ភ្នែកស្ងួតមានអាការៈបែបណា? ដោះស្រាយម៉េច?​

    ភ្នែកស្ងួតមានអាការៈបែបណា? ដោះស្រាយម៉េច?​

    ជំងឺភ្នែកស្ងួតអាចកើតឡើងលើមនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់នោះទេ។ អាការៈនៃជំងឺនេះស្ដែងឡើង ដោយសារស្រទាប់ភ្នែកខាងក្រៅមិនទទួលបានសំណើមគ្រប់គ្រាន់ពីក្រពេញទឹកភ្នែក ដែលបណ្ដាលឲ្យភ្នែកស្ងួត ក្ដៅ និងស្រវាំង ហើយ​បើ​បញ្ហា​នេះ​មាន​សភាពធ្ងន់ធ្ងរ អាចឈានដល់ការរលាកស្រទាប់ភ្នែកខាងក្រៅដែល​អាច​ប្រឈមនឹង​បញ្ហាងងឹតភ្នែក ប្រសិនមិនបានព្យាបាលត្រឹមត្រូវទេនោះ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    រោគសញ្ញានៃជំងឺភ្នែកស្ងួត

    នៅពេលដែលស្រទាប់ភ្នែកខាងក្រៅមិនទទួលបានសំណើមគ្រប់គ្រាន់នឹងបង្កជារោគសញ្ញាដូចជា៖

    កត្ដាអ្វីខ្លះបង្កឲ្យមានជំងឺភ្នែកស្ងួត?

    ជំងឺភ្នែកស្ងួតអាចកើតឡើងយ៉ាងងាយ មិនថាក្មេងឬចាស់ ប្រសិនយើងមិនបានការពារឲ្យបានល្អទេនោះ។ តួយ៉ាងមានមូលហេតុមួយចំនួនដែលងាយឲ្យកើតឡើងបានដូចជា៖

    • ការប្រើប្រាស់កុំព្យូទ័រ ឬ ការសម្លឹងមើលអេក្រង់ទូរស័ព្ទច្រើនពេក
    • កត្ដាវ័យ
    • ការប្រែប្រួលអ័រម៉ូនក្រោយការរាំងរដូវ
    • ការត្រូវខ្យល់ខ្លាំង
    • ការប្រើប្រាស់លែនពាក់លើកញ្ចក់ភ្នែក
    • ការជក់បារី
    • ញ៉ាំទឹកមិនគ្រប់គ្រាន់
    • ការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម
    • ការគេងមិនគ្រប់គ្រាន់
    • ការត្រូវកម្ដៅថ្ងៃខ្លាំង

    វិធីការពារភ្នែកកុំ​ឲ្យ​ស្ងួត

    ប្រសិនបើយើងមានអារម្មណ៍ថា ភ្នែករបស់យើងមានសភាពស្ងួត ស្រវាំង ឡើងក្រហមខុសពីធម្មតា ចូរប្រុងប្រយ័ត្ននឹងអាការៈទាំងនោះ ព្រោះអាចជារោគសញ្ញាដំបូង ដូច្នេះគួរតែអនុវត្ដដូចវិធីខាងក្រោម៖

    ភ្នែកស្ងួត

  • ត្រូវសម្រាកភ្នែកបានញឹកញាប់ ក្នុងអំឡុងពេលសម្លឹងអ្វីមួយ
  • ផ្អាកជក់បារី ឬ ជៀសចេញពីកន្លែងដែលមានផ្សែង
  • ប្រើប្រាស់ថ្នាំបន្ដក់ភ្នែក ប្រសិនបើស្ងួតភ្នែក (ពិភាក្សា​ជាមួយ​គ្រូពេទ្យ)
  • ត្រូវពាក់វែនតាជាប្រចាំពេលចេញទៅក្រៅ
  • ជៀសវាងការសម្លឹងលើវត្ថុដែលមានពន្លឺខ្លាំង
  • ញ៉ាំទឹកឲ្យបានច្រើន និង ញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីន
  • គេងឲ្យបានគ្រប់គ្រាន់
  • ជួបជាមួយគ្រូពេទ្យជំនាញ
  • អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ 4 សប្ដាហ៍​កន្លងទៅ

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម