រលាកពោះវៀន

ជំងឺរលាក​ពោះវៀន​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​រលាក​ពោះវៀន​​​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

រលាកពោះវៀន

ឡើងមុនលើថ្ងាស និងថ្ពាល់ អាចជាសញ្ញាខ្សោយពោះវៀន

មុន​តែង​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឈាន​ដល់​​អាយុ​ពេញ​វ័យ ប៉ុន្តែ​បញ្ហា​ស្បែក​មួយ​នេះ​ក៏​អាច​ជា​សញ្ញា​បង្ហាញ​ពី​​សុខភាព​ពោះវៀន​ខ្សោយ​​ដូច​គ្នា។ នៅ​ពេល​ដែល​អតិសុខុមប្រាណ​ក្នុង​ពោះវៀន​មិន​ល្អ នោះ​នឹង​បំផ្លាញ​របាំង​ការពារ​ស្បែក ដែល​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ស្បែក​ផ្សេងៗ តួយ៉ាង​ ដូចជា​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ថ្នាំ ឬ​របប​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិច និង​ជាតិ​ស្ករ​ខ្ពស់​ គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​រលាក​ពោះវៀន ជា​ហេតុ​នាំ​ឲ្យ​យើង​រលាក​ស្បែក​កាន់​តែ​ធ្ងន់ធ្ងរ។ បញ្ហា​ស្បែក​ដែល​បង្ហាញ​ថា​សុខភាព​ពោះវៀន​ខ្សោយ ១. ត្រអក អតុល្យភាព​អតិសុខុមប្រាណ​នៅ​ក្នុង​ពោះវៀន​អាច​បង្ក​ជា​បញ្ហា​ស្បែក​ជា​ច្រើន រួម​ទាំង​ត្រអក ដែល​ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​រមាស់។ ២. កើត​មុន នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ពោះវៀន​ ​យើង​អាច​នឹង​កើត​មុន​នៅ​លើ​ថ្ងាស និង​ថ្ពាល់។ ជាក់ស្តែង ប៉ារ៉ាស៊ីត ការ​ឆ្លង​បាក់តេរី ការ​កើន​ឡើង​នៃ​ផ្សិត​Candida និងច្រាលអាស៊ីដ​ក្រពះ សុទ្ធ​តែ​អាច​បង្ក​ជា​ការ​កើត​មុន។ [embed-health-tool-bmr] ៣. ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ (Psoriasis) ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ​ ជា​ស្ថានភាព​ដែល​កោសិកា​ស្បែក​កកើត​ឡើង និង​បង្កើត​ជា​បណ្ដុំ​ស្បែក​ស្ងួត និង​រមាស់។ ជំងឺ​នេះ អាច​បង្ក​ឡើង​ដោយ​​ស្រ្តេស ឬ​អតុល្យភាព​នៃ​ពោះវៀន ដែល​​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​រលាក​ពោះវៀនរ៉ាំរ៉ៃ ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! គន្លឹះ​ជួយ​ឲ្យ​សុខភាព​ពោះវៀន​ប្រសើរ​ឡើង កាត់បន្ថយ​ស្រ្តេស​ដោយ​ធ្វើ​សមាធិ និង​ហាត់​យូហ្គា ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃ ញ៉ាំ​ពពួក​Probiotics និង​អាហារ​បន្ថែម​មេ ដើម្បី​កាត់បន្ថយ​ការ​រលាក​ពោះវៀន រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ជៀសវាង​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល ញ៉ាំ​​បន្លែ​ ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ កាត់បន្ថយ​ការ​ជក់​បារី គ្រឿង​ស្រវឹង អាហារ​កែច្នៃ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស