តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

វិធីសាស្ត្រ​ងាយៗ​​ ​​ជួយ​ឲ្យ​​​បន្ទោបង់​ទៀងទាត់នៅពេល​ព្រឹក

    វិធីសាស្ត្រ​ងាយៗ​​ ​​ជួយ​ឲ្យ​​​បន្ទោបង់​ទៀងទាត់នៅពេល​ព្រឹក

    ​​នៅ​ពេល​ដែល​យើង​បន្ទោបង់​ទៀងទាត់​​ជា​រៀង​រាល់​ព្រឹក​ បញ្ហា​ផ្សេង​ៗ​ដូចជា​ហើម​ពោះ​ ឬ​ទល់​លាមក​ក៏​លែង​មាន​ដែរ​។​ ម្យ៉ាង​វិញ​ទៀត​ ​សម្រាប់​អ្នក​ធ្វើ​ការ​ ឬ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​ ក៏​​មិន​ចាំបាច់​​ខ្វល់ខ្វាយ​ពី​ការ​​ទៅបន្ទប់​ទឹកពេល​ត្រូវ​ចេញ​ក្រៅ​អីដែរ​​។​ ជាទូទៅ​ ការ​បន្ទោបង់​ធម្មតា​គឺ​​អាច​​៣ដង​នៅ​ក្នុង​មួយ​ថ្ងៃ​ ឬ​បី​ដង​ក្នុង​មួយ​សប្ដាហ៍​ អាស្រ័យ​ទៅ​លើ​មនុស្ស​ម្នាក់ៗ។​ យ៉ាង​ណា​មិញ​ ​ប្រសិន​បើ​​យើង​ចង់​បង្កើត​ទម្លាប់​បន្ទោបង់​នៅ​ពេល​ព្រឹក​ព្រលឹម​​ជា​ទៀងទាត់​ យើង​អាច​សាកល្បង​វិធីសាស្ត្រ​ងាយ​ៗ​ដូច​ខាងក្រោម​។

    . ញ៉ាំ​ទឹក

    ​​​​ការ​​បំពេញ​ជាតិ​ទឹក​គ្រប់គ្រាន់​នៅ​ពេល​ល្ងាច​ គឺ​មាន​សារសំខាន់​ណាស់​ចំពោះ​ការ​បន្ទោបង់​ ហើយ​មុខងារ​សំខាន់​មួយ​នៃ​ពោះវៀន​ធំ​ គឺ​ជួយ​​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិ​ទឹក​​​សាជាថ្មី​​។​ ដូចនេះ​ យើង​​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​នៅ​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​​។​

    . ញ៉ាំ​អាហារ​​មាន​ជាតិ​សរសៃ​​

    ពពួក​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​មាន​ផ្ទុក​ជាតិ​ទឹក​ខ្ពស់​ ​មាន​ដូចជា​ការ៉ុត​ឆៅ​ ផ្លែ​ប៉ោម​ និង​ផ្លែ​ប័រ​ជាដើម​ ដែល​​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់​របស់​យើង​​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ទាំង​នេះ​ វា​នឹង​ជួយ​ជំរុញ​ជាតិ​ទឹក​កាន់​តែ​ច្រើន​ទៅ​ក្នុង​ពោះវៀន​ធំ​ អំឡុង​ពេល​រំលាយ​អាហារ​ ដែល​កត្តា​នេះ​ នឹង​អាច​បញ្ចៀស​ការ​ទល់​លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

    . ញ៉ាំ​អាហារ​បំប៉ន​​មាន​ជាតិ​សរសៃ​

    ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​អាច​​​​បំពេញ​សារធាតុ​ចិញ្ចឹម​ ​ដោយ​ការ​ញ៉ាំ​ពពួក​អាហារ​បំប៉ន​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​​ផង​ដែរ។​ នៅ​ពេល​ដែល​រាងកាយ​របស់​យើង​ទទួល​យក​អាហារ​បំប៉ន​ដែល​មាន​ជាតិ​សរសៃ​ យើង​អាច​នឹង​មាន​អារម្មណ៍​ហើម​ពោះ​​ជា​បណ្ដោះអាសន្ន​។​ ប៉ុន្តែ​​ នៅ​ពេល​ដែល​ប្រព័ន្ធ​ក្រពះ​ពោះវៀន​ របស់​យើង​ស៊ាំ​នឹង​វា​ហើយ​នោះ​ យើង​នឹង​ចាប់ផ្ដើម​ការ​បន្ទោបង់​ជា​ទៀងទាត់​ជា​មិន​ខាន​​​។​

    បង្គន់១

    . ដើរ​ហាត់​ប្រាណ​ ក្រោយ​អាហារ​ពេល​ល្ងាច

    សម្រាប់​អ្នក​ដែល​មិន​ទាន់​​ធ្វើ​លំហាត់​ប្រាណ​ទាល់​តែ​សោះ​ អាច​សាកល្បង​ដើរ​ហាត់ប្រាណ​​នៅ​ក្បែរ​ៗ​ផ្ទះ បន្ទាប់​ពី​ញ៉ាំ​អាហារ​ពេល​ល្ងាច​រួច​ ពី​ព្រោះ​សកម្មភាព​​នេះ​ នឹង​ជួយ​​ជំរុញ​ឲ្យ​មាន​ចលនា​ពោះវៀន​ធំ​ ដែល​​ធ្វើ​ឲ្យ​យើង​​មាន​ការ​បន្ទោបង់​។​ ​​

    . ឆាប់​គេង​​លឿន​ជាង​ពេល​មុន

    នៅ​ពេល​ដែល​យើង​​ឆាប់​ចូល​គេង​ យើង​​អាច​ភ្ញាក់​ពី​គេង​បាន​លឿន​ជាង​រាល់​ដង​​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​មាន​ពេល​កាន់​តែ​ច្រើន​នៅ​ពេល​ព្រឹក​ព្រលឹម​ ដើម្បី​ញ៉ាំ​​អាហារ​ពេល​ព្រឹក​។​ ​ការ​ញ៉ាំ​រំញោច​ចលនា​នៅ​ក្នុង​ពោះវៀន​ធំ​ ដែល​ជួយ​ជំរុញ​ឲ្យ​យើង​​មាន​ការ​បន្ទោបង់​។​ មួយ​វិញ​ទៀត​ យើង​ក៏​អាច​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​បន្ទោបង់​ ដោយ​មិន​ចាំបាច់​ប្រញាប់ប្រញាល់​​ពេក​ដែរ​​។

    . ញ៉ាំ​កាហ្វេ​​

    ​​ប្រសិនបើ​​​យើង​ចង់​បន្ទោបង់​នៅ​ពេល​ព្រឹក​ យើង​មិន​គួរ​​មើល​រំលង​ការ​ញ៉ាំ​កាហ្វេ​នោះ​ទេ​។ ​​ជាមួយ​នឹង​កម្រិត​ជាតិ​​កាហ្វេអ៊ីន​ខ្ពស់​​ដែល​មាន​នៅ​ក្នុង​​កាហ្វេ វា​​អាច​រំញោច​ដល់​​ចលនា​ពោះវៀន​ធំ​​បាន​យ៉ាង​អស្ចារ្យ​ ដែល​ធ្វើ​ឲ្យ​យើង​ចង់​ទៅ​បង្គន់​ភ្លាម​ៗ​តែ​ម្តង​​ បន្ទាប់​ពី​ញ៉ាំ​រួច​។

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 13/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត