ភេសជ្ជៈផ្អែមៗ ពិសេសភេសជ្ជៈប៉ូវកម្លាំង អាចប៉ះពាល់ដល់ការបញ្ចេញមេជីវិត ប៉ះពាល់ដល់ការបង្កកំណើត ដូច្នេះដើម្បីឲ្យការត្រៀមលក្ខណៈយកកូនមានសុវត្ថិភាព កុំឲ្យកើតជំងឺទឹកនោមផ្អែម ប្រុសៗគួរចៀសឲ្យឆ្ងាយពីពពួកភេសជ្ជៈផ្អែមៗឲ្យបានច្រើន ជំនួសមកវិញនូវទឹកផ្លែឈើស្រស់ ឬញុំាផ្លែឈើឲ្យបានច្រើន។
៣- អាហារកំប៉ុង
អាហារកំប៉ុង ភាគច្រើនបានវេចខ្ចប់ដោយប្លាស្ទិក មានផ្ទុកសារធាតុ Bisphenol-A ដែលជាសារធាតុគីមី អាចធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូន និងប៉ះពាល់ដល់សុខភាពមេជីវិតឈ្មោលប្រុសៗ។ ដើម្បីចៀសចេញពីបញ្ហានេះ ប្រុសៗអាចញ៉ាំអាហារវេចខ្ចប់ដោយកែវ។
៤- ខ្លាញ់ឆ្អែត
ខ្លាញ់ឆ្អែតនៅក្នុងសាច់ជ្រូកបីជាន់ (Bacon) សាច់ក្រក ប័រ សុទ្ធតែអាចធ្វើឲ្យសុខភាពមេជីវិតឈ្មោលថយចុះ។
៥- កាហ្វេអ៊ីន
ការញ៉ាំកាហ្វេច្រើនពេក លើសពី ២ ពែង/ថ្ងៃ អាចបំផ្លាញមេជីវិតឈ្មោល ជះឥទ្ធិពលអវិជ្ជមានដល់មុខងារបន្តពូជរបស់បុរស។