង ​Gas-X® ជាដើម។ ថ្នាំ​ជួយ​កាត់​បន្ថយ​ការ​ផលិត​ជាតិ​អាស៊ីដ ហៅថា ​H-2-receptor blockers ​អាច​រក​ទិញ​បាន​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​ ដូចជា​ ថ្នាំ Cimetidine (Tagamet HB®), ​Famotidine (Pepcid AC®),​ Nizatidine (Axid AR®) ​និងថ្នាំ ​Ranitidine (Zantac 75®) ។ កំណត់​ចំណាំ៖ ចំពោះ​ប្រភេទ​ថ្នាំ​ដែល​មាន​កម្រិត​ខ្ពស់​ជាង​នេះ​ អាច​រក​ទិញ​បាន​ […]


រលាកក្រពះ

Gastritis (ជំងឺរលាកក្រពះ)

និយមន័យ១‑ អ្វី​ទៅ​ជា​ជំងឺ​រលាក​ក្រពះ? រលាក​ក្រពះ ជា​ជំងឺ​​កើត​ឡើង​ដោយ​សារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ។ ជំងឺ​នេះ អាច​កើត​ឡើង​ភ្លាមៗ ឬ​កើត​មាន​រាប់​ឆ្នាំ​ហើយ​ដោយ​យើង​មិន​បាន​ដឹង​ជា​មុន។ យ៉ាង​ណា រលាក​ក្រពះ មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ អាច​ព្យាបាល​ជា​ក្នុង​ពេល​ខ្លី បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ។ តែ​ករណី​ខ្លះ ជំងឺនេះ​អាច​នឹង​​វិវត្ត​ជា​ដំបៅ​ក្រពះ នាំ​ឲ្យ​ប្រឈម​មុខ កើត ជំងឺ​មហារីក​ក្រពះ​ ទៀត​ផង​។ ២‑ រលាក​ក្រពះ​កើត​ញឹកញាប់​ដែរ​អត់? ជំងឺ​នេះ កើត​មាន​ជា​ញឹក​ញាប់​ណាស់ ហើយ​កាន់​តែ​សម្បូរចំពោះ​គ្នា​យើងប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ផឹក​ស្រា។ រោគសញ្ញា៣‑ រោគសញ្ញា​ជំងឺ​រលាក​ក្រពះ​មាន​អ្វី​ខ្លះ? អ្នក​ជំងឺ ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែរោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖ – មិន​ឃ្លាន​អាហារ – ក្អួត​ចង្អោរ – ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម) – ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។ បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖ – លាមក​ខ្មៅ – ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៤‑ ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? បើ​សិន​ជា​អាការៈ​មិន​បាន​ធូរ​ស្រាល គួរ​ទៅ​ជួប​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​ទាំង​នេះ។ ប្រាប់​ពេទ្យ​រាល់​បញ្ហាយើង​កំពុង​ជួប​ប្រទះ ពិសេស​ថ្នាំ​មួយ​ចំនួន​យើង​កំពុង​ប្រើ ដូចជា អាស្ពេរីន និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ។ លើស​ពី​នេះ បើ​មាន​ឈាម​ក្នុង​លាមក ឬ​ក្អួត​ឈាម​នោះ ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​​រក​មូល​ហេតុ​ពិត​ប្រាកដ​ឲ្យ​ឃើញ។ មូលហេតុបង្ក៥‑ មូលហេតុ​នាំ​ឲ្យ​រលាក​ប្រពះ មូលហេតុ​ឧស្សាហ៍​កើត​មាន​បំផុត ដូច​ជា៖ – ប្រើ​ថ្នាំ​មួយ​ចំនួន មាន​ថ្នាំ អាសេ្ពរីន ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ – ផឹក​ស្រា – មាន​មេរោគ Helicobacter pylori ក្នុង​ក្រពះ មូល​ហេតុ​ផ្សេង៖ – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស