home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​​បង្ហោះ​រឿង​ទុក្ខ​ព្រួយ​​លើ​បណ្តាញ​សង្គម មានទាំង​ផល​ល្អ និង​អាក្រក់​

​​បង្ហោះ​រឿង​ទុក្ខ​ព្រួយ​​លើ​បណ្តាញ​សង្គម មានទាំង​ផល​ល្អ និង​អាក្រក់​

បណ្តាញ​សង្គម​បច្ចុប្បន្ន គឺ​ជា​កន្លែង​សម្រាប់​យុវវ័យ​ បង្ហោះ​រូប​ថតអនុស្សាវរីយ ក៏​ជា​​​​កន្លែង​សម្រាប់​ បង្ហាញ​អារម្មណ៍​ពិត ដែល​ចង់​ប្រាប់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែមិន​អាច​ប្រាប់​ផ្ទាល់​បាន ខណៈអ្នក​ជំនាញ​អះអាង​ថា បណ្តាញ​សង្គម​ អាច​ជា​អាវុធ​មុខពីរ​សម្រាប់យុវវ័យ។

តាម​ការ​ស្រាវជ្រាវ​ ដឹក​នាំ​ដោយ​លោក សាស្រ្តាចារ្យ Seth J Gillihan អ្នក​ជំនាញ​ចិត្ត​វិទ្យា មក​ពី​សាកលវិទ្យាល័យ រដ្ឋ Pennsylvania បាន​សិក្សា​ទៅ​លើ​យុវជន​​​ប្រមាណ ជាង ​១​.០០០​នាក់ ទាក់​ទង​ករណី​ប្រើ​ប្រាស់​បណ្តាញ​សង្គម​សម្រាប់​ ដើម្បីបង្ហាញ​អារម្មណ៍​ ដូច​ជា ការ​បាត់​បង់​ការងារ​ មុខ​តំណែង បាត់​បង់​ស្នេហា លុយកាក់ និង​មនុស្ស​ជា​ទី​ស្រឡាញ់ ជា​ដើម។

ប៉ុន្តែ​អ្វី​គួរ​សម្គាល់​នោះ​ សាស្រ្តាចារ្យ Seth J Gillihan រក​ឃើញ​ថា ភាគ​ច្រើន​ជំនួយទទួល​បាន​ពី​គ្រួសារ មិត្តភក្តិ​ តាមរយៈ​បណ្តាញ​សង្គម​នេះ គឺ​បាន​ជួយ​ជា​ស្មារតីដល់​យុវវ័យក៏​ពិត​មែន ប៉ុន្តែ​ពេល​ខ្លះ​ ជំនួយ​​ទាំង​នោះ ​​​ពុំ​អាច​អនុវត្ត​ត្រូវ​ទៅ​តាម​អ្វី​សាមី​ខ្លួន​ត្រូវ​ការ​បំផុត​នោះ​ទេ។

​​លោក​សាស្រ្តាចារ្យរូប​នេះ បញ្ជាក់ទៀងថា ករណី​ខ្លះ ជំនួយ​ផ្នែក​ស្មារតី​លើ​បណ្តាញ​សង្គម​ បែរ​ជា​រំឭក​រឿង​ឈឺ​ចាប់ដោយ​អចេតនាទៅ​វិញ។ ជា​ពិសេស​​ទៅ​ទៀត ពេល​​អន្តរាគមន៍​ ឬជំនួយភ្លាម​ៗ ដោយ​ពុំ​បាន​នៅ​ស្តាប់​ឲ្យ​យល់​ពី​ អ្វី​ជា​បញ្ហាពិត​ប្រាកដ។

លោកថា​ទៀត​ថា សូម្បី​តែអ្នក​ចិត្ត​វិទ្យា​អាជីព​​ សម្រាប់​ដោះ​ស្រាយបញ្ហា​កើត​ឡើង​ទាំង​នោះ ក៏​ពុំ​ទាន់​ហ៊ាន​ធានា​ អាច​ជួយ​មនុស្ស​ទាំង​អស់​បាន​គ្រប់​បិរបទ​​ផង​ដែរ ពោល​គឺ​ត្រូវ​ការ​សិក្សា ពី​ករណី​ផ្សេង​ៗ​គ្នា​ ព្រោះមនុស្ស​ត្រូវ​ការ​ជំនួយ ​បាន​ជួប​រឿង​រ៉ាវ​ទាំង​នោះ​ផ្សេងៗ​ពី​គ្នា។

អត្ថបទពាក់ព័ន្ធ៖

យ៉ាង​ណា​មិញ លោក​សាស្រ្តាចារ្យ Seth J Gillihan បាន​​ណែ​នាំ ​វិធី​ម្យ៉ាងសម្រាប់​ដោះ​ស្រាយ​បញ្ហា​អារម្មណ៍​​ជនរង​គ្រោះ​បញ្ចេញ​លើ​បណ្តាញ​សង្គម ​ត្រូវផ្អែក​តាមបទ​ពិសោធ​ចិត្តវិទ្យា ជនជាតិ​ស្វីស​-អាមេរិកាំង គី​លោក​ស្រី វេជ្ជបណ្ឌិត Elisabeth Kubler-Ross សម្រាប់​អ្នក​មាន​បញ្ហា បាក់​ទឹក​ចិត្ត ស្រ្តេស ឬ​​ពិបាក​គ្រប់​គ្រង​អារម្មណ៍។ ហើយបើ​ចង់​​ជួយ​ដល់​ពួកគេ គប្បីព្យាយាម​ស្តាប់​ពួក​គេ ជា​ជាងធ្វើ​អន្តរាគមន៍​ភ្លាមៗ ព្យាយាម​នាំ​ពួក​គេ ទៅ​ធ្វើ​សកម្មភាព​ល្អៗ ដើម្បី​បន្លប់​ទុក្ខ​ព្រួយ ម្យ៉ាង​ទៀត​ ​​​ឧស្សាហ៍​នៅ​ក្បែរ​ពួក​គេ ជា​ជាង​ការណែ​នាំ​តែ​លើ​បណ្តាញ​សង្គម និង​​ទុក​ពេល​វេលា​ឲ្យ​ពួក​គេ​ខ្លះ ​បើ​គេ​ចង់​បាន ព្រោះ​ពេលវេលា​ និង​ការ​ជឿជាក់​លើ​​ខ្លួន​ឯង គឺ​ជា​កត្តា​សំខាន់​បំផុត ដើម្បី​ជនរងគ្រោះ​​អាច​ជួយ​ខ្លួន​ឯងគេច​ផុត​ពី​បញ្ហា​ទុក្ខ​ព្រួយ​ទាំង​នោះ​បាន។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ សន សុភា
អត្ថបទ​ដោយ មាន រតនា
កែ 15/07/2019
x