home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗវ័យកណ្ដាល ឱបរឿង​ច្រើន​ហើយឧស្សាហ៍ស្ត្រេស ប្រឈមការភ្លេចច្រើន ពេលចាស់ទៅ

ស្រីៗវ័យកណ្ដាល ឱបរឿង​ច្រើន​ហើយឧស្សាហ៍ស្ត្រេស ប្រឈមការភ្លេចច្រើន ពេលចាស់ទៅ

ស្ត្រេស ជាបញ្ហា​មួយ ដែល​មនុស្ស​ភាគច្រើន បាន​ជួបប្រទះ ដោយសារ​តែ​សម្ពាធ​កាន់តែ​ធ្ងន់ៗទៅ ក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ បណ្ដាល​មកពី​គ្រួសារ​ផង ការងារ​ផង ការរកស៊ីផង និង​កត្ដា​មួយ​ចំនួន​ផ្សេងទៀត។ សម្រាប់​ស្ត្រីវ័យ​កណ្ដាល​វិញ ស្ត្រេស​មិន​ត្រឹមតែ​បង្ក​បញ្ហា​នៅពេល​បច្ចុប្បន្ន​ទេ វាថែម​ទាំង​អាច​បង្ក​ឲ្យ​ស្ត្រី ប្រឈម​ការ​ភ្លេចច្រើន​ទៀត ពេល​ចាស់ទៅ។

លទ្ធផល​នៃ​ការរកឃើញ​នេះ ចេញផ្សាយ​លើ​កាសែត​វេជ្ជសាស្ត្រ WebMD ដោយ​បាន​សិក្សា​មនុស្ស​ពេញវ័យ ជាង ៩០០​នាក់ មាន​អាយុ​ជាមធ្យម ៤៧ឆ្នាំ។ ក្នុង​នោះ បុរស ៤៧% និង​ស្ត្រី ៥០% បញ្ជាក់​ថា ពួកគេ​ជួប​បញ្ហា​ស្ត្រេស យ៉ាងតិច ១ដង/ឆ្នាំ ដូចជា ការរៀបការ ការលែងលះ ការបង្កើតកូន ការបាត់បង់​អ្នកជាទីស្រលាញ់ ការបាត់បង់ការងារ ការ​ជួប​គ្រោះថ្នាក់ ឬ​កើត​ជំងឺ​ធ្ងន់ធ្ងរ ឬ​ការចូលនិវត្តន៍​ជាដើម។

បន្ទាប់មកទៀត អ្នកចូលរួម​ក្នុង​ការសិក្សា ត្រូវតេស្ដ​ជំនាញ​ខួរក្បាល តាមរយៈ​ការចងចាំ ដោយ​ឲ្យ​ពួកគេ​រាប់ពាក្យ ចំនួន ២០ ឡើងវិញ​ភ្លាមៗ ក្រោយ​ពួកគេ​បាន​លឺ​ពាក្យ​ទាំងនោះ​ម្ដង និង​ម្ដងទៀត នៅ ២០​នាទី​ក្រោយ។ ជាមធ្យម អ្នកចូលរួម​ក្នុងការសិក្សា​រាប់បាន ៨​ពាក្យ​ភ្លាមៗ និង​ក្រោយ​មក​ទៀត ពួកគេ​អាច​រាប់ពី ៧-៦​ពាក្យ។

អ្នកស្រាវជ្រាវ រកឃើញ​ថា ការចងចាំ​ពាក្យ​ក្នុង​ចំណោមស្ត្រី​វ័យ​កណ្ដាល ដែល​ជួប​បញ្ហា​ស្ត្រេស បាន​ធ្លាក់ចុះ​ទ្វេដង។ ចំណែក​បុរស​វិញ ពុំមាន​បញ្ហា​ធ្លាក់ចុះ​ការចងចាំ​ពាក្យ​នោះទេ។ ការរកឃើញ​នេះ បាន​បង្កើន​ភស្ដុតាង​បន្ថែម​ទៀត​ថា អ័រម៉ូនស្ត្រេស ប៉ះពាល់​ខុសគ្នា​ចំពោះ​សុខភាព​ខួរក្បាល​ស្ត្រី និង​បុរស។

អត្ថបទពាក់ព័ន្ធ៖

ការសិក្សា​ពីមុន ក៏​រកឃើញ​ថា បញ្ហាស្ត្រេស ធ្វើឲ្យ​ស្ត្រី​ជួប​បញ្ហា​ការ​ចងចាំ និង​ការគិត​ លើស​បុរស​ចំនួន ៣​ដង។ ជាងនេះ​ទៅទៀត ស្ត្រី​ប្រឈម​នឹង​ជំងឺ​បាត់ការ​ចងចាំ (Alzheimer) ជាង​បុស ដោយ​ស្ត្រី ១/៦​នាក់ កើត​ជំងឺ​នេះ ពេល​ចាស់ទៅ ខណៈ​បុរស​មាន ១/១១​នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 23/08/2019
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
x