ម៉េចបានអ្នកខ្លះមិនអាចដល់ចំណុចកំពូលពេលរួមភេទ?

    ម៉េចបានអ្នកខ្លះមិនអាចដល់ចំណុចកំពូលពេលរួមភេទ?

    បញ្ហា​មិន​ងាយ​​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ ​កើត​មាន​ឡើង​នៅ​ពេល​ដែល​យើង​ពិបាក​ដល់​ចំណុច​កំពូល​ពេល​រួម​ភេទ​ម្ដងៗ។ ការណ៍​នេះ​ធ្វើ​ឲ្យ​យើង​ត្រូវ​ការ​ពេល​យូរ​​ដើម្បី​ឡើង​ដល់​ចំណុច​កំពូល ឬ​បាន​ដល់​ចំណុច​កំពូល​តិច​ជាង​ការ​រំពឹង​ទុក ហើយ​ពេល​ខ្លះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​សោក​សៅ ឬ​ព្រួយបារម្ភ​ជា​ដើម។​ បញ្ហា​មិ​ន​ងាយ​ដល់​ចំណុច​កំពូល​នេះ ច្រើន​កើត​មាន​លើ​ស្រ្តី​ ច្រើន​ជាង​បុរស។

    រួមភេទ

    ហេតុ​អ្វី​បាន​ជា​យើង​ជួប​បញ្ហា​មិន​ងាយ​ដល់​ចំណុច​កំពូល?

    យើង​ពិបាក​នឹង​វាយ​តម្លៃ​លើ​មូល​ហេតុ​នាំ​ឲ្យ​មាន​​​បញ្ហា​មិន​ងាយ​ដល់​ចំណុច​កំពូល​ ឬ​អារម្មណ៍​ស្រើម​ស្រាល​ខ្លាំង​ពេល​រួម​ភេទ​នេះ​ណាស់។ ចំពោះ​ស្រីៗ​ទំនងជា​ពិបាក​ដល់​ចំណុច​កំពូល​ដោយ​សារ​បញ្ហា​រាងកាយ ផ្លូវ​ចិត្ត ឬ​កត្តាចិត្ត​សាស្រ្ត​មួយ​ចំនួន​ផ្សេង​ទៀត​។ បើ​និយាយ​ជាទូទៅ​មនុស្ស​យើង​អាច​ជួប​បញ្ហា​នេះ ដោយ​សារ​កត្តា​អ័រម៉ូន សុខភាព​ផ្លូវ​កាយ របៀបរប​រស់​នៅ និង​ទំនាក់​ទំនង​ដៃគូ​ជា​ដើម។ យ៉ាងណា ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​នេះ។

    • វ័យ​កាន់តែ​ចាស់
    • ភាព​ខ្មាស​អៀន
    • កម្រិត​អ័រម៉ូន​ប្រែ​ប្រួល
    • ជួប​បញ្ហា​ស្រ្តេស​ច្រើន ឬហត់នឿយ​ខ្លាំង​​
    • មិន​ពេញ​ចិត្ត​នឹង​រាង​កាយ​ខ្លួន​ឯង
    • កំពុង​ប្រើ​ប្រាស់​ថ្នាំមួយ​ចំនួន និង​
    • ទំនាក់ទំនង​ជាមួយ​ដៃគូ​មិន​សូវ​ល្អ​ជា​ដើម។

    បើ​សិន​ជា​យើង​សម្គាល់​ឃើញ​ថា​យើង​កំពុង​ជួប​បញ្ហា​មិន​ងាយ​ដល់​ចំណុច​កំពូល​នេះ​ យើង​គួរ​តែ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ គ្រូពេទ្យ​អាច​ជួយ​ផ្ដល់​ប្រឹក្សា និង​ព្យាបាល​យើង​បាន​ត្រឹម​ត្រូវ។ គ្រូពេទ្យ​នឹង​សួរនាំ​យើង​ពី​បញ្ហា​យើង​កំពុង​ជួប​ប្រ​ទះ ពី​រឿង​រ៉ាវ​ទាក់​ទង​នឹង​បទពិសោធន៍​លើ​គ្រែ​របស់​យើង ដូច​នេះ​ហើយ​យើង​ត្រូវ​ឆ្លើយ​ដោយ​ភាព​ស្មោះ​ត្រង់ ដើម្បី​វេជ្ជបណ្ឌិត​អាច​ជួយ​យើង​បាន។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.plannedparenthood.org/learn/sex-pleasure-and-sexual-dysfunction/sexual-dysfunction/orgasm-disorder

    https://www.healthline.com/health/orgasmic-dysfunction#treatments

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 03/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត