នៅពេលមើលកំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ អានសៀវភៅ ឬបើកបរយូរជាដើម ភ្នែករបស់យើងនឹងចុករួយដោយសារយើងខំសម្លឹងយូរពេកដែលធ្វើឱ្យសាច់ដុំភ្នែកចុករួយ។ អ៊ីចឹងយើងគួរធ្វើបែបណាដើម្បីកាត់បន្ថយអាការៈចុករួយភ្នែក?
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
នៅពេលមើលកំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ អានសៀវភៅ ឬបើកបរយូរជាដើម ភ្នែករបស់យើងនឹងចុករួយដោយសារយើងខំសម្លឹងយូរពេកដែលធ្វើឱ្យសាច់ដុំភ្នែកចុករួយ។ អ៊ីចឹងយើងគួរធ្វើបែបណាដើម្បីកាត់បន្ថយអាការៈចុករួយភ្នែក?
ការចុករួយភ្នែកអាចបណ្តាលឱ្យយើងមានអាការៈដូចជា៖
ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយបន្ធូរសាច់ដុំភ្នែករបស់យើង កុំឱ្យភ្នែករួយខ្លាំងពេក៖
យើងអាចយកម្រាមដៃម៉ាស្សាត្របកភ្នែក និងសាច់ដុំខាងលើចិញ្ចើមថ្នមៗរយៈពេល ២០វិនាទី រួចម៉ាស្សាត្របកភ្នែកខាងក្រោម ២០ វិនាទីដែរ។ បន្ទាប់មក ម៉ាស្សាថ្ពាល់ខាងលើ ក៏ដូចជាម៉ាស្សាសៀតផ្កា ២០វិនាទី។ យើងគួរម៉ាស្សាបែបនេះពីរដងក្នុងមួយថ្ងៃ។
ដំបូងយើងត្រូវអង្គុយត្រង់ខ្នង រួចត្រដុសបាតដៃទាំងពីររហូតទាល់តែបាតដៃយើងក្តៅ។ បន្ទាប់មកបិទភ្នែក រួចដាក់បាតដៃទាំងពីរលើត្របកភ្នែករបស់រយៈពេល ៣០វិនាទី តែយើងមិនត្រូវប្រើកម្លាំងសង្កត់លើត្របកភ្នែកទេ។ ជាចុងក្រោយ យើងត្រូវបើកភ្នែកយឺតៗ និងធ្វើបែបនេះឡើងវិញ ៣ដង។
យើងអាចហាលថ្ងៃនៅពេលព្រឹកព្រលឹម ដោយគ្រាន់តែបិទភ្នែក ហើយទុកឱ្យពន្លឺព្រះអាទិត្យមកប៉ះលើផ្ទៃមុខ និងត្របកភ្នែករបស់យើង ៥នាទី។ ក្នុងពេលនោះ យើងក៏ត្រូវធ្វើចលនាភ្នែកពីធ្វេងទៅស្តាំ ពីស្តាំទៅធ្វេង ពីលើទៅក្រោម និងពីក្រោមទៅលើដែរ។ យើងក៏អាចធ្វើបែបនេះរាល់ថ្ងៃដែរ ដើម្បីថែរក្សាសុខភាពភ្នែក។
ចង់គណនា BMR ចុចទីនេះ!
