home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

៦ ចំណុច បញ្ជាក់ថាសមត្ថភាពរឿងលើគ្រែយើងអន់បំផុត

៦ ចំណុច បញ្ជាក់ថាសមត្ថភាពរឿងលើគ្រែយើងអន់បំផុត

ប្រុសៗ​មួយចំនួន ចូលចិត្តអួត​អាង​រឿង​លើគ្រែ ខ្លួន​ពូកែអ៊ីចេះ ពូកែ​អ៊ីចុះ អួត​នុះអួត! ប្រយ័ត្នពេល​ជួបអ្នក​ជំនាញ​ផ្លូវ​ភេទ បែរ​ទទួល​ពិន្ទុ​សូន្យ​ទៅ! ត្រូវ​ដឹង​ផង ពាក់ព័ន្ធ​នឹង​សមត្ថភាព​រួម​ភេទ មិន​គ្រាន់​តែ​សំដៅ រឿង​ដល់​ចំណុច​កំពូល ឬ​រួម​ភេទ​បាន​ច្រើន​ដង​នោះទេ គឺសំដៅ​លើ​ការ​រួម​ភេទ​មួយ ជួយ​ឲ្យ​ដៃគូ​ទាំង​សង​ខាង មាន​ភាព​ស្រើប​ស្រាល​ខ្លាំង ឈាន​ដល់​កំពូល និង​ពេញ​ចិត្ត​ការ​រួម​ភេទដ៏​អស្ចារ្យ​នេះ បើ​មិន​អ៊ី​ចឹង ទំនាក់ទំនង​អាច​នឹង​ខ្សោះ​កក្រោះ​នៅ​ពេល​ណាមួយ។ “Hello គ្រូពេទ្យ” នឹង​លើ​ឡើង​ពី​ចំណុច​ទាំង​ ៦ ពាក់ព័ន្ធ​ការ​រួម​ភេទ អាច​បញ្ជាក់ថា សមត្ថ​ភាព​ផ្លូវភេទ​យើង​អន់​បំផុត។​

១- បំពេញ​បំណង​សម្រាប់​តែ​ខ្លួន​ឯង

បើ​នៅពេល​កំពុង​ចាប់​ផ្តើម​ប្រតិបត្តិ​ការលើ​គ្រែ បើ​យើង​​គិត​តែ​ពី​អ្វី​ខ្លួន​ចង់​បាន មិនគិត​ដល់​អារម្មណ៍​ដៃ​គូ ​ត្រូវ​តែ​គិត​ឡើង​វិញភ្លាម ហើយ​ពិនិត្យ​មើល​ជីវិត​ផ្លូវ​ភេទ​របស់​យើង​​ម្ដង​ទៀត។ ការ​​ស្វែង​យល់ពីអារម្មណ៍ អ្វី​​ដៃ​គូចង់​បាន ​ជា​រឿង​ចាប់​ផ្ដើមដ៏​សំខាន់​មួយ ក៏​ជា​រឿង​ល្អ​ ដោយ​សារ​តែអាច​​ធ្វើ​ឲ្យ​យើង​ទាំង​សង​ខាង អាច​ធ្វើ និង​ទទួល​អ្វី​គ្រប់​យ៉ាង​ បំពេញ​ចំណង់​រៀង​ខ្លួន​ៗ។

