home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​រឿង​ ៣យ៉ាង គ្នា​យើង​មិនគួរ​ធ្វើ​ក្រោយ​រួមភេទ​

​រឿង​ ៣យ៉ាង គ្នា​យើង​មិនគួរ​ធ្វើ​ក្រោយ​រួមភេទ​

​​ក្រោយ​រួម​ភេទ​ គ្នា​យើង​ខ្លះ​ទំនង​ជា​បាន​ដឹង​ហើយ​ថា​ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​បរិវេណ​ប្រដាប់​ភេទ​​យើង​មាន​សុខ​ភាព​ល្អ និង​មិន​មាន​ការ​ឆ្លង​រោគ​ផ្សេងៗ​នោះ។ ជាមួយ​គ្នា​នេះ​ដែរ ក៏​អាច​មាន​គ្នា​យើង​​ខ្លះ​មាន​កំហុស​ឆ្គង​តួចៗ​មួយ​ចំនួន​ដែរ​ ដែល​នេះ​អាច​ថា​ពី​យើង​មិន​ដឹង​​។​ យ៉ាង​ណា បើ​គ្នា​យើង​មិន​ទាន់​បាន​ដឹង​រឿង​មិន​គួរ​ធ្វើ​ក្រោយ​រួមភេទ​ទេ កុំ​រំលង​អត្ថបទ​នេះ​អី។

. កុំ​ស្លៀក​ពាក់​រឹប​តឹង

ក្រោយ​រួម​ភេទ​ រាង​កាយ​យើង​នឹង​មាន​ឡើង​កម្ដៅ​ និង​បែក​ញើស។ ដូច​នេះ បើ​យើង​ពាក់​ស្លៀក​ពាក់ ខោអាវ​រឹបៗ និង​ធ្វើ​ពី​ក្រណាត់​នីឡុង​ទៀត​នោះ នឹង​ធ្វើ​មាន​ការ​កកិត​​មិន​ស្រួល​ក្នុង​ខ្លួន​។ ក្រៅ​ពី​នេះ ក៏​អាច​ធ្វើ​ឲ្យ​​យើង​រមាស់​​នៅ​ត្រង់​ប្រដាប់​ភេទ​ទៀត បើ​សាច់​ក្រ​ណាត់​ប៉ះ​កកិត​ប្រដាប់​ភេទ​។ ដូច​នេះ ក្រោយ​រួម​ភេទ យើង​គួរ​ស្លៀក​សម្លៀក​បំពាក់​រលុងៗ​ធ្វើ​ពី​កប្បាស​វិញ​។

ក្រោយ​រួមភេទ

.​ កុំ​​ប្រើ​ផលិត​ផល​លាង​សម្អាត​

​​អ្នក​ឯកទេស​ផ្នែក​សម្ភព​ បាន​លើក​ឡើង​ថា​ក្រោយ​រួម​ភេទ យើង​គួរ​សម្អាត​កន្លែង​សម្ងាត់​ដោយ​ទឹក​ក្ដៅ​ឧណ្ហៗ​ប្រ​សើរ​ជាង។ យើង​មិន​គួរ​យក​ផលិត​ផល​មាន​ក្លិន​ផ្សេងៗ​មក​លាង​សម្អាត​ប្រដាប់​ភេទ​ទេ ដោយ​ថា​ក្រោយ​រួម​ភេទ ​បរិវេណ​ប្រ​ដាប់​ភេទ​កំពុង​មាន​ប្រតិកម្ម​ខ្លាំង។ ដូច​គ្នា​ដែរ យើង​មិន​គួរ​លាង​ដោយ​ត្រដុស​ប្រ​ដាប់​ភេទ​ផ្នែក​ខាង​ក្នុង​នោះ​ទេ ពិសេស​ក្រោយ​រួម​ភេទ​។

. កុំភ្លេចលាងសម្អាត​ដៃ​​

ពេល​រួម​ភេទ យើង​អាច​យក​ដៃ​ប៉ះ​នឹង​ប្រ​ដាប់​ភេទ​របស់​ដៃគូ​យើង ដូច​នេះ​ហើយ​ សំខាន់​ណាស់​ដែល​​យើង​ត្រូវ​លាង​សម្អាត​ដៃ ក្រោយ​បញ្ចប់​ប្រតិបត្តិ​ការ​ បង្ការ​កុំ​ឲ្យ​មាន​ឆ្លង​បាក់តេរី​ផ្សេងៗ​។ ការ​មិន​លាង​សម្អាត​ដៃ អាច​នាំ​ឲ្យ​យើង​ឆ្លង​បាក់តេរី​ផ្សេងៗ​បាន​។

​​​ដូច​បាន​រៀប​រាប់​ខាង​លើ​អ៊ីចឹង បើ​គ្នា​យើង​ចង់​ឲ្យ​ប្រតិបត្តិការ​លើ​គ្រែ​របស់​យើង និង​ដៃ​នៅ​តែ​រលូន​ល្អ យើង​គួរ​ពិនិត្យ​លើ​ចំណុច​បាន​រៀប​រាប់​ខាង​លើ ដើម្បី​ចៀស​វាង​ភាព​មិន​ស្រណុក​សុខ​ស្រួល និង​ការ​ឈឺ​ផ្សារ​ផ្សេងៗ ក្រោយ​រួម​ភេទ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthshots.com/intimate-health/sexual-health/here-are-6-things-you-must-never-do-after-sexual-intercourse/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយថ្ងៃទី 23/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x