អ្នកជំនាញចិត្តសាស្រ្ត នៃសាកលវិទ្យាល័យ Washington Medical Center-Roosevelt លោកបណ្ឌិត Kristen Lindgren បានលើកឡើងថា ប្រភេទរឿងរន្ធត់អាចជួយឱ្យ មនុស្សបំបាត់ភាពភ័យខ្លាច នូវអ្វីដែលជាចំណុចខ្សោយរបស់ខ្លួន ឧទាហរណ៍ដូចទៅនឹង អ្នកជំងឺ Phobia (រោគខ្លាច) ខ្លាចសត្វពីងពាង ខ្លាចទីខ្ពស់ ខ្លាចរូបត្លុក អាចជម្នះទៅនឹងភាពភ័យខ្លាចទាំងនោះបាន ដោយសារទម្លាប់ប្រឈមនឹងរឿងទាំងនោះពីផ្នែកតូចៗទៅ។ ត្រង់នេះ អ្នកជំនាញ បានអះអាងថា រឿងរន្ធត់ ជួយឱ្យ អ្នកមើល អាចប្រឈមនឹងភាពភ័យខ្លាច ដែលខ្លួនធ្លាប់មាន និងហ៊ានប្រឈម ស្ថានការណ៍រន្ធត់ ដែលអាចកើតមាននៅអនាគតបាន ដែលភាសាបច្ចេកទេសនៃវិធីនេះ ហៅថា “Exposure Theraphy”។
យ៉ាងណាមិញ អ្នកជំនាញបានណែនាំ ឱ្យប្រើវិធីខាងលើ គឺនៅពេលដែលទំនេរ អារម្មណ៍ល្អ ឬពេលលំហែកាយ ដោយជ្រើសរើសមើលប្រភេទរឿងរន្ធត់ដែលខ្លួនចូលចិត្តមើលជាមុន។ ដោយឡែក អ្នកជំនាញក៏បានណែនាំ ដែរថា ពេលដែលពុំគួរមើលនោះ គឺនៅពេលមុនចូលគេង ព្រោះវាអាចរំខានដល់ដំណេក ដោយសាររឿងរន្ធត់ អាចធ្វើឱ្យ អារម្មណ៍ភ្ញាក់ បង្កជាភាពតានតឹង ស្របពេលរាងកាយ ត្រូវដល់ពេលសម្រាក។