home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗ​អាច​មាន​បញ្ហា​ច្រើន បើ​ចេះ​តែ​លេប​ថ្នាំ​ប៉ុន្មានមុខនេះ​មិន​ដឹងឥទ្ធិពល​វា

ស្រីៗ​អាច​មាន​បញ្ហា​ច្រើន បើ​ចេះ​តែ​លេប​ថ្នាំ​ប៉ុន្មានមុខនេះ​មិន​ដឹងឥទ្ធិពល​វា

ថ្នាំ​​ជា​អាវុធ​មុខ​ពីរ អាច​ជួយ​យើង​ពី​ជំងឺ ប៉ុន្តែ​ក៏​អាច​បង្ក​បញ្ហា​ប៉ះពាល់​លើ​សរីរាង្គ​ក្នុង​ខ្លួន​យើង​ដូច​គ្នា ពិសេស​ចំពោះ​សុខភាព​ស្រីៗ​តែ​ម្តង។

គ្នា​យើង​មួយចំនួន​ធំ​ យល់​ដឹង​មិន​ច្រើនទេពី​ការ​ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ ប្រើតាមការ​ដឹង​តៗ​គ្នា ទាំង​មិន​ដឹង​ថា​វា​បំលែង​ចូល​ក្នុង​រាង​កាយ​ប៉ះពាល់​អ្វី​ខ្លះ​នោះ​ឡើយ។

ត្រង់នេះ “Hello គ្រូវពេទ្យ” ចង់និយាយបន្តិច៖

១- #អំណាចថ្នាំ

ដោយ​សារ​ស្រីៗ​មាន​សារធាតុ​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន​ជាង​ប្រុសៗ ករណី​សាយភាយ​របស់​ថ្នាំ​ប្រភេទ​រលាយ​ក្នុង​ខ្លាញ់ ដូច​ជា ថ្នាំ​ប្រឆាំង​ការ​បាក់​ទឹក​ចិត្ត ថ្នាំ​ថប់​អារម្មណ៍ និង​ថ្នាំ​រោគ​ឆ្គួត​ជា​ដើម គឺ​មាន​អំពើ​ខុសៗគ្នា។ ទោះ​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា ការ​ប្រើ​ថ្នាំ​ទាំងនេះ​មាន​ប្រសិទ្ធភាព​លើ​ស្ត្រី​មាន​រោគ​ឆ្គួត ប៉ុន្តែ​ក៏​អាច​មាន​ផល​ប៉ះពាល់​ខ្លះ​ដែរ​ដូច​ជា ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ ប៉ុន្តែ​មិន​ជា​បញ្ហា​សម្រាប់​ប្រុសៗ​ទេ ព្រោះ​ប្រុសៗ​អាច​ប្រើ​ថ្នាំ​ជំនួយ​បាន។

មួយទៀត ស្រីៗ​គ្នា​យើង​អាច​ត្រូវ​ការ​ពេល​យូរ​សម្រាប់​ប្រភេទ​ថ្នាំ ទាមទារ​ពោះ​ទទេ ​ដើម្បី​ស្រូប​បាន​ល្អ ដោយ​សារ​តែ​ដំណើរ​ប្រព័ន្ធ​រំលាយ​អាហារ​តែម្តង។ តួយ៉ាង​ សម្រា​ប់ថ្នាំ​ត្រូវ​ការ​មជ្ឈដ្ឋាន​អាស៊ីដ​វិញ ក៏​ពិបាក​នឹង​មាន​ប្រសិទ្ធិភាព​ដែរ ដូច​ជា ​ពពួក​ថ្នាំ​បំបាត់​រោគ​ផ្សិត​មួយ​ចំនួន។

២- #អំពើថ្នាំនិងអ័រម៉ូនអឺស្ត្រូសែន

អំឡុង​ពេល​មាន​រដូវ និង​អស់រដូវ រាង​កាយ​ស្រីៗ​គ្នា​យើង​មាន​បម្រែ​បម្រួល​អរម៉ូន​ជានិច្ច ខណៈ​អ័រម៉ូន អឺស្ត្រូសែន តែង​ជ្រៀត​ជ្រែក​មុខងារ​របស់​ថ្លើម និង​តម្រង​នោម ដើម្បី​បំលែង​អំពើ​របស់​ថ្នាំ។ តាម​ការ​សិក្សា​មួយ​បញ្ជាក់​ថា សមត្ថភាព​​បញ្ចេញ​ចោល​សារធាតុ​សេសសល់​នៃ​ថ្នាំ​មហារីក ស្រីៗ​គឺ​មាន​ត្រឹម​ ១៣-១៧ ភាគរយ ទាប​ជាង​ប្រុសៗ។

៣- #ស្រ្តីនិងថ្នាំបេះដូង

ថ្នាំ​បេះដូង ក៏​មាន​ប្រសិទ្ធភាព​ខុសគ្នា​ដែរ​លើ​ស្រីៗ ពី​ព្រោះ​ថា​គ្នា​យើង​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​ជំងឺ​គាំង​បេះដូង ខណៈ​ការ​ប្រើថ្នាំ​លើស​ឈាម​ប្រភេទ Belta-Blocker អាច​នឹង​ត្រូវ​ចូល​ពេទ្យ​ញឹកញាប់​ដោយ​សារ​បញ្ហា​នេះ។ យោង​តាម​គ្រូពេទ្យ​គ្រួសារ​នៅ​អាមេរិក ស្រីៗ​គួរ​ប្រើ ថ្នាំ​រំលាយ​ឈាម​កក ប្រភេទ Warfarin ២,៥-៤,៥ មិល្លីក្រាម ក្នុង​១សប្ដាហ៍ ទាប​ជាង​ប្រុសៗ។

៤- #ថ្នាំបំបាត់ការឈឺចាប់និងថ្នាំងងុយគេង

ការ​សិក្សា​នៅ​ឆ្នាំ២០០២ បង្ហាញ​ថា ​ស្រីៗ​ប្រើ​ថ្នាំ ប៉ារ៉ាសេតាម៉ុល ជា​ប្រចាំ​លើស​ពី ២២ ថ្ងៃ អាច​កើត​ជំងឺ​លើស​ឈាម​ទៅ​ថ្ងៃ​អនាគត ភាគរយ​ច្រើន​ជាង ​២ដង ធៀប​ជា​មួយ​គ្នាយើង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ប្រភេទ អ៊ីប៊ុយប្រូផែន។

ចំណែក​ថ្នាំ​ងងុយ​ដេក ឃើញ​ថា ​ស្រីៗ​ប្រើ​រយៈពេល​យូរ​ក្នុង​ការ​សាយភាយ​ថ្នាំ។ រដ្ឋបាលចំណីអាហារ​ និង​ថ្នាំសង្កូវអាមេរិក (FDA) ណែនាំ​ស្រីៗ​គ្នា​យើង​ គួរ​ប្រើ​តែ​ពាក់​កណ្ដាល​នៃ​កម្រិត​ថ្នាំប្រុសៗ​លេប​បាន​ហើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​មិន​ព្យាបាល​ជូន​ឡើយ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Drugs That Work Differently in Women and Men. http://www.everydayhealth.com/news/drugs-work-differently-woman-than-man/. Accessed July 3, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ យ៉ានណែត ដាញែល កែសម្រួល​ចុងក្រោយ 10/01/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត