តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?

    ញ៉ាំថ្នាំថែសម្រស់ផ្តេសផ្តាស ធ្វើឲ្យពោះវៀនមានបញ្ហាអត់?

    សម័យ​នេះ​ហើយ អ្នក​ណា​ដែល​មិន​ចង់​ស្អាត​នោះ ក៏​ប៉ុន្តែ​មាន​ស្រីៗ ឬបុរស​ៗខ្លះ ចាប់​ផ្តើម​ប្រើ​ប្រាស់​ពពួក​ថ្នាំ​ដែល​ឃើញ​មាន​លក់​នៅ​លើ ​online។ តើ​​ការ​ញ៉ាំ​ថ្នាំ​ថែ​សម្រស់​ផ្តេសផ្តាសអាច​ប៉ះពាល់​ដល់​ក្រពះ-ពោះវៀន​ទេ?

    “ទាក់​ទង​នឹង​ពពួក​ថ្នាំ​ថែ​សម្រស់ យើង​មិន​អាច​និយាយ​បាន​ថា​វា​អាច​ប៉ះពាល់ ឬ​អត់​ទេ ពី​ព្រោះ​ថ្នាំ​ទាំង​អស់​នោះ​​មាន​ច្រើន​ប្រភេទ ហើយ​ជាតិ​គីមី​ផ្សេងៗ​ដែល​មាន​ក្នុង​ថ្នាំ​ក៏​ច្រើន​ប្រភេទ​ដូច​គ្នា​ដែរ”។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ផ្នែក​ថើ្លម ក្រពះ ពោះ​វៀន។

    អត្ថបទពាក់ព័ន្ធ៖

    លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា មិន​ថា​ឈឺ​អ្វី​ក៏​ដោយ ឬ​ចង់​ថែ​ទាំ​សុខភាព​ផ្នែក​ណា​ក៏​ដោយ ហើយ​ចង់​ប្រើ​ថ្នាំ​នេះ ថ្នាំ​នោះ គឺ​ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ដែល​មាន​បទ​ពិសោធន៍​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជួន​កាល ថ្នាំ​ដែលផ្តល់​ឲ្យ​ដោយ​គ្រូពេទ្យ​នៅ​អាច​មាន​ប្រតិកម្ម​ផ្សេងៗ​ទៅ​លើ​អ្នក​ជំងឺ​ក្នុង​ករណី​កម្រ​ខ្លះ ចុះ​ទម្រាំ​តែ​ថ្នាំ​ដែល​លក់​លើ​ online​ខ្លះ គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ទៀត។

    ដូច​នេះ​ហើយ លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ឲ្យ​ដឹងថា យក​ល្អ រឿង​អ្វី​ក៏​ដោយ​ដែល​មិន​ធ្លាប់​ដឹង គឺ​កុំ​ធ្វើ ពោល​គឺប្រសិន​បើ​យើង​មិន​ធ្លាប់​ប្រើ ឬ​ដឹង​ពី​ការ​ណែនាំ​ច្បាស់​លាស់​ពី​អ្នក​ជំនាញ គឺ​មិន​គួរ​ប្រើ​ប្រាស់​ផលិត​ផល​ផ្តេស​ផ្តាស​ទេ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទៅ​ថ្ងៃមុខ​ក៏ថា​បាន។​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 22/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: