១. ទឹកប្រមាត់ផ្ទុកកូលេស្តេរ៉ូលច្រើនពេក
ជាធម្មតា ទឹកប្រមាត់ផ្ទុកសារធាតុគីមីដែលអាចរំលាយកូលេស្តេរ៉ូលដែលបញ្ចេញដោយថ្លើមរបស់យើង។ ប៉ុន្តែប្រសិនបើថ្លើមបញ្ចេញកូលេស្តេរ៉ូលច្រើនពេក ទឹកប្រមាត់មិនអាចរំលាយបានទាំងអស់ទេ ដែលបណ្តាលឱ្យមានការកកកូលេស្តេរ៉ូល និងបង្កទៅជាក្រួសក្នុងថង់ទឹកប្រមាត់។
២. ទឹកប្រមាត់ផ្ទុកសារធាតុប៊ីលីរូប៊ីន (bilirubin) ច្រើនពេក
សារធាតុប៊ីលីរូប៊ីន គឺជាសារធាតុពណ៌លឿងនៅក្នុងទឹកប្រមាត់ដែលកើតឡើងនៅពេលរាងកាយយើងបំបែកកោសិកាឈាមក្រហមចាស់ៗ។ ជំងឺមួយចំនួនដូចជា ជំងឺក្រិនថ្លើម ជំងឺរលាកបំពង់ទឹកប្រមាត់ ឬជំងឺទាក់ទងនឹងឈាមធ្វើឱ្យថ្លើមរបស់យើងផលិតសារធាតុប៊ីលីរូប៊ីនច្រើនជ្រុល។