home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ការ​ងារមួយ​ចំនួន​ អាចបង្កឲ្យមានអត្រាកើតជំងឺហឺត​ខ្ពស់ជាងការងារផ្សេង(ភាគទី ២)

ការ​ងារមួយ​ចំនួន​ អាចបង្កឲ្យមានអត្រាកើតជំងឺហឺត​ខ្ពស់ជាងការងារផ្សេង(ភាគទី ២)

ជំងឺ​ហឺត​ពាក់​ព័ន្ធ​នឹង​ការ​ប្រក​ប​ការ​ងារ ​គឺ​ជា​ពាក្យ​ដែល​ប្រើ​ដើម្បី​សំដៅ​ដល់​ជំងឺ​ហឺត​ដែល​បង្ក​ឲ្យ​មាន​ឡើង​ ឬ​បណ្តាល​ឲ្យ​កាន់​តែ​អាក្រក់​ធ្ងន់​ធ្ងរ​ឡើង​ដោយ​ការ​រង​ប៉ះ​ពាល់​ត្រូវ​នឹង​ផ្សែង​ចំ​ហាយ​ជាតិ​គីមី​ ឧស្ម័ន​ កំទេច​ធូលី​ និង​សារ​ធាតុ​ធ្វើ​ឲ្យ​រោល​រាល​ក្រហាយ​ដទៃ​ទៀត​នៅ​ក្នុង​ទីកន្លែង​ធ្វើ​ការ​ងារ​។​

ការ​ព្យា​បាល​បាន​ទាន់​ពេល​វេលា​អាច​នឹង​ជួយ​កែ​ត្រឡប់​ការ​ខូច​ខាត​បាន​។​ យ៉ាង​ណា​មិញ​ ការ​រង​ត្រូវ​ប៉ះ​ពាល់​អូស​បន្លាយ​ពេល​យូរ​ទៅ​នឹង​សារ​ធាតុ​ធ្វើ​ឲ្យ​រោល​រាល​ក្រហាយ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ប្រកប​ការងារ​ទំនង​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ហឺត​រ៉ាំ​រ៉ៃ​បាន​។​

១- នរណាដែលប្រឈមហានិភ័យខ្ពស់នឹងជំងឺហឺតពាក់ព័ន្ធនឹងការប្រកបការងារ ?

កត្តា​ហានិភ័យ​នៃ​ជំងឺ​ហឺត​ពាក់​ព័ន្ធ​នឹង​ការ​ប្រកប​ការងារ​រួម​មាន​៖​​

  • ប្រវត្តិ​វេជ្ជ​សាស្ត្រ​អាលែក​ហ្ស៊ី​ ឬ​ជំងឺ​ហឺត
  • ប្រវត្តិ​ក្រុម​គ្រួសារ​មាន​អាលែកហ្ស៊ី​ និង​ជំងឺ​ហឺត
  • បរិស្ថាន​ការងារ​ដែល​មាន​កត្តា​រំញោច​ជម្រុញ​ឲ្យ​មាន​ជំងឺ​ហឺត​
  • ការ​ជក់​បារី​

ថ្វី​បើ​មនុស្ស​ជាទូទៅ​អាច​កើត​មាន​​ជំងឺ​ហឺត​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រកប​ការងារ​នៅ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់​នៃ​ការងារ​ក្តី​ ក៏​មាន​អាជីព​ការងារ​ខ្លះ​បាន​ដាក់​និយោជិត​ឲ្យ​ប្រឈម​កាន់​តែ​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺ​ហឺត​ពាក់​ព័ន្ធ​នឹង​ការ​ប្រកប​ការងារ​ដែរ​។​ ទាំង​អស់​នោះ​រួម​មាន​ដូច​ជា​៖​