២- មិនចេះ​លៃ​លក​ពេល​ជាក់​លាក់​ដើម្បី​ចាប់​ផ្តើម

ពេល​ខ្លះ​ប្រុសៗ ឬ​ស្រីៗ អាច​នឹង​មាន​ការ​រួម​ភេទ​រយៈ​ពេល​យូរបន្តិចមែន ​ប៉ុន្តែ​ ក៏មិន​មែន​គ្រប់​គ្នា សុទ្ធ​​ចង់​រួម​ភេទចំណាយ​ពេល​យូរ​ ដូច​រត់​ហាត់​ប្រាណនោះ​ដែរ។ តាម​​ពិត​ទៅ​ គ្នា​យើង​ភាគ​ច្រើន ពិសេស​​ស្រី​ៗ ចូល​ចិត្ដ​ឈាន​ដល់​ចំណុច​កំពូល​ឲ្យ​បាន​​លឿន ​ឆាប់​ចប់។ ហើយ​​បើ​ខាង​ប្រុស ​ប្រើ​ដៃ​វាយ​លុក​ ​ដូច​ក្នុង​រឿង​កុន ​មួយ​ទំហឹង​ៗ ​គួរ​តែ​កាត់បន្ថយតិចនិក​នេះ​​ខ្លះទៅ ​ពិសេស​ពេល​​​រួម​ភេទ​ជា​មួយ​ដៃ​គូ​ភេទ​ផ្ទុយ​គ្នា។ យើង​​ប្រហែល​ត្រូវ​ការ​ពេល​វេលា​ជាក់​លាក់​ណា​មួយ​ មុន​ចាប់​ផ្ដើម​មាន​ការ​ស៊កលិង្គ​​បញ្ចូលក្នុង​ទ្វារមាស ដូច​នេះ ​មិន​ចាំ​បាច់​​ចំណាយ​ពេលបបោស​អង្អែល​​ច្រើន​ពេក​ទេ ព្រោះ​ពេល​ខ្លះ​បបោសអង្អែល​បន្តិច​បន្តួច អាច​នឹងធ្វើ​ឲ្យ​យើង​ទាំង​សង​ខាង​មាន​អារម្មណ៍​ស្រើប​ស្រាល​ជាង​អ្វី​យើង​គិត​ទៅ​ទៀត។

៣- ផ្ដោតលើរឿង​ដល់​ចំណុច​កំពូល​ខ្លាំងពេក

ពិត​មែន ចំពោះ​ការ​រួម​ភេទ ដល់​ចំណុច​កំពូល គឺ​​រឿង​សំខាន់បំផុត ហើយ​ចំពោះយុវវ័យ​​សម័យ​នេះ​ តែង​ខ្វល់​ខ្វាយ​ពី​រឿង​នេះ ​ច្រើន​ជាង​សម័យ​មុន។ ប៉ុន្តែ​មាន​មូល​ហេតុ​ជា​ច្រើន ​ធ្វើ​ឲ្យគ្នា​យើង​​ខ្លះ ​មិន​អាចឈាន​ដល់​ចំណុច​កំពូល​ មាន​ដូច​ជា​ ​បញ្ហា​សុខ​ភាព ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​បាក់​ទឹក​ចិត្ដ ប្រើ​ដៃ​សាប់​លិង្គ​ច្រើន​ដង ​និង​ញឹក​ញាប់​ពេក (Whiskey-dick) ឬ​អាច​បណ្ដាល​មក​ពី​អស់​កម្លាំង​ខ្លាំង​ ឬ​ស្ត្រេស​ខ្លាំង​ពេកក៏មាន។ ហេតុនេះ ចំពោះ​ស្រីៗ ការ​បង្ខំ​ឲ្យ​ដៃ​គូខាង​ប្រុស ​ប្រឹង​ឲ្យ​ដល់​ត្រើយ ​អាច​ធ្វើ​ឲ្យ​ខាងប្រុស​​ខ្មាស់​ខ្លួន​ឯង ឬ​អារម្មណ៍​មិន​ល្អ។

រួមភេទ

អត្ថបទ​ពាក់ព័ន្ធ៖

៤- មិនសុំអ្វីខ្លួនចង់បានពី​ដៃ​គូ

នៅ​ពេលយើង​មិន​សូវពូកែ​​រឿង​លើ​គ្រែ មិន​មែន​ត្រឹម​តែធ្វើ​ឲ្យ​ដៃ​គូ មិន​អស់​ចិត្ដ​តែ​មួយ​មុខ​នោះ​ទេ ព្រោះបើ​មិន​សូវ​ខ្វាយ​ខ្វល់ពី​រឿង​នេះ ​ធ្វើ​ដូច​ជាចូល​ចិត្ដ​ជីវិត​ផ្លូវ​ភេទ​ខ្លួនខ្លាំង ​តាម​ពិត​មិន​ទាន់​ទទួល​បាន​អ្វី​ខ្លួន​ចង់នោះ​ អាច​​នឹង​ធ្វើ​ឲ្យ​ដៃ​គូយើង​​អន់​ចិត្ដ​ដូច​គ្នា។ ដៃ​គូយើង ​នឹង​មាន​អារម្មណ៍​ធុញ​ថប់​ ​ឈឺ​ចាប់ ​បើ​បាន​ដឹង​ថា យើង​​​មិន​និយាយ​ការ​ពិត​ប្រាប់ ខណៈ​ដៃ​គូរួម​ភេទ​ល្អ ​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ជា​មួយ​គ្នា និង​ស្មោះ​ត្រង់​ជា​មួយ​ខ្លួន​ឯង។