ចង់គណនា BMI ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
យើងអាចកាន់ប៊ិកមួយដើម រួចដាក់ប៊ិកនៅចំពីមុខដោយសន្ធឹងឱ្យអស់ដៃ។ បន្ទាប់មករំកិលប៊ិកម្តងបន្តិចៗមកជិតយើង តែត្រូវសម្លឹងមើលប៊ិករហូត ហើយត្រូវឈប់នៅពេលមើលប៊ិកលែងច្បាស់។ យើងត្រូវធ្វើបែបនេះ ១០ ទៅ ១៥ ដង។
បន្ទាប់មកយើងត្រូវធ្វើចលនាភ្នែកពីធ្វេងទៅស្តាំ ពីស្តាំទៅធ្វេង ពីលើទៅក្រោម និងពីក្រោមទៅលើរយៈពេលពីរបីវិនាទី រួចឈប់បន្តិច។ ជាចុងក្រោយ យើងអាចបើកភ្នែកដោយសន្សឹមៗ។ យើងត្រូវធ្វើបែបនេះឡើងវិញ ៤ ទៅ ៥ ដង និងត្រូវធ្វើលំហាត់នេះពីរបីដងក្នុងមួយថ្ងៃ។
យើងត្រូវបិទភ្នែករួចជះទឹកត្រជាក់លើភ្នែក។ យើងអាចធ្វើបែបនេះរាល់ដែលពេលយើងចុករួយភ្នែក ព្រោះវិធីនេះអាចបំបាត់អាការៈចុករួយសាច់ដុំភ្នែកបានយ៉ាងលឿន។
យើងក៏អាចយកកន្សែងជ្រលក់ទឹកត្រជាក់ រួចពូតឱ្យស្ងួតបន្តិច ហើយយកមកស្អំលើត្របកភ្នែករបស់យើងរយៈពេលពីរបីនាទី (ត្រូវបិទភ្នែក)។ យើងត្រូវធ្វើបែបនេះឡើងវិញ ៣ ទៅ ៤ ដង និងត្រូវយកកន្សែងទៅជ្រលក់ទឹកត្រជាក់វិញរៀងរាល់ពីរបីនាទីម្តង។ យើងត្រូវធ្វើបែបនេះពីរបីដងក្នុងមួយថ្ងៃ។
ប្រសិនបើភ្នែកយើងចុករួយភ្នែក ហើយមានហើមរង្វង់ភ្នែកទៀត យើងអាចយកកន្សែងរុំទឹកកកពីរបីដុំ រួចស្អំលើត្របកភ្នែក ១០ នាទី (ត្រូវបិទភ្នែក)។
យើងក៏អាចយកកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗ រួចពូតឱ្យស្ងួតបន្តិច ហើយយកមកស្អំលើត្របកភ្នែករបស់រយៈពេលពីរបីនាទី (ត្រូវបិទភ្នែក)។ ពេលស្អំ យើងត្រូវដកដង្ហើមវែងៗ និងបន្ធូរអាម្មណ៍។ យើងត្រូវធ្វើបែបនេះឡើងវិញ ៣ ទៅ ៤ ដង និងត្រូវយកកន្សែងទៅជ្រលក់ទឹកក្តៅឧណ្ហៗវិញរៀងរាល់ពីរបីនាទីម្តង។ យើងអាចធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។
យើងត្រូវឆុងថង់តែក្នុងទឹកក្តៅប្រហែល ៥នាទី រួចយកថង់តែចេញ និងច្របាច់ទឹកឱ្យរាងស្ងួតបន្តិច។ យើងអាចយកថង់តែមកស្អំលើត្របកភ្នែកទាំងក្តៅឧណ្ហៗបែបនេះ ឬយកថង់តែទៅក្លាស្សេឱ្យត្រជាក់ រួចយកមកស្អំលើត្របកភ្នែករយៈពេល ៥ នាទី។ យើងអាចធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។
អាការៈចុករួយភ្នែកកើតឡើងដោយសារយើងខំសម្លឹងមើលយូរ ហើយធ្វើឱ្យភ្នែករបស់យើងស្ងួត ។ ដូច្នេះយើងត្រូវឧស្សាហ៍ព្រិចភ្នែករៀងរាល់ ៥ នាទីម្តង ដើម្បីឱ្យភ្នែកយើងមានសំណើម។ លើសពីនេះទៅទៀត ប្រសិនបើយើងមានអារម្មណ៍ថារួយភ្នែក យើងក៏ត្រូវសម្រាកភ្នែកបន្តិចដែរ ដើម្បីកុំឱ្យសាច់ដុំប្រឹងពេក។
គួរអាន៖
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
How to Deal with Strained Eye Muscle
https://www.newhealthadvisor.org/strained-eye-muscle.html
Fail-Proof Ways to Reduce Digital Eye Strain from Phone and Computers
https://horizonclinics.org/how-to-get-rid-of-eye-strain/
How to Reduce Eye Strain: 8 Ways to Reduce the Discomfort
https://www.top10homeremedies.com/how-to/reduce-eye-strain.html
8 Useful Eye Exercises To Alleviate Eye Strain
https://www.lenspure.com/articles/eye-exercises-alleviate-eye-strain
How to Relieve Eye Strain with Reflexology
https://www.wikihow.com/Relieve-Eye-Strain-with-Reflexology