home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

Gastritis (ជំងឺរលាកក្រពះ)

Gastritis (ជំងឺរលាកក្រពះ)
និយមន័យ|រោគសញ្ញា|មូលហេតុបង្ក|កត្តាប្រឈម|រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល|ផ្លាស់ប្តូរទម្លាប់​រស់នៅ

និយមន័យ

១‑ អ្វី​ទៅ​ជា​ជំងឺ​រលាក​ក្រពះ?

រលាក​ក្រពះ ជា​ជំងឺ​​កើត​ឡើង​ដោយ​សារ​ការ​រលាក ឬ​ហើម​ស្រទាប់​កម្រាល​នៃ​ក្រពះ។ ជំងឺ​នេះ អាច​កើត​ឡើង​ភ្លាមៗ ឬ​កើត​មាន​រាប់​ឆ្នាំ​ហើយ​ដោយ​យើង​មិន​បាន​ដឹង​ជា​មុន។ យ៉ាង​ណា រលាក​ក្រពះ មិន​មែន​ជា​ជំងឺ​ធ្ងន់​ធ្ងរ​នោះ​ទេ អាច​ព្យាបាល​ជា​ក្នុង​ពេល​ខ្លី បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ។ តែ​ករណី​ខ្លះ ជំងឺនេះ​អាច​នឹង​​វិវត្ត​ជា​ដំបៅ​ក្រពះ នាំ​ឲ្យ​ប្រឈម​មុខ កើត ជំងឺ​មហារីក​ក្រពះ​ ទៀត​ផង​។

២‑ រលាក​ក្រពះ​កើត​ញឹកញាប់​ដែរ​អត់?

ជំងឺ​នេះ កើត​មាន​ជា​ញឹក​ញាប់​ណាស់ ហើយ​កាន់​តែ​សម្បូរចំពោះ​គ្នា​យើងប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ផឹក​ស្រា។

រោគសញ្ញា

៣‑ រោគសញ្ញា​ជំងឺ​រលាក​ក្រពះ​មាន​អ្វី​ខ្លះ?

អ្នក​ជំងឺ ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា​នោះ​ទេ ប៉ុន្តែរោគ​សញ្ញា​ឧស្សាហ៍​ជួប​បំផុត​រួម​មាន៖

– មិន​ឃ្លាន​អាហារ
– ក្អួត​ចង្អោរ
– ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម​ជាដើម)
– ណែន​ពោះ​ក្រោយ​ពេល​ញ៉ាំ។

បើ​សិន​ជា​មាន​ហូរ​ឈាម​ក្នុង​ស្រទាប់​កម្រាល​ក្រពះ យើង​អាច​នឹង​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

– លាមក​ខ្មៅ
– ក្អួត​ឈាម ឬ​ក្អួត​ពណ៌​កាហ្វេ

ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​​មាន​ការ​ក្តី​បារម្ភ​ពី​រោគ​សញ្ញា​ណា​មួយ​នោះ ​សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។

៤‑ ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

បើ​សិន​ជា​អាការៈ​មិន​បាន​ធូរ​ស្រាល គួរ​ទៅ​ជួប​ពិ​គ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​បញ្ហា​ទាំង​នេះ។ ប្រាប់​ពេទ្យ​រាល់​បញ្ហាយើង​កំពុង​ជួប​ប្រទះ ពិសេស​ថ្នាំ​មួយ​ចំនួន​យើង​កំពុង​ប្រើ ដូចជា អាស្ពេរីន និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ។ លើស​ពី​នេះ បើ​មាន​ឈាម​ក្នុង​លាមក ឬ​ក្អួត​ឈាម​នោះ ត្រូវ​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​​រក​មូល​ហេតុ​ពិត​ប្រាកដ​ឲ្យ​ឃើញ។

មូលហេតុបង្ក

៥‑ មូលហេតុ​នាំ​ឲ្យ​រលាក​ប្រពះ

មូលហេតុ​ឧស្សាហ៍​កើត​មាន​បំផុត ដូច​ជា៖

– ប្រើ​ថ្នាំ​មួយ​ចំនួន មាន​ថ្នាំ អាសេ្ពរីន ឬ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ
– ផឹក​ស្រា
– មាន​មេរោគ Helicobacter pylori ក្នុង​ក្រពះ

មូល​ហេតុ​ផ្សេង៖

– ជំងឺ​ប្រព័ន្ធ​ការពារ (ដូច​ជា​ជំងឺ​ស្លេក​ស្លាំង​ជា​ដើម)
– ច្រាលអាស៊ីដ​ក្រពះ
– ប្រើ​គ្រឿង​ញៀន (កូកាអ៊ីន)

កត្តាប្រឈម

៦‑ កត្តា​ប្រឈម​កើត​ជំងឺ​រលាក​ក្រពះ

កត្តា​ប្រឈម​រួម​មាន៖

– ឧស្សាហ៍​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់
– អាយុ​ច្រើន
– ស្រ្តេស
– ផឹក​ស្រា
– ជំងឺឆ្លង​ផ្សេងៗ ដូចជា ជំងឺ​អេដស៍ (HIV) ជំងឺ Crohn’s Disease និងជំងឺ​បង្ក​ដោយ​បាក់តេរី​ផ្សេងៗ។

រលាកក្រពះ

រោគវិនិច្ឆ័យ ​និង​ការ​ព្យាបាល

ព័ត៌មាន​នេះ មិន​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ប្រភេទ​ជំងឺ​ទេ។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យជំ​នាញ​សម្រាប់​ព័ត៌មាន​បន្ថែម។

៧‑ ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិធី​ណា?

ជា​ធម្មតា រោគ​វិនិច្ឆ័យ អាស្រ័យ​លើ​អាការៈ​ជំងឺ តែ​ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​នោះ គ្រូពេទ្យ​នឹងធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា៖

– ឆ្លុះ​មើល​ក្រពះ
– ច្រឹប​សាច់​រកមើល​មេរោគ​ H. pylori ក្នុង​ក្រពះ
– ពិនិត្យ​ឈាម ឬ​លាមក​រក​មើល​មេរោគ។

៨‑ ព្យាបាល​ដោយ​វិធី​ណា?

ថ្នាំផ្សះ និ​ងថ្នាំ​ទប់​ទល់​អាស៊ីដ​ក្រពះ ត្រូវ​គេ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ ដោយ​សារ​មេរោគHelicobacter pylori។ យើង​ខ្លួន​ឯង ត្រូវ​ចៀស​វាង​ផឹក​ស្រា ក៏​ដូច​ជា​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ផ្សេងៗ អំឡុង​ពេល​ព្យាបាល ខណៈ​ថ្នាំ​បន្ថយ​អាស៊ីដ​ក្រពះ​អាច​ប្រើ​បាន​រួម​មាន៖

– ក្រុមថ្នាំ Antihistamine-2 (H2)៖ Famotidine, Cimetidine, Ranitidine និង​ថ្នាំ Nizatidine។
– ក្រុមថ្នាំ Proton pump inhibitors (PPI)៖ Omeprazole, Esomeprazole, Iansoprazole, Rabeprazole និង Pantoprazole។

បើ​​ជំងឺ​ស្ថិត​ក្នុង​កម្រិត​ធ្ងន់​ធ្ងរ យើង​អាច​ប្រើ​ថ្នាំ​ចាក់​តាម​សរសៃ និង​ថ្នាំ​បន្ថយ​អាស៊ីត​ក្រពះ​ផ្សេងៗ​ទៀត។

ផ្លាស់ប្តូរទម្លាប់​រស់នៅ

៩‑ ផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ

ផ្លាស់​ប្តូរ​ទម្លាប់​រស់​នៅ និងវិធី​ព្យាបាល​ដោយ​ខ្លួន​ឯង អាច​ជួយ​ព្យាបាល និង​បង្ការ​ជំងឺ​បាន​ដូច​ជា៖

– ញ៉ាំ​អាហារ​តិចៗ តែ​ច្រើន​ដង
– ញ៉ាំ​អាហារ​បាន​ចម្អិន​ត្រឹម​ត្រូវ
– លាង​សម្អាត​ដៃ​មុន​ញ៉ាំ​អាហារ ដើម្បី​ការពារ​ករណី​ឆ្លង​មេរោគ

ធ្វើ​តាម​ការ​ណែ​នាំ​របស់​គ្រូពេទ្យ មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា ឬ​ឈប់​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Gastritis. https://www.nlm.nih.gov/medlineplus/ency/article/001150.htm. Accessed July 14, 2016.

Gastritis Definition. http://www.mayoclinic.org/diseases-conditions/Gastritis/basics/definition/con-20021032. Accessed July 14, 2016.

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 291.

Porter, R. S., Kaplan, J. L., Homeier, B. P., & Albert, R. K. (2009). The Merck manual home health handbook. Whitehouse Station, NJ, Merck Research Laboratories. Print edition. Page 137.

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ Chamnan Amrith
កែ 02/05/2019
x