ស្រោមអនាម័យមានបែងចែកទំហំច្រើនខុសៗគ្នា ដើម្បីតម្រូវអាអូនតូចយើងឲ្យត្រូវស្តង់ដារ បើគ្នាយើងប្រើស្រោមអនាម័យទំហំតូចពេក នឹងធ្វើឲ្យរាំងស្ទះលំហូរឈាមហូរទៅកាន់លិង្គ នឹងធ្វើឲ្យលិង្គមិនអាចឡើងរឹងអស់ដល់កម្រិត។
បើយើងប្រើស្រោមអនាម័យធំជាងអាអូនតូចវិញ អាចនឹងធ្វើឲ្យប្រសិទ្ធភាពថយចុះ ព្រោះស្រោមអនាម័យមានទំហំធំពេក មិនអាចការពារបានជិត ១០០ភាគរយ នោះទេ មិនតែប៉ុណ្ណោះ ក៏អាចរបូតចេញពេលយើងកំពុងអីៗទៀតផង ហេតុនេះ ជាប្រឈមហានិភ័យដៃគូយើងមានផ្ទៃពោះ ឬអាចជំងឺកាមរោគផ្សេងៗបានយ៉ាងងាយ។
២- ពាក់ខុសខាង
ស្រោមអនាម័យ ត្រូវគេផលិតឡើងសម្រាប់ពាក់បានតែម្ខាងប៉ុណ្ណោះ បើប្រើត្រឹមត្រូវតាមការណែនាំ ច្បាស់ជាមានភាពងាយស្រួល ប៉ុន្តែប្រើមិនបានត្រឹមត្រូវវិញ យើងប្រហែលជាជួបផលវិបាកហើយ។ មានស្រោមអនាម័យមួយចំនួនត្រូវបានគេផលិតឡើងជាពិសេស ដោយវាមានតួនាទីជាភ្នាក់ងារសម្លាប់មេជីវិតឈ្មោល បើយើងប្រើស្រោមអនាម័យប្រភេទនោះខុសខាង មុខងារមួយនេះក៏ត្រូវថយចុះមិនខាន។
៣- រក្សាទុកមិនបានត្រឹមត្រូវ
ប្រុសៗជាច្រើន តែងតែទុកស្រោមអនាម័យនៅក្នុងកាបូបលុយ ឬក្នុងហោប៉ៅខោ ក៏ជារឿងធម្មតាទៅហើយ ព្រោះយើងមិនអាចដឹងបានមុនទេថា ពេលដាច់យប់អាចមានរឿងអ្វីកើតឡើងខ្លះ ហេតុនេះត្រៀមទុកជាប់ខ្លួន ជារឿងត្រឹមត្រូវ។