តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ប្រុសៗវ័យចំណាស់ដឹងតិចនិកនេះ ទើបជីវិតលើគ្រែល្អប្រសើរ

    ប្រុសៗវ័យចំណាស់ដឹងតិចនិកនេះ ទើបជីវិតលើគ្រែល្អប្រសើរ

    វ័យ​កាន់តែ​ចាស់ រឿង​លើ​គ្រែ​មិន​អាច​នៅ​ខ្លាំង​ដូច​កាល​យើង​នៅ​វ័យ​ខ្ទង់​២០​ឆ្នាំ​នោះ​ទេ​ ប៉ុន្តែ​យើង​នៅ​តែ​អាច​ធ្វើ​ឲ្យ​ជីវិត​លើ​គ្រែ​នេះ​មាន​ក្ដី​សុខ​បាន​ដដែល​បើ​យើង​ដឹង​តិចនិក​​មួយ​ចំនួន​នោះ​។ រឿង​លើ​គ្រែ​មិន​មែន​សម្រាប់​តែ​ក្មេងៗ​ទេ អ្នក​ខ្លះ​អាច​បន្ត​រួម​ភេទ​បាន​ដល់​អាយុ​៨០​ឆ្នាំ ឬ​លើស​នេះ​ក៏​មាន​ដែរ​។​

    . ​តើ​វ័យ​កាន់តែ​ចាស់ ប្រុសៗ​ប្រែប្រួល​បែប​ណា​រឿង​លើ​គ្រែ​?​​

    ប្រុសៗ​យើង​វ័យ​កាន់តែ​ច្រើន ការ​ធ្លាក់​ចុះ​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន និង​ការ​ប្រែ​ប្រួល​លើ​សមត្ថ​ភាព​ផ្លូវ​ភេទ​ជា​រឿង​ធម្មតា​។ ការ​ប្រែ​ប្រួល​នេះ​រួម​មាន​៖

    • ត្រូវ​ការ​ពេល​ច្រើនជាង​មុន​ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹង និង​ដល់​ចំណុច​កំពូល​
    • រយៈ​ពេល​ដល់​ចំណុច​កំពូល​ខ្លី​ជាង​មុន​
    • កម្លាំង​បាញ់​ទឹក​កាម​ខ្សោយ​ជាង​មុន និង​មាន​ទឹក​កាម​តិច​ជាង​មុន​
    • ត្រូវ​ការ​ពេល​យូរ​ជាង​មុន ដើម្បី​ឲ្យ​លិង្គ​ឡើង​រឹង​ជាថ្មី ក្រោយ​បញ្ចេញ​ទឹក​កាម​ម្ដង​ហើយ​។​​

    បើ​យើង​ស្ថិត​ក្នុង​វ័យ​ចំណាស់ យើង​អាច​មាន​អារម្មណ៍​ថប់បារម្ភ​ចំពោះ​ការ​ប្រែ​ប្រួល​នេះ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ការ​ប្រែ​ប្រួល​នេះ​មិន​អាច​បញ្ឈប់​យើង​ពី​ការ​ទទួល​បាន​ក្ដី​សុខ​រឿង​លើ​គ្រែ​នេះ​ទេ​។ យើង​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​ការ​ប្រែ​ប្រួល​នេះ និង​រក្សា​សុខភាព​រាង​កាយ​ឲ្យ​នៅ​រឹងមាំ​ល្អ។ យើង​ក៏​អាច​ប្ដូរ​ពេល​វេលា​រួម​ភេទ ទៅ​តាម​ពេល​ណា​ដែល​យើង​គិត​ថា​មាន​កម្លាំង និង​លិង្គ​របស់​យើង​ក៏​ឡើង​រឹង​ដែរ ហើយ​ក៏​ត្រូវ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​ឲ្យ​បាន​ច្រើន ដើម្បី​នាំឲ្យ​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ដែរ​។

    ចំណាស់

    . តិច​និក​ខ្លះៗ​ជួយ​ប្រុសៗ​វ័យ​ចំណាស់​រឿង​លើ​គ្រែ​

    ពិត​ណាស់​ថា​ពេល​យើង​ចាស់​ទៅ​​សកម្មភាព​លើ​គ្រែ មិន​ថា​យើង ឬ​ដៃគូ​ទេ​អាច​ប្រែ​ប្រួល​ខុស​កាល​យើង​នៅ​ក្មេង។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​គ្នា​យើង​ប្រុសៗ​កុំ​មើល​រំលង​។

