
២. បញ្ហាផ្លូវអារម្មណ៍ និងសុខភាពរាងកាយផ្សេងទៀត
ពេលនេះនិយាយដល់ការខឹងម្ដង។ អារម្មណ៍ខឹង ក៏មិនល្អចំពោះសុខភាពដែរ មានទាំងសុខភាពបេះ ដូង និងប្រព័ន្ធរំលាយអាហារ។ ការកើនឡើងនៃអ័រម៉ូនស្ត្រសកាន់តែខ្លាំងពេលយើងមានអារម្មណ៍ខឹង វានឹងរំខានដល់ការធ្វើមេតាប៉ូលិស និងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធរបស់រាងកាយ។
កំហឹងដែលកើតមានក្នុងចិត្តយូរ ឬឆាប់ អាចមានផលប៉ះពាល់ដល់សុខភាពដូចជាធ្វើឲ្យឈឺក្បាល បញ្ហាប្រព័ន្ធរំលាយអាហារ(ឈឺពោះ) គេងមិនលក់ ឡើងសម្ពាធឈាម គាំងបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាលជាដើម។
ដូចនេះពេលយើងមានបញ្ហាក្រពះ ពោះវៀន ទាក់ទងជាមួយនឹងបញ្ហាផ្លូវអារម្មណ៍ ដូចជាស្រ្តេស យើងគូរស្វែងរកជំនួយពីគ្រូពេទ្យ ដើម្បីបានពិនិត្យ និងពិភាក្សារកវិធីព្យាបាលល្អមួយ។ ការដោះស្រាយ យកបញ្ហាស្រ្តេសចេញពីជីវិតយើងបាន នោះក៏អាចជួយឲ្យប្រព័ន្ធរំលាយអាហារបានល្អប្រសើរឡើងវិញដែរ។