គេថា សុខភាពល្អឬដុនដាប គឺអាស្រ័យលើទម្លាប់ និងការហូបចុក។ សុខភាពផ្លូវភេទ របស់ប្រុសៗក៏ដូចគ្នា។ ដឹងចំណីប៉ូវ ញ៉ាំមានអនាម័យ ក្នុងកម្រិតល្អ ប្រាកដជាជួយអាអូនតូចបានច្រើន ហើយធ្វើការមិនទម្រន់។ ប្រដាប់ភេទប្រុសៗ អាចឡើងរឹងបានអាស្រ័យលើកម្រិតអ័រម៉ូន តេស្ដូតេរ៉ូន។ ចំណីអត់ល្អ ហើយជះផលអាក្រក់ដល់សមត្ថភាពផ្លូវភេទ របស់ប្រុសៗមាន៖
១- សាច់ជាប់ខ្លាញ់
សាច់សត្វ ជាពិសេសសាច់ជាប់ខ្លាញ់ដែលគ្នាយើងថាឆ្ងាញ់ ពិតជាប៉ះពាល់ដល់សុខភាពបេះដូង និងបង្កជាបញ្ហាលិង្គមិនឡើងរឹងដែរ។ បញ្ហាចរន្តឈាមរត់ល្អ គឺជារឿងដែលចាំបាច់ដើម្បីធ្វើឲ្យលិង្គឡើងរឹងបានល្អ។ តែបើយើងមានបញ្ហាសរសៃឈាមបេះដូង នោះក៏ប្រឈមជាមួយបញ្ហាអសមត្ថភាពផ្លូវភេទដូចគ្នា។
កូលេស្តេរ៉ុលខ្ពស់ក្នុងសាច់ នឹងបង្កឲ្យកើតជាជំងឺបេះដូង និងបញ្ហាលិង្គមិនឡើងរឹងបាន។ បន្ថយសាច់មិនល្អ (សាច់ជាប់ខ្លាញ់) ហើយងាកមកញ៉ាំប្រភេទអាហារសម្បូរប្រូតេអ៊ីនល្អៗ រួមមានអាស៊ីដខ្លាញ់អូមេហ្កា៣ (ត្រី) និងខ្លាញ់បានមកពីគ្រាប់រុក្ខជាតិ ផ្លែប៊ើរ ឬអាចប្រើប្រេងអូលីវជំនួសវិញក៏បាន។