១- បាញ់នោមហើយ តែនៅសល់ ១-២ ដំណក់ប្រឡាក់ខោទៀត ដោយសារក្បាលលិង្គមានបញ្ហាមែនក៏អី?
តាមពិតទៅ បញ្ហាមួយនេះ មិនមែនជារឿងធំដុំអីទេ ដោយសារតែរន្ធបង្ហូរទឹកនោមចេញពីប្លោកនោម មកកាន់ចុងលិង្គយើង គឺមានរាងជាអក្សរ U ផ្កាប់ចុះក្រោម ហេតុនេះជារឿងធម្មតា ទឹកនោម ១-២ ដំណក់ ដក់ក្នុងបំពង់រាងអក្សរ U បន្ទាប់ពីនោមរួច បានក្លាយជាមូលហេតុធ្វើឲ្យទឹកនោមនៅសល់ ហូរមកប្រឡាក់ខោបែបនេះឯង។
២- ម៉េចបានដល់ចំណុចកំពូលយូរហើយ នៅតែមានទឹកកាមហូរមកទៀត?
ទឹកកាមគឺហូរកាត់បំពង់រាងអក្សរ U ដូចគ្នា ហើយដោយសារទឹកកាម មានសភាពខាប់ជាងទឹកនោម ហេតុនេះ ទើបមានទឹកកាមខ្លះហូរមកយឺត ប្រមាណ ២-៣ នាទីបន្ទាប់ពីឡើងឋានសួគ៌រួច។
៣- ម៉េចបានជាគ្រប់ពេលលិង្គត្រូវទឹក ស្រាប់តែរួញអ៊ីចឹង?
មូលហេតុនៅពីក្រោយរឿងលិង្គប្រុសៗឆាប់រួញពេលត្រូវទឹក ជាងពេលត្រូវខ្យល់ត្រជាក់ ជាការពិត មិនអាចបំភ្លៃបាន ព្រោះថង់ពងស្វាសប្រុសៗ ដែលនៅខាងក្រៅដងខ្លួន ត្រូវការសីតុណ្ហភាពក្នុងកម្រិតមួយជាក់លាក់ ដើម្បីដំណើរការមុខងារបានធម្មតា ហើយនៅពេលត្រជាក់ថង់ពងស្វាស រួមទាំងលិង្គ និងរួញខិតមកជិតដងខ្លួន ចំណែកពេលក្ដៅ ពងស្វាសជាមួយលិង្គ នឹងយាចេញពីដងខ្លួនវិញ។
៤- ហេតុអីលិង្គប្រុសៗរឹងខ្លាំងនៅពេលព្រឹក?