  • អ្នក​កាន់​ផ្ទេរ​ចាត់​ចែង​កាវ​ស្អិត​
  • អ្នក​កាន់​ផ្ទេរ​ចាត់​ចែង​សត្វ​ គ្រូ​ពេទ្យ​សត្វ​
  • អ្នក​ដុត​នំ​ អ្នក​កាន់​ម៉ាស៊ីន​កិន​ស្រូវ​
  • អ្នក​ធ្វើ​កម្រាល​ព្រំ​
  • កម្មករ​ការងារ​ទាក់​ទង​នឹង​លោហៈ​
  • កម្មករ​ព្រៃ​ឈើ​ ជាង​ឈើ​ អ្នក​ធ្វើ​ទូ​
  • ជាង​ធ្វើ​សក់​
  • បុគ្គលិក​ការងារ​ថែទាំ​សុខ​ភាព​
  • បុគ្គលិក​ការងារ​ឱសថ​សាស្ត្រ​
  • អ្នក​កែ​ច្នៃអាហារ​សមុទ្រ​​
  • អ្នក​កាន់​ផ្ទេរ​ចាត់​ចែង​គ្រាប់​ផ្លេកៗ​ក្នុង​ថ្នាំ​លាប​ក្រចក​
  • អ្នក​បាញ់​លាប​ថ្នាំ​ អ្នក​ដំឡើង​អ៊ីសូឡង់កម្ម​ បុគ្គលិក​វិស័យ​ឧស្សាហកម្ម​ជ័រ​ប្លាសិ្ទក​ និង​សារ​ធាតុ​ពពុះ​
  • បុគ្គលិក​កម្មករ​វាយន​ភ័ណ្ឌ​

២- រោគវិនិច្ឆ័យ និងការព្យាបាលជំងឺហឺតពាក់ព័ន្ធនឹងការប្រកបការងារ

វេជ្ជ​បណ្ឌិត​នឹង​ព្យាយាម​គិត​រិះ​រក​ឲ្យ​ឃើញ​អ្វី​ដែល​ដាស់​ភ្ញោច​ឲ្យ​អ្នក​ចេញ​រោគ​សញ្ញា​​ និង​បង្ហាញ​​ពី​សារ​ធាតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​រោល​រាល​ក្រហាយ​ ដែល​ទាម​ទារឲ្យ​មាន​ការ​ធ្វើ​តេស្ត​មួយ​ចំនួន​ដូច​ជា​៖

វាស់បរិមាណដង្ហើម៖ តេស្ត​នេះ​វាស់​ស្ទង់​ថា​តើ​អ្នក​ដក​ដង្ហើម​បាន​ល្អ​ប៉ុន​ណា​។​ ការ​ធ្វើ​តេស្ត​វាស់​ដង្ហើម​ជា​រឿយៗ​មាន​រយៈ​ពេល​ពី​១០ ទៅ​ ១៥ នាទី​។​ ក្នុង​អំឡុង​ការ​ធ្វើ​តេស្ត​នេះ​ អ្នក​ដក​ដង្ហើម​ចូល​ជ្រៅៗ​ ហើយ​បន្ទាប់​មក​ដក​ដង្ហើម​ចេញ​ឲ្យ​បាន​ខ្លាំង​តាម​ដែល​យើងអាច​ចូល​ទៅ​ក្នុង​បំពង់​ដែល​ត្រូវ​បាន​ត​ភ្ជាប់ទៅ​នឹង​ម៉ាស៊ីន​ដែល​ហៅ​ថា​នាឡិកា​ស្ទង់​ដង្ហើម​។​ ប្រសិន​បើ​រង្វាស់​រង្វាល់​​ស្ថិត​នៅ​ក្រោម​ចន្លោះ​តម្លៃ​មធ្យម​សម្រាប់​តម្លៃ​អស់​ទាំង​ឡាយ​ណា​នៅ​ក្នុង​ក្រុម​វ័យ​ និង​ភេទ​​របស់​យើង​ នោះ​យើង​អាច​នឹង​មាន​ផ្លូវ​ខ្យល់​រឹត​រួត​ហើយ​ ដែល​ជា​សញ្ញា​ឃើញ​មាន​ញឹក​ញាប់​ជា​ធម្មតា​នៃ​ជំងឺ​ហឺត​។​

ដើម្បី​បញ្ជាក់​យក​​​ជា​ការ​ វេជ្ជ​បណ្ឌិត​​នឹង​ផ្តល់​ឱសថ​ពង្រីក​ទង​សួត​ដល់​យើង​ ហើយ​បន្ទាប់​មក​ស្នើ​សុំ​យើង​ឲ្យ​ធ្វើ​តេស្ត​ម្តង​ទៀត​។​ ប្រសិន​បើយើង​​ធ្វើ​បាន​ល្អ​ជាង​មុន​នៅ​លើក​នេះ​ នោះមានន័យយើង​​ទំនង​ជា​មាន​ជំងឺ​ហឺត​​ហើយ​។​

ការវាស់ស្ទង់លំហូរខ្យល់ខ្ពស់បំផុត៖ តេស្ត​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​​ឧបករណ៍​ដែល​កាន់​នឹង​ដៃ​ដើម្បី​វាស់​ស្ទង់​ថា​តើ​យើង​អាច​ដក​ដង្ហើម​ចេញ​បាន​រហ័ស​ប៉ុន​ណា​។​ យើង​អាច​រុញ​ច្រាន​ខ្យល់​ចេញ​ពី​សួតបាន​កាន់​តែ​លឿន​ យើង​​កាន់​តែ​មាន​សុខ​ភាព​ល្អ​។​ វេជ្ជ​បណ្ឌិត​អាច​នឹង​ស្នើ​សុំ​យើង​​ឲ្យ​ប្រើ​ប្រាស់​ឧបករណ៍​នោះ​ក្នុង​អំឡុង​ម៉ោង​​ធ្វើ​ការ​ងារ​ និង​មិន​ធ្វើ​ការ​ងារដើម្បី​មើល​ថា​តើ​បញ្ហា​ដំណក​ដង្ហើម​​បាន​ប្រសើរ​ឡើង​ដែរ​ឬ​ទេ​ពេលយើង​​មិន​នៅ​ក្នុង​ទី​កន្លែង​ធ្វើ​ការ​។​

តេស្ត​នី​ទ្រិច​អុក​ស៊ីត៖​​ តេស្ត​នេះ​វាស់​ស្ទង់​កម្រិត​​ឧស្ម័ន​នីទ្រិច​អុក​ស៊ីត​នៅ​ក្នុង​ដង្ហើម​។​ អ្នក​ដែល​មាន​ជំងឺ​ហឺត​មាន​នីទ្រិច​អុក​ស៊ីត​កម្រិត​ខ្ពស់​។​

៣. តេស្តរកមើលសារធាតុធ្វើឲ្យកើតហឺត

ការ​ធ្វើ​តេស្ត​ស្បែក​អាលែក​ហ្ស៊ី​ជួយ​​ឲ្យ​គិត​រក​ឃើញ​ថា​យើង​មាន​អាលែក​ហ្ស៊ី​ទៅ​នឹង​សារ​ធាតុ​ជាក់​លាក់​មួយ​ចំនួន​។​ ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​តេស្ត​​ស្បែក​អាលែក​ហ្ស៊ី​ គឺ​ត្រូវ​​ចោះ​ទម្លុះស្បែក​​ដោយ​សារ​ធាតុ​បង្ក​អាលែក​ហ្ស៊ី​ដែល​មាន​កំហាប់​ខ្ពស់​។​ វេជ្ជ​បណ្ឌិត​​នឹង​រក​មើល​សញ្ញា​​ការ​ឆ្លើយ​តប​អាលែក​ហ្ស៊ី​។​ ថ្វី​បើ​ការ​ធ្វើ​តេស្ត​ស្បែក​មិន​មាន​ប្រយោជន៍​នៅ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ ភាព​មាន​ប្រតិ​កម្ម​រួស​ខ្លាំង​ទៅ​នឹង​ធាតុ​គីមី​ ក៏​ដោយ​ ក៏​ពួក​វា​អាច​ជួយ​នៅ​ក្នុង​ករណី​អាលែក​ហ្ស៊ី​ទៅ​នឹង​កម្ទេច​សំណក​ស្បែក​សត្វ​ ផ្សិត​ផ្អួរ​ សត្វ​ល្អិត​ក្នុង​ធូលី​ និង​ជ័រ​កៅ​ស៊ូ​ផង​ដែរ​។​