    • ជជែក​ជា​មួយ​ដៃគូ៖ ពិត​ណាស់​ថា​វា​ជា​ការ​ពិបាក​មួយ​ពេល​លើក​និយាយ​ពី​រឿង​សិច តែ​ថា​ការ​និយាយ​ដោយ​ចំហ​ជាមួយ​ដៃ​គូ​ពី​តម្រូវ​ការ និង​កង្វល់​ផ្សេងៗ​ទាក់​ទង​នឹង​រឿង​លើ​គ្រែ នឹង​ធ្វើ​ឲ្យ​យើង​និង​ដៃគូ​អាច​ទទួល​បាន​ការពិត និង​បន្ត​រីក​រាយ​ជាមួយ​រឿង​លើ​គ្រែ​នេះ​បាន​។​
    • និយម​ន័យ​សិច៖ការ​រួម​ភេទ​តែ​មួយ​មុខ​មិន​​មែន​មានន័យ​ថា​អាច​បំពេញ​ជីវិត​លើ​គ្រែ​យើង​នោះ​ទេ។ ការ​ឱប ថើម បបោសអង្អែល សុទ្ធ​តែ​អាច​ជួយ​ឲ្យ​យើង និង​ដៃ​គូ​មាន​អារម្មណ៍​ល្អ​ទាក់​ទង​នឹង​រឿង​លើ​គ្រែ​នេះ​ដែរ​។ ដោយ​សារ​តែ​យើង និង​ដៃគូ​មាន​វ័យ​កាន់តែ​ចាស់ សមត្ថភាព និង​តម្រូវ​ការ​សិច​ក៏​ខុស​ពី​មុន​ដែរ។ ដូច​នេះ​មាន​តែ​រក​វិធី​ផ្សេង​ដែល​យើង​គិត​ថា​សម​នឹង​ខ្លួន​ឯង​ទេ ទើប​ធ្វើ​ឲ្យ​យើង​មាន​ក្ដី​សុខ និង​មាន​អារម្មណ៍​ស្រើប​ស្រាល​នឹង​រឿង​លើ​គ្រែ​នេះ​បាន​។​
    • ផ្លាស់ប្ដូរ​ពេល​រួម​ភេទ៖ ពេល​វេលា​រួម​ភេទ យើង​អាច​ផ្លាស់​ប្ដូរ​បាន សំខាន់​ពេល​ណា​យើង​មាន​ថាម​ពល​គ្រប់​គ្រាន់​ក្នុង​ការ​រួម​ភេទ​។ យើង​អាច​ប្ដូរ​ពី​ការ​រួម​ភេទ​ពេល​យប់ មក​រូ​ម​ភេទ​ពេល​ព្រឹក បន្ទាប់ពី​យើង​បាន​គេង​ស្កប់​ស្កល់​។ ដូច​គ្នា​ដែរ វ័យ​កាន់​តែ​ចាស់ យើង​ក៏​ត្រូវ​ការ​ពេល​យូរ​ដើម្បី​បាន​ភាព​ត្រេក​ត្រអាល ដូច​នេះ​កុំ​ភ្លេច​អនុវត្ត​សកម្មភាព​រ៉ូមែនតិក​ផ្សេងៗ។
    • ទៅ​ជួប​ពេទ្យ​៖ គ្រូពេទ្យ​អាច​ជួយ​​យើង​ឲ្យ​គ្រប់​គ្រង​ជំងឺ​រ៉ាំរ៉ៃ ឬ​ផល​រំខាន​របស់​ថ្នាំ​មក​លើ​សកម្មភាព​លើ​គ្រែ​របស់​យើង​បាន។ បើ​យើង​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង យើង​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បានការ​ព្យា​បាល​។
    • ថែ​ទាំ​សុខភាព៖ ហាត់​ប្រាណជា​ប្រចាំ ញ៉ាំ​អាហារ​ល្អៗ​ចំពោះ​សុខភាព ចៀស​វាង​ជក់​បារី និង​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង​។​

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.mayoclinic.org/healthy-lifestyle/sexual-health/in-depth/senior-sex/art-20046465

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 10/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត