មេជីវិតឈ្មោលមានរាប់លានក្បាល តែក្នុងចំណោមនោះ មានតែមេជីវិតមួយប៉ុណ្ណោះ ដែលអាចបង្កកំណើតបាន ខណៈប្រុសៗខ្លះ មានមេជីវិតមែន តែបើមេជីវិតមិនគ្រប់លក្ខណៈ ឬខ្សោយ មិនអាចបង្កកំណើតបានទេ។ អ៊ីចឹងធ្វើម៉េចចម្រាញ់យកមេជីវិតមួយដែលល្អបំផុត លឿន និងមានថាមពលគ្រប់គ្រាន់ ចេញពីមេជីវិតរាប់លាន មកបង្កកំណើតជាមួយមេជីវិតញីបាន? ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ថា របបអាហារ និងការញ៉ាំពពួកវីតាមីន-ជាតិរ៉ែ ដើរតួនាទីសំខាន់បំផុត។ ខាងក្រោមនេះជាពពួកវីតាមីន និងជាតិរ៉ែ ដែលជួយឲ្យមេជីវិតខ្លាំង។