backup og meta

មូលហេតុ​ទាំង​នេះ​​ធ្វើ​ឲ្យ​មាន​ហ្គាស​ក្នុង​ក្រពះ​ ​​តើ​យើង​​គួរ​ធ្វើ​ម៉េច​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 10, 2023

    មូលហេតុ​ទាំង​នេះ​​ធ្វើ​ឲ្យ​មាន​ហ្គាស​ក្នុង​ក្រពះ​ ​​តើ​យើង​​គួរ​ធ្វើ​ម៉េច​?

    នៅ​ពេល​ខ្លះ​ យើង​ស្រាប់តែ​ចុក​ទ្រូង​ ឬ​​ចុក​ពោះ​ភ្លាម​ៗ​ ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​នៅ​​​មិន​សុខ​ក្នុង​ខ្លួន​។​ ​ពោះ​របស់​​យើង​អាច​​ឡើង​ហើម​ និង​រមួល​ពោះ​ជាដើម​។ ​​បន្ថែម​​ពី​នេះ​ ការ​ឈឺចាប់​ដែល​កើត​ចេញ​ពី​ហ្គាស​​ដែល​ប្រមូល​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ពោះវៀន​ធំ​ អាច​សាយភាយ​ចេញ​ពី​ទ្រូង​របស់​យើង​ ដែល​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា​ ជា​អាការៈ​គាំងបេះដូង​។ ចំណែក​ឯ​ហ្គាស​ដែល​​ប្រមូល​នៃ​ផ្នែក​ខាង​ស្កាំ​នៃ​ពោះវៀន​ធំ ​ក៏​អាច​ឲ្យ​យើង​សន្និដ្ឋាន​ថា ជា​ជំងឺ​រលាក​ខ្នែង​ពោះវៀន​ ឬ​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​ផង​ដែរ​​។

    យ៉ាង​ណា​មិញ​ ​បើ​ទោះ​បី​ជា​បញ្ហា​ហ្គាស​មើល​ទៅ​មិន​សូវ​​​ជា​ធ្ងន់ធ្ងរ​​ប៉ុន្មាន​​ ប៉ុន្តែ​វា​ក៏​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​សុខភាព​ជាច្រើន​​ទៀត​នៅ​ថ្ងៃ​ក្រោយ​ផង​ដែរ។​ ​ដូច្នេះ​ហើយ​​ យើង​ចាំបាច់​ត្រូវ​ដឹង​​ពី​​មូលហេតុ​​ដែល​ធ្វើ​ឲ្យ​កើត​មាន​ហ្គាស​ក្នុង​ក្រពះ​​ ក៏​ដូចជា​​ស្វែង​រក​នូវ​ដំណោះស្រាយ​ឲ្យ​​បាន​ទាន់​ពេលវេលា​។

    ចង់គណនា BMR ចុចទីនេះ!

    . ទល់លាមក

    ការ​ទល់​លាមក​ ​ដែល​បណ្ដាល​មក​ពី​ការ​​​ញ៉ាំ​អាហារ​មិន​ត្រឹមត្រូវ​ ក៏​អាច​បង្ក​ឲ្យ​មាន​ហ្គាស​ក្នុង​ក្រពះ​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ នៅ​ពេល​ដែល​​យើង​មិន​បាន​បន្ទោបង់​ត្រឹមត្រូវ​ ​វា​នឹង​​ធ្វើ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ហ្គាស​ ដូចជា​កាបូនឌីអុកស៊ីត អ៊ីដ្រូសែន​ និង​មេតាន​​​។ ​

    ទល់លាមក

    . ​​ការ​​លូតលាស់​របស់​មេរោគ​ 

    ​​​ការ​​លូតលាស់​របស់​មេរោគ​ក្នុង​​ពោះវៀន​តូច​ (SIBO) កើត​ឡើង​នៅ​ពេល​​​មេរោគ​​​​​​​ជា​ធម្មតា​លូតលាស់​នៅ​ផ្នែក​ផ្សេង​នៃ​ពោះវៀន​ ចាប់ផ្ដើម​លូតលាស់​នៅ​ក្នុង​ពោះវៀន​តូច​។ ករណី​នេះ​ នឹង​បណ្ដាល​ឲ្យ​​​មាន​ហ្គាស​ក្នុង​ពោះវៀន​​​ច្រើន​ជាង​ធម្មតា​។

    . ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ 

    ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​​​ កើត​ឡើង​ដោយ​សារ​តែ​ការ​រំលាយ​អាហារ​មិន​ត្រឹមត្រូវ។​ លើស​ពី​នេះ​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​សរសៃ​តិចតួច​ វា​ក៏​នាំ​ឲ្យ​កើត​មាន​ជំងឺ​នេះ​ផង​ដែរ​​។

    ហ្គាស២

    . ស្រ្តេស

    យើង​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា​ ​បញ្ហា​ស្រ្តេស​​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​​ច្រើន​ដល់​​សុខភាព​រាងកាយ​ ​និង​​ផ្លូវ​ចិត្ត​​របស់​យើង​។​ ជាមួយ​គ្នា​នេះ​ដែរ​ វា​ក៏​​ឫសគល់​​ដែល​ធ្វើ​ឲ្យ​យើង​កើត​មាន​ហ្គាស​ក្នុង​ពោះវៀន​ផង​ដែរ​។

    ស្ត្រេសនឹងការងារ

    . ​ឥរិយាបថ​រស់នៅ​

    ទម្លាប់​ជាច្រើន​ ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ផលិត​ហ្គាស​ក្នុង​ពោះវៀន​កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ​។ ជា​ពិសេស​ គឺ​ស្រូប​យក​ខ្យល់​ច្រើន​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ ដូចជា​ការ​ញ៉ាំ​ច្រើន​ ការ​ជក់បារី ​ការ​ទំពា​ស្ករ​កៅស៊ូ​ ​ការ​ញ៉ាំ​បណ្ដើរ​ និយាយ​បណ្ដើរ ​ឬ​ការ​ប្រើ​ទុយយោ​​​សម្រាប់​ញ៉ាំ​ទឹក​ជាដើម​។

    ​​​​​​​តិចនិក​ការពារកុំឲ្យមាន​ហ្គាស​ក្នុង​ពោះវៀន

    យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ហ្គាស​ដែល​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​​បាន​ តាម​រយៈ​ទម្លាប់​ល្អ​ៗ​ដូច​ខាងក្រោម​៖

    • រក្សា​​ជាតិ​ទឹក​ក្នុង​ខ្លួន
    • ចៀសវាង​ភេសជ្ជៈ ដែល​មាន​ជាតិ​កាបូន​។
    • ចៀសវាង​អាហារ​ដែល​មាន​ហ្គាស​ច្រើន​
    • ញ៉ាំ​អាហារ​យឺតៗ និង​ទំពា​ឲ្យ​បាន​ម៉ត់​ល្អ​
    • កុំ​ទំពា​ស្ករ​កៅស៊ូ
    • បង្កើន​សកម្មភាព​រាងកាយ​
    • កុំ​ទប់​ផោម
    • ចៀសវាង​ជាតិ​ផ្អែម​​សិប្បនិម្មិត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម