ការរួមភេទក៏ជាផ្នែកមួយជួយរក្សាទំនាក់ទំនងស្នេហាឲ្យមានភាពរឹងមាំ។ ការរួមភេទមិនត្រឹមតែធ្វើឲ្យទំនាក់ទំនងផ្លូវកាយនិងផ្លូវអារម្មណ៍របស់យើង និងដៃគូមានការរីកចម្រើននោះទេ តែក៏ជួយឲ្យសុខភាពយើងល្អទៅតាមនោះដែរ។ ចុះហេតុអ្វីបានជាអត្រានៃការរួមភេទរបស់គ្នាយើងមួយចំនួនបែរជាថយចុះទៅវិញ?
១- គ្រែមិនទាក់ទាញ
គ្នាយើងគួរដឹងថាគ្រែគួរតែត្រូវប្រើសម្រាប់តែការគេង និងការរួមភេទប៉ុណ្ណោះ។ គ្រឿងអេឡិចត្រូនិកដូចជាទូរស័ព្ទ និងកុំព្យូទ័រគឺមិនគួរឲ្យមាន និងប្រើនៅលើគ្រែនោះទេ ព្រោះថារបស់ទាំងនេះអាចបង្កឲ្យយើងគេងមិនលក់ និងបន្ថយចំណង់ផ្លូវភេទ។ សាកគិតទៅមើល៍ពេលដែលភាគីម្ខាងមានចំណង់ ហើយម្ខាងទៀតកំពុងតែចុចកុំព្យូទ័រយ៉ាងជក់ចិត្ត តើទៅជាបែបណា? ប្រសិនបើគ្នាយើងមិនចង់ឲ្យខូចអារម្មណ៍ទេ មិនគួរយកឧបករណ៍ទាំងនោះទៅលេងលើពូកទេ។
២- ថ្នាំដែលយើងកំពុងប្រើអាចបន្ថយអារម្មណ៍ផ្លូវភេទ
ការព្រួយបារម្ភក្នុងការមានកូនហើយប្រើថ្នាំពន្យារកំណើតក៏ធ្វើឲ្យមានការថយចុះអារម្មណ៍ផ្លូវភេទដែរ។ មូលហេតុនេះបណ្ដាលមកពីអ័រម៉ូនអីស្ត្រូសែនប្រឆាំងនឹងអ័រម៉ូនភេទ។ ការប្រើប្រាស់ថ្នាំផ្សេងទៀតដូចជាថ្នាំបន្ថយការថប់បារម្ភ បាក់ទឹកចិត្ត បន្ថយសម្ពាធឈាម និងថ្នាំបន្ថយជាតិអាស៊ីដក្រពះ ជាដើម ក៏បង្កឲ្យមានការធ្លាក់ចុះអារម្មណ៍ផ្លូវភេទដែរ។ យើងអាចប្រឹក្សាពីបញ្ហានេះជាមួយគ្រូពេទ្យបាន។ យើងមិនត្រូវផ្លាស់ប្ដូរកម្រិតថ្នាំដោយខ្លួនឯងនោះទេ មានតែគ្រូពេទ្យទេអាចផ្លាស់ប្ដូរកម្រិតថ្នាំដល់យើង ដោយធានាពីសុខភាពផ្លូវភេទឲ្យនៅតែបន្តសកម្មដដែល។