home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ធុញ​​រឿង​ឈឺ​ចាប់​ខ្លាំង​​ពេល​​មក​​រដូវ អាច​សាក​​វិធី​នេះ​បាន

ធុញ​​រឿង​ឈឺ​ចាប់​ខ្លាំង​​ពេល​​មក​​រដូវ អាច​សាក​​វិធី​នេះ​បាន

ឲ្យ​តែ​មក​ខែ​ម្តងៗ ឈឺ​ចង្កះ ចុក​ពោះ ឡើង​មុន ឡើងមុន មួម៉ៅ ធុញ​ថប់ តាន​តឹង​ខ្លាំង។ “Hello គ្រូពេទ្យ” នឹង​ជួយ​ណែនាំដល់​ស្រីៗយើង​សម្រួល​ការ​ឈឺ​ចាប់​ទាំង​នេះ តាម​រយៈ​ការពន្យារ​វដ្ត​រដូវ មាន​សុវត្ថិភាព អាច​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រួល​ខ្លួន​បាន​ប៉ុន្មាន​ខែ​ដែរ។

១- មូល​ហេតុ​ចង់​ពន្យារវដ្ត​រដូវ

ស្រីៗ​យើងអាច​​មាន​មូល​ហេតុ​រៀងៗ​ខ្លួន ចង់​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មក​រដូវ គ្រាន់​តែ​ថា មូលហេតុ​ចម្បង​ ភាគ​ច្រើន​គឺ​ដូច​គ្នា ពិសេស​អាការៈ​ធ្វើ​ទុក្ខ​ខ្លាំង​អំឡុង​ពេល​មក​រដូវ​ដូច​ជា៖

– ចុក​ពោះ
– ហូរ​ឈាម​រដូវ​ច្រើន ឬ​មាន​ជំងឺ​កំណក​ឈាម ដូច​ជា ជំងឺ Von Willebrand ឬ​ជំងឺ​ឈាម​ក្រ​កក
– ឈាម​ដក់​ក្នុង​ស្រទាប់​សាច់​ដុំ​ស្បូន
– មាន​ដុំ​ស្បូន
– ឆេវឆាវ
– ឈឺ​ក្បាល​រ៉ាំរ៉ៃ។

២- ពន្យារ​វដ្ត​រដូវ​ដោយ​ប្រើ​ថ្នាំពន្យារ​កំណើត​

ថ្នាំ​ពន្យារ​កំណើត គឺ​ជា​អ័រម៉ូន​សំយោគ ដែល​ម៉ូលេគុល​ស្រដៀង​អ័រម៉ូន​អឺស្រ្តូសែន និង​ប្រូហ្គេស្តេរ៉ូន ឬ​មាន​តែ​អ័រម៉ូន​ប្រូសេស្តេរ៉ូន​តែ​មួយ​គត់ ហើយអ័រម៉ូន​នេះ មាន​នាទី​ការពារ​យើង​កុំ​ឲ្យ​មាន​ផ្ទៃ​ពោះ។

មួយ​ទៀត អាច​ការពារ​ក្រពេញ​អូវែ មិន​ឲ្យ​បញ្ចេញ​មេ​ជីវិត​ញី និង​ធ្វើ​ឲ្យ​ស្រទាប់​រម្អិល​នៅ​មាត់​ស្បូន​ឡើង​ក្រាស់ បង្ក​ឧបសគ្គ​រាំង​ស្ទះ​មេ​ជីវិត​ឈ្មោល​កុំ​ឲ្យ​ទៅ​ជួប​ស៊ុត។ ថ្នាំ​ពន្យារ​កំណើត​មាន​ប្រសិទ្ធភាព​រហូត​ដល់ ៩៩% ក្នុង​ការ​ពន្យារ​កុំ​ឲ្យ​យើង​មក​រដូវ បើសិន​ជា​ប្រើ​បាន​ត្រឹម​ត្រូវ។

៣- ប្រភេទ​ថ្នាំ​ពន្យារ​កំណើត និង​វិធី​ប្រើ

– ថ្នាំ​គ្រាប់​ពន្យារ​កំណើត៖ ជា​ធម្មតា​ ថ្នាំ​គ្រាប់​ពន្យារ​កំណើត មាន​សរុប​ ២៨​ គ្រាប់ សម្រាប់​លេប ២៨​ ថ្ងៃ ក្នុង​នោះ​ ២១ គ្រាប់​ដំបូង ផ្ទុក​អ័រម៉ូន និង​ ៧ ថ្ងៃ​ចុង​ក្រោយ​គ្មាន​អ័រម៉ូន។ ដើម្បី​ពន្យារ​វដ្ត​រដូវ យើងត្រូវ​លេប​ថ្នាំ​មាន​អ័រម៉ូន​ទាំង ២១គ្រាប់ ដោយ​មិន​ចាំ​បាច់​លេប​ថ្នាំ​គ្មាន​អ័រម៉ូន​នោះ​ទេ ខណៈ​ស្រីៗ​ភាគ​ច្រើន​ ប្រើ​វិធី​នេះ មាន​សុវត្ថិភាព។