៥- ដៃគូអស់អារម្មណ៍រលីងបន្ទាប់រួម​ភេទរួច

បើ​មាន​ភាគី​ណា​មួយបញ្ចេញ​​អារម្មណ៍​ឆ្គង​ៗ បន្ទាប់​ពី​ពេល​រួម​ភេទ​រួច នោះ​​អំឡុង​ពេល​ប្រតិបត្តិ​ការ ប្រហែល​ជា​មាន​រឿង​អ្វី​មួយ​កើត​ឡើង​មិនខាន។ ពេល​វេលា​ក្រោយ​រួម​ភេទ​រួច ​គួរ​តែ​ជាទិដ្ឋ​ភាព​ស្អិត​រមួត លែង​សើច​ ឬ​ជា​ពេលស្រស់​បំព្រងមួយ ដូច​នេះ​​បើ​ដៃ​គូយើង​​មើល​ទៅ​មិន​សប្បាយ​ចិត្ដ ​ប្រហែល​ជា​ត្រូវ​សួរថា​ មាន​រឿង​អ្វី​កើត​ឡើង​ដែរ​ឬ​អត់? មាន​អ្វី​ខ្លះយើង​​អាច​ធ្វើ​បាន​ ដើម្បី​ធ្វើ​ឲ្យជួយ​ដៃ​គូឲ្យ​​សប្បាយ​ចិត្ដ​នៅ​ពេលរួមភេទ​លើក​ក្រោយ។

៦- មិនព្រមនិយាយអ្វី​ខ្លួន​មិន​ពេញ​ចិត្ត​ចេញមកក្រៅ

និយាយពី​សមត្ថភាព​អន់រឿង​លើ​គ្រែ មិន​មែន​សំដៅ​តែ​នៅ​ពេល​រួម​ភេទ​មួយ​មុខ​នោះ​ទេ រឿង​ទាំង​អស់​ដែល​កើត​ឡើង​ខាង​លើ​នេះ ​សុទ្ធ​តែ​អាច​ដោះ​ស្រាយ​បាន​ តាម​រយៈការ​និយាយ​គ្នាដោយ​ផ្ទាល់។ ​បើ​​មិន​និយាយ​ចេញ​មក ​អាច​នាំ​ឲ្យពិបាកបី​ដោះ​ស្រាយ​ឲ្យ​ប្រសើរ​ឡើងវិញ​ណាស់។ យើង​ក៏​ត្រូវ​និយាយពី​អ្វីខ្លួនចង់​បាន​ឲ្យ​ច្រើន ដូចរឿង​យើង​​មិន​ពូកែ​រួមភេទ​ដូច​គ្នា និង​ត្រូវ​និយាយថា យើង​​បារម្ភ ​មិន​អាច​ធ្វើ​បាន​ ធ្វើ​ឲ្យ​ការ​រួម​ភេទ​នេះ ស្រើប​ស្រាល​ជាដើម។ ​បើ​រឿង​លើ​គ្រែ​យើង​​ល្អ​ហើយ​នោះ ​ប្រហែល​ជា​មិន​សូវ​មាន​រឿង​និយាយ​ទៅ​ប៉ះ​ពាល់​អារម្មណ៍​ច្រើន​ទេ នៅ​ពេល​យើង​និយាយរឿង​ល្អ​ឲ្យ​បាន​ច្រើន កាន់​តែ​ងាយ​ស្រួល​ស៊ក​បញ្ចូលរឿង​មិន​ល្អ​ទៅ​ក្នុង​ការ​និយាយ​គ្នា​ថែមទៀត។ ហេតុនេះ ដើម្បី​កុំ​ឲ្យក្លាយ​ខ្លួន​ជា​ជនបរាជ័យ​រឿង​លើគ្រែ ត្រូវ​តែ​និយាយ​គ្នា​ជា​មួយដៃគូ​យើងឲ្យ​បានច្រើន។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

7 Signs You’re Bad In Bed

https://www.bustle.com/articles/129681-7-signs-youre-bad-in-bed

Accessed: 8 January, 2017

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ណៃ ទូច នៅ 21/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x