តេស្ត​សាក​សមត្ថ​ភាព​សួត៖​​ នៅ​ក្នុង​តេស្ត​នេះ​ អ្នក​នឹង​ដក​ដង្ហើម​នៅ​ក្នុង​ផ្សែង​ឧស្ម័ន​ដែល​មាន​ចំណួន​ដ៏​តិច​តួច​សារ​ធាតុ​បង្ក​អាលែក​ហ្ស៊ី​ជា​សក្តា​នុពល​ដើម្បី​មើល​ថា​តើ​វា​ភ្ញោច​ដាស់​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដែរ​ឬទេ​ ហើយ​មុខងារ​សួត​នឹង​ត្រូវ​បាន​វាយ​តម្លៃ​មុន​ និង​ក្រោយ​ពេល​អ្នក​ហឺត​ចូល​ផ្សែង​ឧស្ម័ន​ដើម្បី​មើល​ថា​តើ​សមត្ថ​ភាព​ក្នុង​ការ​ដក​ដង្ហើម​របស់​អ្នក​ត្រូវ​បាន​រង​ប៉ះ​ពាល់​ដែរ​ឬទេ​។​

ប្រសិន​បើ​អ្នក​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​ហឺត​ពាក់​ព័ន្ធ​នឹង​ការ​ប្រកប​ការ​ងារ អ្នក​នឹង​ត្រូវ​បាន​ចេញ​វេជ្ជ​បញ្ជា​នូវ​ឱសថ​ដ៏ស​មស្រប​ដើម្បី​គ្រប់​គ្រង​ស្ថាន​ភាព​របស់​អ្នក​។​ យ៉ាង​ណា​មិញ​ ក្រៅ​ពី​ប្រើ​ប្រាស់​ថ្នាំ​ហើយ​ វា​សំខាន់​ដែល​ត្រូវ​កាត់​បន្ថយ​ការ​រង​ត្រូវ​ប៉ះ​ពាល់​របស់​អ្នក​ទៅ​នឹង​សារ​ធាតុ​ភ្ញោច​ដាស់​ឲ្យ​មាន​ជំងឺ​ហឺត​នៅ​ក្នុង​ទី​កន្លែង​ធ្វើ​ការ​ដើម្បី​ចៀ​ស​វាង​ជំងឺ​ហឺតកើតភ្លាមៗ​។

សូម្បី​តែ​មាន​ការ​ព្យាបា​ល​ត្រឹម​ត្រូវ​ក៏​ដោយ​ ក៏ស្ថាន​ភាព​អ្នកជំងឺនឹង​កាន់​តែ​អាក្រក់​ឡើង​ប្រសិន​បើ​អ្នកជំងឺ​បន្ត​​​ប៉ះ​ពាល់​នឹង​សារ​ធាតុ​ភ្ញោច​បង្ក​ហេតុ​។​ សូម​ពិគ្រោះ​នឹង​វេជ្ជ​បណ្ឌិត​​អំពី​របៀប​ក្នុង​ការ​ចូល​ទៅ​ដោះ​ស្រាយ​នឹង​​​និយោជក​​ស្តី​អំពី​អ្វី​ដែល​អាច​ធ្វើ​បាន​អំពី​ស្ថាន​ភាព​យើង។​

យើង​អាច​នឹង​ភ្លេច​ខ្លួន​ក្នុងជំងឺ​ហឺតខ្លួន​ឯង​ នៅ​ពេល​ដែល​ការងារ​យើង​កំពុង​ធ្វើ​កំពុងតែ​មាន​ផលិត​ភាព​ខ្ពស់។ យ៉ាងណា​មិញ បើ​សិនជា​យើងមិន​អាច​ធ្វើ​ឲ្យ​លក្ខខណ្ឌ​នៅ​កន្លែង​ការងារ​ល្អប្រសើរ​សម្រាប់សុខភាព ហើយ​ស្ថានភាពជំងឺ​ហឺត​នៅតែមិន​ល្អ​ប្រ​សើរទេនោះ យើង​គួរ​ពិចារណាប្តូរកន្លែង​ធ្វើការ​ហើយ។

អត្ថបទពាក់ព័ន្ធ៖

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Meng Vatana កែសម្រួល​ចុងក្រោយ 15/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x