– ថ្នាំ​ចាក់​ពន្យារ​កំណើត (Depo-Provera)៖ ត្រូវ​ចាក់​រាល់ ៣ ខែ​ម្តង ហើយ​ក៏​ជា​វិធី​ពន្យារ​កំណើត​មាន​ប្រសិទ្ធភាព​ជាង​គេ។ ថ្នាំ​នេះ​មិន​មាន​អ័រម៉ូន​អឺស្រ្តូសែន ដូច​ថ្នាំ​ដទៃ​ទៀត​ទេ ហើយ​ស្រ្តី​កំពុង​បំបៅ​ដោះ​ក៏​អាច​ប្រើ​វិធី​នេះ​បាន​ដែរ។ ស្រីៗ​ភាគ​ច្រើន ប្រើ​ថ្នាំ​នេះ​រួច ធ្វើ​ឲ្យ​រដូវ​មក​តិច​ជាង​មុន ហើយ​ជាង ៥០% នឹង​បាត់​រដូវ​តែ​ម្តង​ក្រោយ​ប្រើ​បាន​មួយ​ឆ្នាំ ខណៈ​ផល​ប៉ះពាល់ ធ្វើ​ឲ្យ​មិន​មាន​កូន និង​ឡើង​ទម្ងន់។

– កង​ដាក់​ក្រោម​ស្បែក (Nexplant)៖ មាន​រាង​ទ្រវែងប៉ុន​ឈើ​គូស​សម្រាប់​ដាក់​ក្រោមស្បែក​ដៃ ហើយ​ដាក់​ម្តង​អាច​ប្រើ​បាន​ដល់ ៣ ​ឆ្នាំ​ឯណោះ។ ស្រីៗ​ប្រមាណម្នាក់​ក្នុង​ចំណោម ៣​នាក់ នឹង​បាត់​រដូវ​នៅ​ឆ្នាំ​បន្ទាប់។ ប៉ុន្តែ​ស្រីៗ​មួយ​ចំនួន អាច​នឹង​មករដូវ​ច្រើន និង​យូរ​ជាង​មុន។ គុណ​ប្រយោជន៍​ចម្បង​របស់​វិធី​នេះ គឺ​អាច​ដក​ចេញ​តាម​ចិត្ត​ចង់។

– កង​ដាក់​ក្នុង​ស្បូន៖ កង​នេះ​អាច​បត់​បែន​បាន ហើយ​ទប់​កុំ​ឲ្យ​មេ​ជីវិត​ញី​ចេញ​ពី​ក្រពេញ​អូវែ។ កង​នេះ​ដាក់​ក្នុងស្បូន ៣​សប្តាហ៍ ហើយ​ដាក់​កង​ថ្មី​នៅ​សប្តាហ៍​ទី ៤ ​ដើម្បី​កុំ​ឲ្យ​មក​រដូវ។

អត្ថបទពាក់ព័ន្ធ៖

៤- ពន្យារ​វដ្ត​រដូវ​មាន​សុវត្ថិភាព​អត់?

ប្រើ​ថ្នាំ​ពន្យារ​កំណើត​ដើម្បី​បន្ថយ​រដូវ ឬ​កុំ​ឲ្យមក​រដូវ មាន​សុវត្ថិ​ភាព។

៥- កត្តា​គួរ​ប្រុង​ប្រយ័ត្ន

– ប្រើ​ថ្នាំ​តាម​ការណែ​នាំ​របស់​គ្រូពេទ្យ ហើយ​មិន​ត្រូវ​រំលង ឬ​ខាន​លេប​ថ្នាំ​ឡើយ
– ពិនិត្យ​ការ​ហូរ​ឈាម​មាន​ប៉ុន្មាន​ដង
– ជក់​បារី អាច​ធ្វើ​ឲ្យ​ឈាម​ហូរ​កាន់​តែ​ច្រើន ហេតុ​នេះ​ស្រីៗ​មិន​គួរជក់​បារី​ទេ
– ពេល​អត់​មក​រដូវ យើង​នឹង​ពិបាក​ចិត្ត អាច​គិត​ថា​កំពុង​មាន​ផ្ទៃ​ពោះ ហេតុ​នេះ​គួរយល់​ដឹង​ពី​សញ្ញា​មាន​ផ្ទៃ​ពោះ​ឲ្យ​បាន​ត្រឹម​ត្រូវ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Stop Your Periods With Continuous Birth Control. http://www.webmd.com/sex/birth-control/features/no-more-periods#1/ Accessed April 11, 2017

Safe Ways to Use Birth Control to Skip Your Period. http://www.healthline.com/health/birth-control/skip-period-birth-control/ Accessed April 11, 2017

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ Duk Panharat
កែ 08/05/2019
x