home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗមកដឹង​វិធីគណនារក​ថ្ងៃណា​អាចរួមភេទមានកូនបាន​

ស្រីៗមកដឹង​វិធីគណនារក​ថ្ងៃណា​អាចរួមភេទមានកូនបាន​

ស្រីៗ​យើង​ធ្លាប់​ឆ្ងល់​ទេ​ថា​បើ​វដ្តរដូវ​អ្នក​ខ្លះ​មាន​២៨ថ្ងៃ ខ្លះ​មាន​៣៥ថ្ងៃ និង​ខ្លះ​មាន​ត្រឹម​២១​ថ្ងៃ ​តើ​អាច​កំណត់​ថ្ងៃ​ធ្លាក់​មេ​ជីវិត​​ញី​បាន​យ៉ាង​ដូច​ម្ដេច​ដែរ? ស្រីៗ​យើង​គួរ​ដឹង​ថា​ការ​ស្វែង​យល់​ពី​វដ្ដ​រដូវ​ និង​ការ​ប្រែ​ប្រួល​នានា​របស់​រាងកាយ​​ក្នុង​ពេល​មក​រដូវ​អាច​ជួយ​គ្នា​យើង​ឲ្យ​ដឹង​បាន​ថា​ថ្ងៃ​ណា​អាច​នឹង​ជា​ឱកាស​សម្រាប់​ការ​មាន​ផ្ទៃ​ពោះ​បាន។

ជាមធ្យម​​វដ្ដ​រដូវ​របស់​ស្រីៗ​យើង​គឺ​មាន​២៨​ថ្ងៃ ប៉ុន្តែជា​ធម្មតា​វដ្ដ​រដូវ​អាច​មាន​រយៈពេល​ចន្លោះពី​២១​ទៅ​៣៥​ថ្ងៃ។ ដោយ​សារ​តែ​ហេតុនេះ​ហើយ​បាន​ជា​ពេល​វេលា​មុន​មាន​​ការ​ទុំ​ធ្លាក់​មេ​ជីវិត​ញី​ក៏​មាន​ភាព​ខុស​គ្នា​ដែរ​គឺ​អាច​ពី​១៣​ទៅ​ដល់២០​ថ្ងៃ។​

មានរដូវ១

អត្ថបទពាក់ព័ន្ធ៖

ការ​ដឹង​ពី​រយៈ​ពេល​នៃ​ការ​ទុំ​ធ្លាក់​មេ​ជីវិត​ញី​គឺ​មាន​សារៈសំខាន់ ព្រោះថា​នេះ​ជា​ពេល​វេលា​ដែល​អាច​ឲ្យ​ស្រីៗ​យើង​មាន​ផ្ទៃពោះ​បាននៅ​ពេល​រួម​ភេទ​។ ក្រោយ​ពី​មេជីវិត​ទុំធ្លាក់ ស្រីៗ​យើង​អាច​នឹង​មាន​រដូវ​វិញ​នៅ​ចន្លោះ​១៤ ទៅ ១៦​ថ្ងៃ​បន្ទាប់ បើ​ស្រីៗ​យើង​មិន​មាន​បញ្ហា​សុខ​ភាព ឬ​មាន​ផ្ទៃពោះ​ទេ​នោះ។​​​

ចុះ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​ពេល​ណា​មេ​ជីវិត​ញី​ទុំ​ធ្លាក់​មក​នោះ? ការ​ដឹង​ថា​ពេល​ណា​មេ​ជីវិត​ញី​ទំ​ធ្លាក់​គឺ​មាន​កម្មវិធី​គណ​នា​បាន​​ដោយ​គ្រាន់​តែ​បំពេញ​ថ្ងៃដែល​យើង​មក​រដូវ និងចំនួន​ថ្ងៃ​​នៃ​វដ្ដ​រដូវ​របស់​យើង​។ ​សូម​ចុច​ត្រង់​នេះ

ក្រោយ​ពី​គណនា​យើង​នឹង​ឃើញ​ពី​ពេល​វេលា​ដែល​យើង​អាច​នឹង​មាន​ធ្លាក់​មេ​ជីវិត​ញី។ ឧទាហរណ៍​ថា​យើង​​មាន​រដូវ​នៅ​ថ្ងៃទី​២៤ ខែ​សីហា ហើយ​វដ្ដ​រដូវ​របស់​យើង​គឺ​២៨ថ្ងៃ នោះ​ថ្ងៃ​បង្ក​កំណើត និង​ឱកាស​មាន​ផ្ទៃពោះ​ពេល​រួម​ភេទ​របស់​ស្រីៗ​យើង​គឺ​ចន្លោះ​ពី​ថ្ងៃទី​២ ដល់​ទី៩ ខែ​កញ្ញា ហើយ​ថ្ងៃ​ដែល​គិត​ថា​មេ​ជីវិត​ញី​អាច​ទុំ​ធ្លាក់​មក​គឺ​ថ្ងៃទី៧ ខែ​កញ្ញា​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.womenshealth.gov/pregnancy/you-get-pregnant/trying-conceive

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 12/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត