តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

តិចនិកងាយៗ បង្ការមិនឲ្យពុលចំណីអាហារ

    តិចនិកងាយៗ បង្ការមិនឲ្យពុលចំណីអាហារ

    ក្នុង​ឱកាស​ជួប​ជុំ​ក្រុម​គ្រួសារ​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ប្រាកដ​ជា​មាន​ការ​ធ្វើ​អាហារ​ញ៉ាំ​ជុំ​គ្នា​ជា​ច្រើន​មុន។ ដោយហេតុថា ត្រី សាច់ បន្លែ ផ្លែឈើ មួយ​ចំនួន​មាន​សារធាតុ​ពុល ឬ​សារធាតុ​គីមី​នោះ កាលណា​យើង​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ខ្វះ​អនាម័យ ទុក​ដាក់​មិន​បាន​ត្រឹម​ត្រូវ​នោះ អាច​ឲ្យ​យើង​ពុល​ចំណី​អាហារ ទៅ​ជា​ក្អួត​ចង្អោរ បាត់បង់ជាតិទឹក គ្រុន​ក្តៅ ឈឺក្បាល រាករូស ឈឺ​ពេញ​ពោះ វិលមុខ អស់​កម្លាំង​ខ្លាំង​ឈាន​ទៅ​បាត់​បង់​ស្មារតី។

    ដើម្បី​បង្ការ​ការ​ពុល​ចំណី​អាហារ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ដែល​ករណី​ធ្ងន់ធ្ងរ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ យើង​ចាំបាច់​មាន​ការ​ប្រុង​ប្រយ័ត្ន។ ខាងក្រោមនេះជា​តិច​និក​ងាយៗ​បង្ការការពុលចំណីអាហារ៖

    – លាង​សម្អាត​បន្លែ ផ្លែឈើ សាច់ និង​សម្ភារៈ​ប្រើ​សម្រាប់​ចម្អិន​ម្ហូប​ឲ្យ​បាន​ស្អាត
    – ប្រើ​ប្រាស់​ទឹក​ស្អាត និង​ម្ហូប​អាហារ​ស្អាត និង​ឆ្អិន​ជានិច្ច
    – ត្រូវ​រក្សា​ទុក បន្លែ ផ្លែឈើ សាច់ នៅ​ក្នុង​សីតុណ្ហភាព​តិច​ជាង ៥ អង្សារសេ ហើយ​បើ​នៅ​ក្នុង​ប្រព័ន្ធ​កម្តៅ​ត្រូវ​លើស​ពី ៦០ អង្សារសេ
    – ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស សាច់ សត្វស្លាប ស៊ុត និង​អាហារ​សមុទ្រ
    – ទុក​ដាក់​ចំណី​អាហារ​ឆៅ និង​ឆ្អិន ឲ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា
    – កុំ​ញ៉ាំ​ចំណី​អាហារ​ហួស​កាល​កំណត់​ប្រើ​ប្រាស់
    – ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​មុន​ពេល និង​ពេល​រៀប​ចំ​ម្ហូប​អាហារ មុនញ៉ាំ​អាហារ និង​ក្រោយ​ពេល​បន្ទោរ​បង់​រួច។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 25/09/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត