home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ប្រុសៗគួរដឹង បើស្ថិតនៅក្នុងកាលៈទេសៈបែបនេះ ដៃគូមិនចង់រួមភេទទេ

ប្រុសៗគួរដឹង បើស្ថិតនៅក្នុងកាលៈទេសៈបែបនេះ ដៃគូមិនចង់រួមភេទទេ

ក្នុង​កាលៈទេសៈ​ទាំង​ប៉ុន្មាន​នេះ ស្រី​ៗ​ពិតជា​គ្មាន​អារម្មណ៍​រួម​ភេទ​ឡើយ ហើយ​បើ​នៅ​តែ​ជម្នះ​តាម​ចិត្ត​ចង់​អាច​បង្ក​ជា​ហិង្សា ឬ​ក៏​ការ​សម្រេច​ទាំង​បង្ខំ ហើយ​កត្តា​ទាំងនេះ​ធ្វើឲ្យ​ជីវិត​សិច​គ្មាន​ក្ដី​សុខ​ឡើយ។ នេះ​បើ​តាម​សម្ដី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ផ្ដល់​ជា​ដំបូន្មាន​ថា មនុស្សស្រី​មិន​ចង់​រួម​ភេទ​ឡើយ ពេល​មាន​អាការៈ​ទាំង ៤ ដូច​ខាងក្រោម៖

១- ពេល​ឈឺថ្កាត់

បុរស​ល្អ ត្រូវ​ចេះ​ដឹង​ពី​សុខទុក្ខ​ដៃគូ ហើយ​អំឡុង​ពេល​​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ធ្លាក់​ខ្លួន​ឈឺ​មិន​គួរ​រួម​ភេទ​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព ហើយ​អាច​បណ្ដាល​ឲ្យ​អ្នក​ឈឺ​កាន់តែ​ខ្លាំង​លើស​មុន​ទៀត។

មិនចង់រួមភេទHello_គ្រូពេទ្យ

២- ពេល​មក​រដូវ

ពេល​មក​រដូវ​មនុស្ស​ស្រី​ពិតជា​មួម៉ៅ ធុញថប់ ខ្លាំង​ណាស់ ហើយ​កុំ​ថា​ឡើយ​ចង់​រួម​ភេទ គ្រាន់តែ​គេង​ឱប​ធម្មតា​ក៏​មិន​ចង់​ផង។ ដូចនេះ​ពេល​មក​រដូវ គឺជា​ពេល​មិន​គួរ​រួមភេទ​ទេ ព្រោះ​ថា​ឈាម​រដូវ​គឺ​ជា​ឈាម​មិន​ល្អ ពេល​ប្រព្រឹត្ត​ទៅ​អាច​ឆ្លង​ជំងឺ​កាមរោគ​ផ្សេង​ៗ​ដូចជា​អេដស៍ ថ្លើម ស្វាយ ប្រមេះ ជាដើម។ ចំណែក​ខាង​បុរស​វិញ​អាច​រលាក​ប្រដាប់​ភេទ រលាក​ក្បាល​លិង្គ ជាដើម។

៣- ពេល​អស់​កម្លាំង​ខ្លាំង

មនុស្ស​ស្រី​ពេល​អស់​កម្លាំង គ្មាន​គំនិត​​គិត​ពី​រឿង​នោះ​ឡើយ ហើយ​បើ​នៅតែ​បង្ខំ​អាច​ធ្វើឲ្យ​ប៉ះពាល់​អារម្មណ៍​ដៃគូ​បាន ហើយ​អ្នក​ទាំងពីរ​​​គ្មាន​ភាព​សុខ​ស្រួល​​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​អ្នក​ចង់​បាន​កូន​វិញ មេ​ជីវិត​ប្រាកដ​ខ្សោយ ទឹក​កាម​តិចចឹងពិបាកក្នុងការបង្កកំណើត។

៤- ពេល​តានតឹង

មិន​ថា​ការងារ​ក្នុង ឬ​ក្រៅ​ផ្ទះ​មនុស្ស​ស្រី​រ៉ាប់រង​ទាំងអស់ ដូចនេះ​បញ្ហា​តានតឹង​ផ្លូវ​អារម្មណ៍​ក៏​គេច​មិន​រួច​ដែរ ដូចនេះ​បើ​យើង​ចង់​រួម​ភេទ​នៅ​ពេល​នេះ នាង​អាច​គ្មាន​អារម្មណ៍​ឡើយ ហើយ​បើ​ប្រញាប់​ចង់​បាន​កូន ទាំង​ដៃគូ​កំពុង​តានតឹង គឺ​មិន​អាច​ទទួល​បាន​ភាព​ជោគជ័យ​ទេ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​​ព្យាបាល​ជូន​ឡើយ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 04/07/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត