home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ខែ​សម្បូរ​ភ្លៀង មកដឹងពីចំណុចគួរចៀសវាង និងគួរធ្វើពេលមានផ្លេកបន្ទោរ ផ្គរ រន្ទះ

ខែ​សម្បូរ​ភ្លៀង មកដឹងពីចំណុចគួរចៀសវាង និងគួរធ្វើពេលមានផ្លេកបន្ទោរ ផ្គរ រន្ទះ

មុន ឬ​ពេល​កំពុង​ភ្លៀង​ធ្លាក់​ច្បាស់​ជា​មាន​​ផ្លេក​បន្ទោរ ផ្គរ រន្ទះ អម​មក​ជាមួយ ដែល​នេះ​ជា​បាតុភូត​ធម្មជាតិ។ យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ធម្មជាតិ​ទាំង​នោះ ព្រោះ​វាអាច​បង្ក​គ្រោះ​ថ្នាក់​ដល់​យើង ធ្វើ​ឲ្យ​របួស ឬ​ស្លាប់។

ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ផ្លេក​បន្ទោរ ផ្គរ រន្ទះ យើង​ចាំ​បាច់​ត្រូវ​ដឹង​តិច​និក​បង្ការ​ជា​មុន។ ខាង​ក្រោម​នេះ​ជា​ប្រការ​គួរ​ធ្វើ និង​ប្រការ​គួរ​ចៀស​វាង​នៅ​ពេល​មាន​ផ្លេក​បន្ទោរ ផ្គរ ឬរន្ទះ ដែល​រៀប​រៀង​ដោយ នាយកដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។

១- ប្រការ​គួរ​ធ្វើ

– ត្រូវបន្ទន់ខ្លួន៖ បើ​សិន​ជា​ពេល​ភ្លៀង​ធ្លាក់ មាន​ផ្លេក​បន្ទោរ ផ្គរ ឬរន្ទះ តែ​ចៃដន្យ​យើង​នៅ​ខាង​ក្រៅ ឬ​នៅ​ក្រោម​បង្គោល​ភ្លើង​នោះ ត្រូវ​ប្រញាប់​បន្ទន់​ខ្លួន ដោយ​បញ្ឈរ​ជង្គង់​ទាំង​២​ជិត​គ្នា និង​យក​ដៃ​ខ្ទប់​ត្រចៀក​ទាំង​សង​ខាង។

– ត្រូវ​រត់​ចេញ​ពី​ទឹក ឬ​ស្រែ៖ នៅ​ទី​វាល​ដែល​គ្មាន​ដើមឈើ ពិសេស​វាល​ស្រែ​ងាយ​នឹង​មាន​រន្ទះ​បាញ់​ណាស់ ដូច្នេះ​បើ​យើង​កំពុង​ស្ថិត​នៅ​ទីនោះ ត្រូវ​រត់​ចេញ​ពី​ទឹក ឬ​ស្រែ​ជា​បន្ទាន់ ទើប​មិន​គ្រោះថ្នាក់​ដល់​ជីវិត។

– ត្រូវ​នៅក្នុងផ្ទះ ឬ​រត់​ចូល​ផ្ទះ​ជា​ប្រញាប់៖ នៅ​ក្នុង​ផ្ទះ​មាន​សុវត្ថិភាព​បំផុត ដូច្នេះ​ត្រូវ​ប្រញាប់​រត់​ចូល​ក្នុង​ផ្ទះ​ដើម្បី​បង្ការ​រន្ទះ។

– មិន​ត្រូវ​ប៉ះ​ចង្កូត ឬ​ទ្វារ​ឡាន៖ នៅ​ក្នុង​ឡាន​ពេល​មាន​ភ្លៀង​មាន​រន្ទះ​ក៏​សុវត្ថិភាព​ដែរ តែ​យក​ល្អ​យើង​គួរ​ឈប់​ឡាន និង​មិន​ត្រូវ​ប៉ះ​ចង្កូត ឬ​ទ្វារ​ឡាន​នោះ​ទេ។

– ដក​ឌុយ​ដោត​ភ្លើង​ចេញ៖ ឌុយ​ភ្លើង ទូរទស្សន៍ ទូរស័ព្ទ កង្ហា និង​គ្រឿង​អេឡិកត្រូនិក​ផ្សេងៗ ចាំបាច់​ត្រូវ​តែ​ដក​ចេញ​ចម្ងាយ ១ ម៉ែត្រ​ពី​ប្រភព​ចរន្ត​អគ្គិសនី។

អត្ថបទពាក់ព័ន្ធ៖ បើ​អូនៗ​របួស​ដោយសារ​ឆក់​ខ្សែ​ភ្លើង​ ប៉ាម៉ាក់​ត្រូវ​ធ្វើ​ម៉េច?

រន្ទះ

២- ប្រការ​គួរ​ចៀសវាង
– មិនត្រូវជិះម៉ូតូ ឬកង់
– មិនត្រូវនិយាយទូរស័ព្ទនៅពេលឮសំឡេងផ្គរ
– មិនត្រូវអង្គុយក្នុងតង់
– មិនត្រូវអង្គុយក្រោមដើមឈើ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 11/07/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត